ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីឱ្យប្រមូលផ្តុំជាក្រុមតាមរយៈបើកសាលារៀនឡើងវិញ តែបន្តហាមការប្រមូលផ្តុំផឹកស៊ីតាមហាង ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​នឹង​សំណួរ​ថា មូលហេតុ​អ្វី​បានជា​អាជ្ញាធរ​មានការ​លើកទឹកចិត្ត​ឱ្យ​ប្រមូលផ្តុំ​ជា​ក្រុម​តាម​រយ​:​បើក​សាលារៀន​ឡើង​វិញ តែ​បន្ត​ហាមប្រាម​ការ​ប្រមូលផ្តុំ​ការ​ហូប​ចុក​នៅ​តាម​ហាង លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា វា​ជា​រឿង​២​យ៉ាង​ដាច់​ដោយឡែក​ពី​គ្នា…

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​នឹង​សំណួរ​ថា មូលហេតុ​អ្វី​បានជា​អាជ្ញាធរ​មានការ​លើកទឹកចិត្ត​ឱ្យ​ប្រមូលផ្តុំ​ជា​ក្រុម​តាម​រយ​:​បើក​សាលារៀន​ឡើង​វិញ តែ​បន្ត​ហាមប្រាម​ការ​ប្រមូលផ្តុំ​ការ​ហូប​ចុក​នៅ​តាម​ហាង លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា វា​ជា​រឿង​២​យ៉ាង​ដាច់​ដោយឡែក​ពី​គ្នា ព្រោះ​ការ​អប់រំ​ធនធានមនុស្ស​ជា​រឿង​សំខាន់ ចូលរួម​ចំណែក​ការ​អភិ​វ​ឌ្ឈ​ន៍​ប្រទេស​ជាតិ ។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន នា​ថ្ងៃ​ទី ១៥ ខែកញ្ញា ពេល​អញ្ជើញ​បើក​អញ្ជើញ​ទៅ​ធ្វើ​ពិធី​បើក​សាលារៀន​ឡើង​វិញ ចំនួន​៣​ជា​បន្តបន្ទាប់​គ្នា​ក្នុង​ព្រឹក​តែ​មួយ​ដែល​ជា​និមិត្តរូប​បើក​ឱ្យ​ដំណើរការ​សាលារៀន​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ គឺ វិទ្យាល័យ​ស៊ី​សុវត្ថិ (​មុនគេ​) វិទ្យាល័យ​ចតុមុខ និង​ទី​៣. អញ្ជើញ​ទៅ​វិទ្យាល័យ​ICS ក្នុង​ខណ្ឌដូនពេញ លោក ឃួ​ង ស្រែង បាន​បញ្ជាក់​ថា «​ខុស​គ្នា​យ៉ាងម៉េច បានជា​លើកទឹកចិត្ត​ឱ្យ​មានការ​បើក​សាលារៀន​ឡើង​វិញ ចូល​មក​រៀន​ជា​ក្រុម ចូល​រៀន​ប្រមូលផ្តុំ ប៉ុន្តែ​ហាមប្រាម ក្នុង​បម្រាម​រដ្ឋបាល​ក្នុង​ការ​ហូប​ចុក នៅ​តាម​ភោជនីយដ្ឋាន​នៅ​ហាម​នៅឡើយ ? ចំណុច​នេះ ខុស​គ្នា​ឆ្ងាយ​ណាស់ យើង​គិត​ថា ការ​ហូប​ចុក បងប្អូន​អាច​ទិញ ទៅ​ហូប​ចុក​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​បាន​» នេះ​ជា​ការ​លើក​ឡើង​របស់​លោក ឃួ​ង ស្រេង ដោយ​លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា បើ​ទោះបីជា​ការ​ទិញ​តាម​រយៈ​ការ​វេច​ខ្ចប់​ទៅ​ផ្ទះ ធ្វើ​ឱ្យ​ម្ហូបអាហារ​ត្រជាក់ មិន​ក្តៅ ខ្វះខាត​អី ក៏​អាច​ហូប​បាន​បន្តជីវិត ។

លោក​អភិបាល​រាជធានី​ភ្នំពេញ​បន្ត​ថា «​ប៉ុន្តែ​ការ​សិក្សា បើ​យើង​ដើរ​ក្រោយ​គេ ប្រទេស​យើង​នៅ​ថ្ងៃ​អនាគត​នឹង​ខ្វះ​ធនធានមនុស្ស​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។ នេះ​ជា​ចំណុច​សំខាន់​ណាស់​»​។ លោក​បន្ត​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា មានបទពិសោធន៍ ដែល​ធនធានមនុស្ស​ត្រូវ​បាន​បំផ្លាញ​នៅ​សម័យ​ប៉ុ​ល ពត ពេល​ដួល​រលំ​របប​ប៉ុ​ល ពត នោះ សម្តេច​តេ​ជោ ខិតខំ​ណាស់ ក្នុង​ការ​កសាង​ធនធានមនុស្ស​ឡើង​វិញ តាម​រយៈ​គោលនយោបាយ​បើក​សាលារៀន​ឡើង​វិញ ក៏​ដូច​ជា​ការ​ព្យាយាម​ប​ញ្ជួ​ន​និស្សិត​ខ្មែរ ទៅ​សិក្សា​ទៅ​បរទេស​ដើម្បី​ជញ្ជក់​ការ​សិក្សា ដូច​រូប​លោក ឃួ​ង ស្រេង ផ្ទាល់​ដែល​បាន​ទៅ​សិក្សា​នៅ​សហភាព​សូ​វៀត ។

អភិបាល​រាជធានី​ភ្នំពេញ​បាន​បន្ថែម​ទៀត​ថា ហេតុ​ដូច្នេះ​ហើយ ទើប​សម្រេច​បើក​គ្រឺះ​ស្ថាន​សិក្សា​ឡើង​វិញ ព្រោះ​កន្លង​មក​ការ​សិក្សា​អន​ឡាញ គ្រាន់តែ​ជា​រៀន​បណ្តោះអាសន្ន ដែល​គុណភាព​ខាង​នឹង​មិនល្អ ដូច​ការ​រៀន​ជុំ​គ្នា ដែល​សិស្ស​ឃើញ​គេ​ប្រឹងប្រែង​រៀនសូត្រ គាត់​នឹង​ប្រឹងប្រែង​រៀន​តាម​មិត្ត​រួម​ថ្នាក់ ។

ជាមួយ​គ្នា​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​អំពី​បញ្ហា​កូ​វី​ដ​-១៩ ថា​តើ​ការ​បើក​សាលារៀន​ឡើង​វិញ និង​បញ្ហា​កូ​វី​ដ​-១៩ យ៉ាងណា​នោះ លោក​បាន​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ក្នុង​នាម​ជា​អាណាព្យាបាល ក៏​ដូច​ជា​ថ្នាក់ដឹកនាំ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ គឺ​សុទ្ធតែ​មានការ​ព្រួយបារម្ភ ហើយ​ក៏​មិន​មានការ​យកអាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​មក​លេងសើច​សាកល្បង​ដែរ ។

ហេតុ​ដូច្នេះ​ហើយ ទើប​ក្រុមការងារ​គ្រប់​ថ្នាក់ បាន​ត្រួតពិនិត្យ​ទីតាំង​ជា​មុន រៀបចំ​គ្រប់យ៉ាង​ឱ្យ​មាន​សុវត្ថិភាព​សម្រាប់​សិស្ស និង​លោកគ្រូ អ្នកគ្រូ ដូច​ជា គ្រប់​បុគ្គលិក​សិក្សា​ទាំងអស់​ត្រូវ​បាន​ធ្វើតេស្ត មុន​កា​រស​ម្រ​ច​បើកទ្វារ​សាលា​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ