ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ស.ព​កូនប្រុស ករណី​លិច​ទូកបាត់​ខ្លួន​ក្នុង​លម្ហ​សមុទ្រ នៅ​ស្រុក​ស្ទឹង​ហាវ

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​រលក សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ស្ទឹង​ហាវ ដឹកនាំ​ដោយ​លោក ស៊ុន ពិសី…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​រលក សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ស្ទឹង​ហាវ ដឹកនាំ​ដោយ​លោក ស៊ុន ពិសី អភិបាលរង​ស្រុក​ស្ទឹង​ហាវ និង​ក្រុម​មុជទឹក អង្គភាព​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្រុមការងារ​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី ស្ពី​ដ​ប៊ូ​ត​កម្ពុជា ( G.T.V.C) ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ស្វែងរក​ឃើញ​ហើយ គឺ​សព​ជន​រង​គ្រោះ នៅ​ម្តុំ​ជិត​កន្លែង​ដែល​ទូក​លិច ។

លោក​ឧកញ៉ា ទៀ វិចិត្រ បានអោយ​ដឹង​ថា ប្រតិបត្តិការ​ស្វែងរក​ជន​គ្រោះ បាន​ធ្វើ​ឡើង​ចាប់តាំងពី​ល្ងាច ថ្ងៃ​ម្សិលមិញ បន្ត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​១៥ កញ្ញា ២០២១​នេះ ទើប​រក​សាកសព​ជន​រង​គ្រោះ​ឃើញ ដោយ​បាន​ច​ល​ត័​អូ​ប​រ័​ស្វែងរក​ក្នុង​សមុទ្រ និង​មុជទឹក បន្ត​ស្វែងរក​ជន​គ្រោះ​ដែល​បាត់​ខ្លួន​នោះ ស្រប​ពេល​ដែល​ធាតុអាកាស នៅ​តែ​មាន​ភ្លៀង ។

សូម​បញ្ជាក់​ថា មាន​ទូក​នេសាទ​តូច​មួយ​គ្រឿង​បាន​លិច នៅ​ចំណុច​ចុង​អូរ ប្រមាណ​១០០​ម៉ែត្រ ពី​ដីគោក ក្នុង​សមុទ្រ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ។ មនុស្ស​ចំនួន ២​នាក់​នៅ​លើ​ទូក ត្រូវជា​ឪពុក​និង​កូន ក្នុង​នោះ​ពេល​ទូក​លិច ឪពុក​ឈ្មោះ មាឃ សៀ​ក អាយុ​៤៧​ឆ្នាំ មុខរបរ​នេសាទ បាន​ហែល​ទឹក​រួច មិន​មាន​គ្រោះថ្នាក់​ទេ ប៉ុន្តែ​កូនប្រុស​ឈ្មោះ ស៊ន​មក​រា (​ហៅ​ឧត្តម​) អាយុ​១៤​ឆ្នាំ បាន​បាត់​ខ្លួន ។ ជន​រង​គ្រោះ​ទាំង​ពីរ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុម​១០ ភូមិ​៤ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ