ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ប្រធានាធិបតី​ចំនួន​១០​មាន​សោភ័ណ​ភាព​ជាងគេ​បំផុត​ក្នុង​លោក

8 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​វិមាន​ប្រធានាធិបតី​ចំនួន​១០​ដែល​ស្រស់​ស្អាត​ជាងគេ​ក្នុង​លោក​យោង​តាម​គេហទំព័រ​បរទេស theestle ៖​ …

កោះសន្តិភាព​សូម​បង្ហាញ​ជូន​វិមាន​ប្រធានាធិបតី​ចំនួន​១០​ដែល​ស្រស់​ស្អាត​ជាងគេ​ក្នុង​លោក​យោង​តាម​គេហទំព័រ​បរទេស theestle ៖

១-​សេត​វិមាន​អា​មេ​រិ​ក
សេត​វិមាន​អា​មេ​រិ​ក «The White House» ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​១៧៩២ ហើយ​បើក​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៨០០ ។ វិមាន​នេះ​មាន​ទំហំ​៥.១០០​ម៉ែត្រការ៉េ ។ ស្ថាបត្យករ​រួម​មាន​លោក James Hoban, Benjamin Henry Latrobe, Charles Follen McKim និង​លោក Nathan C. Wyeth​។

២-​វិមាន​តា​ហ្ស៊ី​គី​ស្ថាន
ប្រធានាធិបតី​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន គឺជា​ប្រមុខរដ្ឋ និង​មាន​តំណែង​ខ្ពស់​ក្នុង​រដ្ឋាភិបាល​តា​ហ្ស៊ី​គី​ស្ថាន ។ ប្រធានាធិបតី​រស់នៅ​ក្នុង​វិមាន​តា​ហ្ស៊ី ។ វិមាន​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​វិមាន​រួបរួម​ជាតិ​ស្ថិត​ក្នុង​រាជធានី​ឌូ​ហ្សា​ន់​បេ ។

៣-​វិមាន​អា​កូ​ដា​ប្រទេស​កា​ហ្សា​ក់​ស្ថាន
វិមាន​អា​កូ​ដា​ដែល​ពាក្យ​អា​កូ​ដា​មាន​ន័យ​ថា «​ក្រុម​មនុស្ស​ស្បែក​ស​» គឺជា​វិមាន​របស់​ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន ស្ថិត​នៅ​ក្នុង​រាជធានី​អា​ស្តា​ណា ។ វិមាន​នេះ​សាងសង់​ឡើង​ក្នុង​រយៈពេល​៣​ឆ្នាំ ហើយ​បាន​បើក​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០០៤ ។ វិមាន​អា​កូ​ដា សាង​ស់​ឡើង​ដោយ​ក្រុម​ស្ថាបត្យករ​ឈ្មោះ​ថា Mabetex ដែល​បង្កើត​ឡើង​ដោយ​អតីត​ប្រធានាធិបតី​កូ​សូ Behgjet Pacolli និង​ឧបនាយករដ្ឋមន្ត្រី​ទី ១​ផង​ដែរ ។

៤-​វិមាន​អា​ប៊ុ​យ​ដា​ប៊ី
វិមាន​អា​ប៊ុ​យ​ដា​ប៊ី​ប្រទេស​អា​រ៉ាប់​រួម​ដែល​ចាយប្រាក់​ជិត​៥០០​លាន​ដុល្លារ​របស់​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ។ សំណង់​វិមាន​នេះ​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​ក្នុង​ប្រទេស និង​សហការ​ជាមួយ​ក្រុមហ៊ុន​ប្រទេស​ក្រិ​ក ។ យោង​តាម​អ្នកជំនាញ​ក្នុង​ការ​សាងសង់​ឱ្យ​ដឹង​ថា សេត​វិមាន​អា​ប៊ុ​យ​ដា​ប៊ី​គឺជា​វិមាន​ដែល​ចំណាយ​ច្រើន​ជាងគេ​ក្នុង​លោក ។

៥-​ប្រាសាទ​ប្រាក​សាធារណរដ្ឋ​ឆែក
ប្រាក​ដែល​ជា​ប្រាសាទ​ស្មុគស្មាញ​ក្នុង​រាជធានី​ប្រាក​របស់​សាធារណរដ្ឋ​ឆែក គឺជា​វិមាន​ផ្លូវការ​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​ឆែក​។ ប្រាសាទ​នេះ​គឺជា​កន្លែង​របស់​ស្តេច​នៃ​តំបន់ Bohemia ព្រះ​ចៅ​អធិរាជ​បរិសុទ្ធ ។ ប្រាសាទ និង​ជា​វិមាន​ប្រាក​បាន​ចុះបញ្ជី​កំណត់​ត្រា​ពិភពលោក​ជា​ប្រាសាទបុរាណ​ធំ​ជាងគេ​ក្នុង​លោក​ដែល​មាន​ប្រវែង​បណ្តោយ​៥៧០​ម៉ែត្រ និង​ទទឹង​១៣០​ម៉ែត្រ ។ 

៦-​វិមាន​ក្រឹម​ឡាំង
វិមាន​ក្រឹម​ឡាំង​ស្ថិត​ក្នុង​ក្រុង​ម៉ូ​ស្គូ​ប្រទេស​រុ​ស្ស៊ី សាងសង់​ឡើង​ចាប់ពី​ឆ្នាំ​១៨៣៧ ដល់​ឆ្នាំ​១៨៤៩ ។ វិមាន​ក្រឹម​ឡាំង​រចនា​ឡើង​ដោយ​ក្រុម​ស្ថាបត្យករ​គ្រប់គ្រង​ដោយ​កំពូល​ស្ថាបត្យករ Konstantin Thon ។

៧-​វិមាន​អ៊ូ​ហ្គូ​ខាន់
វិមាន​អ៊ូ​ហ្គូ​ខាន់ ស្ថិត​ក្នុង​រាជធានី​អាស​ហ្គា​បាត​ប្រទេស​តួ​ក​មេ​៉​នី​ស្ថាន ។ លោក​ប្រធានាធិបតី Saparmurat Niyazov បាន​ស្នាក់​នៅ​កន្លែង​នោះ​អំឡុង​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៦ ។

៨-​វិមាន​រួបរួម​ជាតិ
Unity Palace ឬ​វិមាន​រួបរួម​ជាតិ​គឺជា​វិមាន​របស់​ប្រធានាធិបតី​ស្ថិត​ក្នុង​តំបន់ Etoudi រាជធានី​យ៉ុ​ន​ដេ ប្រទេស​កា​មេ​រូ​ន ។ ប្រធានាធិបតី​កា​មេ​រូ​ន បាន​ចូល​ក្នុង​វិមាន​តាំងពី​ថ្ងៃ​ទី​៦ វិច្ឆិកា ១៩៨២ ។

៩-​វិមាន​តៃប៉ិ
វិមាន​តៃប៉ិ​គឺជា​វិមាន​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​ចិន​ស្ថិត​ក្នុង​ទីក្រុង​តៃប៉ិ ។  វិមាន​អគារ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុម​ស្ថាបត្យករ Uheiji Nagano ពោល​គឺ​អំឡុង​ពេល​ដែល​ជប៉ុន​កាន់កាប់​តៃវ៉ាន់​ក្នុង​អំឡុង​ឆ្នាំ​១៨៩៥​ដល់​ឆ្នាំ​១៩៤៥ ។ វា​បាន​ក្លាយជា​វិមាន​ប្រធានាធិបតី​ក្នុង​ឆ្នាំ​១៩៥០ ។ 

១០-​វិមាន Flagstaff
Flagstaff House គឺជា​វិមាន​របស់​ប្រ​ធានាធិ​បតី​ប្រទេស​ហ្គា​ណា ។ វិមាន​នេះ​បាន​សាងសង់ និង​សម្ពោធ​ឡើង​វិញ​ដោយ​រដ្ឋាភិបាល​ច​ន អា​ហ្គី​យ៉េ​គុន គូ​ហ្ល្វ័​រ ក្នុង​ឆ្នាំ​២០០៨ ហើយ​ការ​ចំណាយ​ប្រមាណ​ជា​ពី​៤៥​ទៅ​៥០​លាន​ដុល្លារ ៕