ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​៣​នាក់​យក​សំណាក​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ម្នាក់

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ក្រុមការងារ​គ្រូពេទ្យ​ផ្នែក​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​ ​បាន​យក​សំណាក​ពលករ​ខ្មែរ​៣​នាក់​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ម្នាក់ ​កាលពី

ខេត្តឧត្តរមានជ័យ​ ៖ ក្រុមការងារ​គ្រូពេទ្យ​ផ្នែក​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​ ​បាន​យក​សំណាក​ពលករ​ខ្មែរ​៣​នាក់​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ម្នាក់ ​កាលពីរ​សៀ​ល​ថ្ងៃ​ទី​១៥ ខែកញា ឆ្នាំ​២០២១​ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​។

ពលករ​ខ្មែរ​​ទាំង​៣​នាក់​​​ខាងលើ​នេះ ​បាន​ធ្វើ​ចំណាកស្រុក​ស្វែងរក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ ហើយ​ក៏​បាន​វិល​មក​ស្រុក​កំណើត​វិញ​ ដោយ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ​ គឺ​មាន​​ ១-ឈ្មោះ ​ហឿ​ន ណ​យ​ ភេទប្រុស ​អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ល្អី ឃុំ​ត្រ​ពាំ​ង​ធំ ស្រុក​បាគង ខេត្តសៀមរាប ២- ឈ្មោះ ច​ន ចិត្ត​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង និង​ម្នាក់​ទៀត​ឈ្មោះ ​សៀម ភាព ​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ គ្រូពេទ្យ​យក​សំណាក​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​​ រស់នៅ​ភូមិ​ថ្នល់​ទទឹង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

លោក ​វង្ស សុវណ្ណ ​គ្រូពេទ្យ​ផ្នែក​ធ្វើ​ច​ត្តា​ឡីស័ក​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​​ទាំង​៣​នាក់​ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​​នោះ​ ត្រូវ​បាន​ក្រុមការងារ​គ្រូ​ពេទ្យ​ពិនិត្យ​យក​សំណាក​ ជាលទ្ធ​ផល​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដម្នាក់ ​ក្នុង​ចំណោម​មនុស្ស​៣​នាក់ ។ ហើយ​ខ​ណៈ​ពេល​នេះ​ គ្រូពេទ្យ​បាន​នាំ​អ្នក​វិជ្ជមាន​កូ​វី​ដ​ទៅ​មណ្ឌ​ល​​ព្យាបាលហើយ ​ចំណែក​អ្នក​អវិជ្ជមាន​​ក៏ត្រូវ​បាន​យក​ទៅមណ្ឌ​ល​ធ្វើ​ច​ត្តា​ឡី​ស័ក​សាលា​បឋម​សិក្សាអន្លង់​វែង​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ