ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​១​ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​សល់​តែ​ផេះ​នៅ​ស្រុក​ស្វាយ​ទាប

1 ខែ មុន
  • ស្វាយរៀង

ផ្ទះ​១​ខ្នង នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រសូត ស្រុក​ស្វាយ​ទាប បាន​ត្រូវអគ្គិភ័យ​លេប​ត្របាក់​អស់​នៅ​សល់​តែ​ផេះផង់ បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា

ខេត្តស្វាយរៀង ៖ ផ្ទះ​១​ខ្នង នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រសូត ស្រុក​ស្វាយ​ទាប បាន​ត្រូវអគ្គិភ័យ​លេប​ត្របាក់​អស់​នៅ​សល់​តែ​ផេះផង់ បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។

បើតាម​មន្ត្រី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើនេះ​ឈ្មោះ ហែម ប៊ុ​ន​ថេ​ត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​ធ្វើ​សំណង់ ​មាន​ប្រពន្ធ​ឈ្មោះ ម៉ៅ សំ​អុល អាយុ​៥២​ឆ្នាំ ជា​កសិករ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អ​ធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ទៅ​ធ្វើ​អន្តរាគ​មន៍​ភ្លាម​ដែរ ប៉ុន្តែ​ជា​អកុសល​ដោយ​សារ​នៅ​ឆ្ងាយ និង​ផ្លូវ​តូច​ពិបាក​ចូល​ទៅ​សង្គ្រោះ ទើប​មិន​អាច​ជួយ​បាន​ទាន់​ពេល​នោះ​ទេ ទើប​ធ្វើ​ឱ្យ​ផ្ទះ​​ខាងលើ​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​ខ្ទេច​អស់តែម្តង។ ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ មាន​ទំហំ​៦​មែ​ត្រ​គុណ​នឹង​៧​មែ​ត្រ ប្រក់​ហ្វ៊ី​ប្រូ​ស៊ី​ម៉​ង់​ត៍ ជញ្ជាំង​ស​ង្ក័​សី និង​រៀប​បន្ទប់​ខាងក្រោម ​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ផងដែរ ។

ចំពោះ​របស់ទ្រព្យ​ផ្សេង​ទៀត ​ដែល​បាត់បង់​ជាមួយ​ផ្ទះ​​នោះ រួម​មាន​ស្រូវ​៣៥​បាវ ទូរទស្សន៍​១​គ្រឿង ទូទឹកកក​១​គ្រឿង បាស់​៤ អំ​ព្លី​១ សា​ឡុ​ង​មួយ​ឈុត លុយ​ចំនួន​២​លាន​រៀល​ និង​៣៤៧​ដុល្លារ​​៕