ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ទីទួល​សុវត្ថិភាព​ទុកសម្រាប់​ជម្លៀស​មនុស្ស​និង​សត្វ​កំពុង​​ត្រូវបានគេរំលោ.ភ​​បំពាន

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ដី​តំបន់​ទីទួល​សុវត្ថិភាព​ដែល​អាជ្ញាធរ​ទុក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ជម្លៀស​សត្វពាហនៈ និង​មនុស្ស​ទៅ​រស់នៅ​ក្នុង​រដូវ​ទឹកជំនន់ ​និង​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​មាន​ទំហំ​ជាង២០០​ហិ​កតា ស្ថិត​នៅ​ខាងក្រោយ​ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ។ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ដី​តំបន់​នោះ​គឺ​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​ពលរដ្ឋ​មួយ​ក្តាប់​តូច បាន​ចូល​ទៅ​កាប់​ទន្ទ្រាន​រើ​រាន​យក​​​មក​ធ្វើ​ជាក​ម្មសិ​ទ្ធិបុគ្គល​។…

ខេត្តក្រចេះ​៖ ដី​តំបន់​ទីទួល​សុវត្ថិភាព​ដែល​អាជ្ញាធរ​ទុក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ជម្លៀស​សត្វពាហនៈ និង​មនុស្ស​ទៅ​រស់នៅ​ក្នុង​រដូវ​ទឹកជំនន់ ​និង​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​មាន​ទំហំ​ជាង២០០​ហិ​កតា ស្ថិត​នៅ​ខាងក្រោយ​ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ។ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ដី​តំបន់​នោះ​គឺ​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​ពលរដ្ឋ​មួយ​ក្តាប់​តូច បាន​ចូល​ទៅ​កាប់​ទន្ទ្រាន​រើ​រាន​យក​​​មក​ធ្វើ​ជាក​ម្មសិ​ទ្ធិបុគ្គល​។

ទន្ទឹម​នឹង​ការ​ចូល​ទៅ​កាន់កាប់​ដី​តំបន់​ទីទួល​សុវត្ថិភាព បាន​ធ្វើ​ឲ្យ​ដី​តំបន់​នោះ​ប្រឈម​និង​ការ​បាត់បង់ ទើប​ពលរដ្ឋ​រស់នៅ​តាម​ឃុំ​មួយ​ចំនួន ដែល​ពឹងផ្អែក​ដី​តំបន់​នោះ​សម្រាប់​ជម្លៀស​សត្វ​គោ ក្របី និង​មនុស្ស​ទៅ​រស់នៅ​មួយ​រយៈ​ពេល​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រដូវ​ទឹកជំនន់ មានការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ដី​កាន់តែ​ច្រើន​ទៅ​ៗ និង​បាន​ស្នើរ​ឲ្យ​អាជ្ញាធរ​ចុះ​អន្តរា​គម​ទប់ស្កាត់​ការ​ចូល​ទន្ទ្រាន​បន្ត​។

មន្ត្រី​សាលាស្រុក​ព្រែក​ប្រសព្វ​និយាយ​ថា លោក ហង់ ចាន់​ឌី អភិបាលស្រុក​ព្រែក​ប្រសព្វ​តំណាង​ឲ្យ​លោក វ៉ា ថន អភិ​បាល​ខេត្ត​ ថ្ងៃ​ម្សិល​មិ​ញ​បាន​ដឹកនាំ​មន្ត្រី​មន្ត្រី​មួយ​ចំនួន​ចុះ​ទៅ​ពិនិត្យ និង​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ការ​ចូល​កាប់​ទន្ទ្រាន​ដី​ទីទួល​សុវត្ថិភាព​តំបន់​នោះ ដោយ​លោក​បញ្ជាក់​ទៅ​ពលរដ្ឋ​ថា ឲ្យ​បញ្ឈប់​បន្តសកម្មភាព​ការ​កាប់​រើ​រានទន្ទ្រាន​យក​ធ្វើ​ជាក​ម្មសិ​ទ្ឋ​បុគ្គល​នេះ​ជា​អំពើ​ខុសច្បាប់​។

មន្ត្រី​សាលាស្រុក​បាន​ឲ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​មាន​ពលរដ្ឋ​១២​គ្រួ​សារបាន​និង​កំពុង​តែ​ស្នាក់​អាស្រ័យ​ផល​នៅ​លើ​ទីទួល​នេះ​និង​កាន់កាប់​លើ​ទំហំ​ផ្ទៃដី​ជាង​៣០​ហិ​កតា​។ ស្របគ្នា​នេះ​ អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​ស្នើ​សុំ​ដល់​មន្ត្រី​ភូមិបាល​ចុះ​ធ្វើការ​កំណត់​និង​កាត់​ឆ្វៀល​ដី​ទាំង​ដែល​បាន​អាស​ស្រ័យ​ផល​រួច​នោះ​ជូន​ទៅ​ពួក​គាត់​។

ក្នុង​សកម្មភាព​ការ​ដឹកនាំ​មន្ត្រី​សាលាស្រុក​ចុះត្រួតពិនិត្យ​ការ​រំលោភ​បំពាន​ និង​ទំនាស់​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ​ទៅ​និង​ការ​ចូល​ទៅ​កាន់កាប់​ដី​តំបន់​ទីទួល​សុវត្ថិភាព លោក ហង់ ចាន់​ឌី​អភិបាលស្រុក​ព្រែក​ប្រសព្វ បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​ឃុំ​ចុះ​ស្រង់​ចំនួន​សិ្ថ​តិ​បងប្អូន​ដែល​បាន​នឹង​កំពុង​តែ​ចូល​កាន់កាប់​ស្នាក់​អាស្រ័យ​ផល និង​កំណត់​ចំនួន​បងប្អូន​ដែល​មាន​ប័ណ្ណ​ប្រភេទ​ក្រ​១​ និង​ក្រ​២ ដើម្បី​លោក​ធ្វើ​របាយការណ៍​ជូន​ឯកឧត្តម​អភិបាលខេត្ត​ចេញ​គោលការណ៍​សម្រេច​ដោះស្រាយ​ផ្តល់​ជូន​។ តែ​យ៉ាងណា​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​កាប់​ទន្ទ្រានរុករានបន្ត​។ ​

អត្ថបទសរសេរ ដោយ