ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់​បានវិញ​​ មុខសញ្ញា​ដែលហែក​គុក​គេច​ខ្លួន​​​​អស់​​រយៈ​ពេល​​៥​ឆ្នាំ​​មក​ហើយ​

1 ខែ មុន
  • កំពង់ស្ពឺ

ស្រុកគងពិសី ៖ កុក​អាច​នឹង​ភ្លេច​ជុង​ តែ​ជុង​មិន​ភ្លេច​កុក​ឡើយ​ ។ ជាក់ស្តែង​ ដូច​ជនសង្ស័យ​រូប​នេះ រត់​គេចខ្លួន​អស់​រយ​:​ពេល​ជា​​ច្រើន​ឆ្នាំ​មកហើយ​នៅ​តែ​បន្ត​អាជីព​ចាស់ ​តែ​ចុង​ក្រោយក៏​ត្រូវ​​​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុកឃាត់ខ្លួន​យក​ទៅ​អោយ​ដេក​​បាយ​គុក​វិញដដែល​ ​។…

ស្រុកគងពិសី ៖ កុក​អាច​នឹង​ភ្លេច​ជុង​ តែ​ជុង​មិន​ភ្លេច​កុក​ឡើយ​ ។ ជាក់ស្តែង​ ដូច​ជនសង្ស័យ​រូប​នេះ រត់​គេចខ្លួន​អស់​រយ​:​ពេល​ជា​​ច្រើន​ឆ្នាំ​មកហើយ​នៅ​តែ​បន្ត​អាជីព​ចាស់ ​តែ​ចុង​ក្រោយក៏​ត្រូវ​​​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុកឃាត់ខ្លួន​យក​ទៅ​អោយ​ដេក​​បាយ​គុក​វិញដដែល​ ​។

សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​ត្រូវ​ចោទ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​​វិញ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ​កញ្ញា ​ស្ថិតនៅ​ចំណុច​ភូមិ​ក្រាំង​ឃ្នង ឃុំ​ស្រង់ តាម​ដីកា​ចំនួន​២ ។ ជនសង្ស័យ​ឈ្មោះ ឡុ​ង ប៊ុ​ន​ណាត ហៅ ហៀ​ប ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ឃ្នង ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។


សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា​ ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន​នា​ពេល​នេះ​គឺ ទី​១-​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​២១៥៨ ចុះ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ របស់​លោក កែវ សុធា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពី​បទ​រក្សា​ទុក ឬ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ ទី​២-​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​លេខ​៣៧២ ចុះ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ របស់​លោក ហង់ ស៊ី​ថា ចៅ​ក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពី​បទ រក្សា​ទុក ដឹក​ជញ្ជូន ឬ​ជួញដូរ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​រូប​នេះ ​បាន​លួច​រត់​ចេញពី​ពន្ធនាគារ​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧ ជាមួយ​ពិ​រុ​ទ្ឋ​ជន​និង​ទណ្ឌិត​ជា​ច្រើន​រូប​ទៀត​។​តាម​ប្រភព​គឺ​​ក្រោយ​ពេល​រត់​រួច​ពី​ព​ន្ឋ​នាគារ​ជន​នេះ​ បានរ​ត់ទៅ​លាក់ខ្លួន​នៅផ្ទះ​បងប្អូន​ឯ​ខេត្ត​ប៉ៃលិន អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​ ។ លុះ​ក្រោយមក ​ក៏​លបចូល​មក​ផ្ទះ​វិញ​ ហើយ​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​ដោយ​គ្មាន​ញញើត​ច្បាប់​បន្តិច​សោះឡើយ ចុង​ក្រោយ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ដាក់​ព​ន្ឋ​នាគារ​វិញ​ដើម្បី​ទុក​អោយ​រង​យក​លា​ការ​ពម​ក​ចារ​ណា​កាត់ទោស​ជន​នេះ​ ទៅ​តាម​ទ​ង្វើ​ដែល​គេ​បាន​ប្រព្រឹត្ត​៕