ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ មូលហេតុនេះបញ្ជាក់ថា អ្នកចិញ្ចឹមកូនទម្រើសជ្រុល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកដូចខ្ញុំ អ្នកពិតជាចង់ចិញ្ចឹមកូនដែលចេះគិតគូរ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ ហើយធំឡើងក្លាយជាសមាជិកប្រកប ដោយផលិតភាពនៃសង្គម ។ ប៉ុន្តែពេលខ្លះយើងអាចរកឃើញខ្លួនឯងដោយមិនដឹងខ្លួនថា បង្កើតបរិយាកាសមួយដែលជំរុញឱ្យកូនមានសិទ្ធិជ្រុលទៅ…

រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកដូចខ្ញុំ អ្នកពិតជាចង់ចិញ្ចឹមកូនដែលចេះគិតគូរ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ ហើយធំឡើងក្លាយជាសមាជិកប្រកប ដោយផលិតភាពនៃសង្គម ។ ប៉ុន្តែពេលខ្លះយើងអាចរកឃើញខ្លួនឯងដោយមិនដឹងខ្លួនថា បង្កើតបរិយាកាសមួយដែលជំរុញឱ្យកូនមានសិទ្ធិជ្រុលទៅ វិញ ។ កុមារៗត្រូវបានគេរំពឹងថា នឹងរួមសកម្មភាពក្នុងគ្រួសារជាញឹកញាប់ដូចជាការរៀបចំតុអាហារ ការសម្អាតផ្ទះ ឬមើលថែរក្សាបងប្អូនរបស់ពួកគេ ។

ខាងក្រោមនេះ គឺជាវិធី ៥ យ៉ាង ដើម្បីដឹងថា តើអ្នកចិញ្ចឹមកូនទម្រើសជ្រុល ឬអត់ ៖

១. តើអ្នកធ្វើអ្វីគ្រប់យ៉ាងដើម្បីគេទេ ? ៖ ប្រហែលជាកូនរបស់អ្នកជឿថា ពួកគេមិនចាំបាច់សម្អាតបន្ទប់ទេ ព្រោះអ្នកនឹងធ្វើជំនួសពួកគេ ។ ប្រសិនបើអ្នកឃើញខ្លួនឯងរើសប្រដាប់ក្មេងលេង ឬសម្អាតបន្ទប់របស់កូនអ្នកគ្រប់ពេល អ្នកគួរគិតម្តងទៀតហើយ ។ ប្រសិនបើពួកគេធ្វើឱ្យរញ៉េរញ៉ៃ ពួកគេត្រូវរៀនពីរបៀបសម្អាត ហើយធ្វើវា ។ កុំខ្លាចថា ពួកគេធ្វើបានប៉ុនណា សំខាន់គឺគេធ្វើវាដោយខ្លួនឯង ហើយវានឹងផ្តល់ផលប្រយោជន៍ដល់ពួកគេក្នុងរយៈពេលវែង ។

. កូនរបស់អ្នកគិតថា ពួកគេមិនចាំបាច់ធ្វើការ ដើម្បីបានអ្វីដែលពួកគេចង់បាននោះទេ ៖ ដើម្បីទទួលបានជោគជ័យក្នុងនាមជាមនុស្សពេញវ័យ កូនរបស់អ្នកនឹងត្រូវរៀនពីគុណតម្លៃនៃក្រមសីលធម៌ការងារល្អ ។ គិតអំពីរបៀបដែលអ្នកអាចបង្កើតបទពិសោធន៍សម្រាប់កូនរបស់អ្នក ដើម្បីរៀនពីតម្លៃនៃការធ្វើការងារ ដើម្បីបានអ្វីដែលពួកគេចង់បាន ។ ប្រសិនបើពួកគេនៅក្មេងពេក មិនអាចរកការងារធ្វើបាន ពួកគេប្រហែលជាអាចធ្វើកិច្ចការផ្ទះបន្ថែម ឬជួយអ្នកបាន ។

. តើអ្នកនិយាយថា «បាទ/ចាស» នៅពេលអ្នកពិតជាចង់និយាយថា «ទេ» ? ៖ តើអ្នកតែងតែធ្វើអាហារច្រើនមុខ ដោយសារកូនរបស់អ្នកមានទម្លាប់ញ៉ាំអាហាររើសមែនទេ ? តើកូនៗរបស់អ្នករំខានអ្នកជាមួយការនិយាយដដែលរហូតដល់អ្នកព្រមជាមួយគេមែនទេ ? សូមអនុវត្តការកំណត់ព្រំដែនជាក់ស្តែង ។ បង្កើតផលវិបាក ឬទណ្ឌកម្មសម្រាប់កូនរបស់អ្នក នៅពេលដែលពួកគេរំខាន ឬធ្វើបែបនេះដាក់អ្នក ។ ជួយពួកគេឱ្យយល់ពីតម្លៃនៃការនិយាយថា «ទេ» ហើយបង្រៀនពួកគេពីរបៀបនិយាយថា «ទេ» ។

. តើអ្នកតែងតែដោះស្រាយបញ្ហាជំនួសពួកគេមែនទេ ?អ្នកប្រហែលជាគិតថា អ្នកកំពុងជួយកូនៗរបស់អ្នកដោយដោះស្រាយបញ្ហារបស់ពួកគេ ប៉ុន្តែអ្វីដែលនឹងជួយពួកគេបានច្រើនជាងនេះនោះ គឺពួកគេត្រូវរៀនពីវិធីដោះស្រាយបញ្ហាដោយខ្លួនឯង ។ យ៉ាងណាមិញ អ្នកអាចផ្តល់ការណែនាំ និងការគាំទ្រ ប៉ុន្តែសូមលើកទឹកចិត្តពួកគេឱ្យគិតអំពីរបៀបដែលពួកគេអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួន ។

៥. អ្នកមិនធ្លាប់ធ្វើសកម្មភាពសង្គមជាមួយពួកគេ ដើម្បីបម្រើ ឬជួយអ្នកដទៃឡើយ ៖ ចាប់ពីថ្ងៃនេះ សូមបង្ហាញពួកគេពីរបៀបមើលថែ និងយកចិត្តទុកដាក់លើអ្នកដទៃ ។ នេះក៏អាចបង្កើតការចងចាំ និងពង្រឹងទំនាក់ទំនងគ្រួសារអ្នកទាំងមូលផងដែរ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។