ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឡាន​ដឹក​ត្រី​១​គ្រឿង អូស​យក​ទៅ​ព្រំដែន​វិញ​ទាំង​យប់ សង្ស័យ​ឆ្លង​ដែន​ខុសច្បាប់

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៣​កញ្ញា គេ​ឃើ​ង​សមត្ថកិច្ច​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​កោះ​រកា​១​ក្រុម ដែល​រួម​មាន​ទាំង​

ខេត្ត​ព្រៃវែង ៖ នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៣​កញ្ញា គេ​ឃើ​ង​សមត្ថកិច្ច​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​កោះ​រកា​១​ក្រុម ដែល​រួម​មាន​ទាំង​មន្ត្រី​គយ និង​ប៉ូ​លី​ស​អន្តោ​ប្រវេ​ស​ន៌ បាន​ចាប់​ឃាត់​រថយន្ត​ពាក់​ស្លាក​លេខ​វៀតណាម​១​គ្រឿង ដែល​មាន​ដឹក​ត្រី​ពេញ​រថយន្ត នៅ​ចំណុច​ខាង​មុខ​សាលាឃុំ​អ្នក​លឿង ក្នុងស្រុក​ពាមរ​ក៌ រួច​អូស​យក​ទៅ​កាន់​ច្រក​ទ្វា​ព្រំដែន​កោះ​រកា​វិញ​ទាំង​យប់ ដោយ​មិនដឹង​ថា មានរឿង​អ្វី​នោះ​ទេ​។

រថយន្ត​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ និង​អូស​យក​ទៅ​ព្រំដែន​វិញ​ទាំង​យប់​នោះ ជា​រថយន្ត​ដឹក​ត្រី ម៉ាក​កូរ៉េ​ ចំណុះ​១​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ​ វៀតណាម ៦៧C-១០៧ ៥០ នៅ​លើ​រថយន្ត​មាន​បុរស​២​នាក់ ដែល​មិន​ត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ​នោះ​ទេ​។

ប្រជាពលរដ្ឋ​ដែល​បានឃើញ​សកម្មភាព​ចុះ​ចាប់​ឃាត់​រថយន្ត​ខាងលើ បាន​និយាយ​ថា គេ​ឃើញ​រថយន្ត​ខាងលើ កំពុង​តែបើ​កលើ​ផ្លូវ​សុខ​ៗ ស្រាប់តែ​មាន​រថយន្ត​សមត្ថកិច្ច​ចេញ​មក​កាក់​ឃាត់ រួច​អូស​យក​ទៅ​បាត់ ដោយ​មិនដឹង​មានរឿង​អ្វី​នោះ​ទេ គេ​គ្រាន់តែ​ដឹង​ថា រថយន្ត​នោះ​ជា​រថយន្ត​ដឹក​ត្រី​របស់​ជនជាតិ​វៀតណាម ហើយ​គេ​សង្ស័យ​ថា ទំនងជា​រថយន្ត​នោះ​លួច​ឆ្លង​ដែន​មក​ដោយ​ខុសច្បាប់​ហើយ ទើប​សមត្ថកិច្ច​ព្រំដែន តាម​មក​ចាប់​អូស​យក​ទៅ​វិញ​បែប​នេះ​។

ជុំវិញ​ការ​ចុះ​ចាប់​រថយន្ត​ខាងលើ​នេះ ត្រូវ​បាន​លោក ប៊ុ​ន ឡុ​ង ប្រធាន​គយ​និង​រដ្ឋាករ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​កោះ​រកា ប្រាប់​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ កញ្ញា​ នេះ​ថា រថយន្ត​១​គ្រឿង​នេះ ជា​រថយន្ត​ដឹក​ត្រី​របស់​វៀតណាម ដែល​បាន​ដឹក​ត្រី​យក​មក​លក់​អោយ​ឈ្មួញ​ខ្មែរ នៅ​មាត់ច្រក​ទ្វា​ព្រំដែន​កោះ​រកា ដែល​ជា​ធម្មតា​គេ​ដឹក​ឆ្លង​បា​រ៉ា​ស់​ព្រំដែន ចូល​មក​សាង​ត្រី​នៅ​ក្នុង​ដី​ខ្មែរ សាង​ត្រី​អស់ ក៏​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣​កញ្ញា​នោះ ដោយ​រថយន្ត​មក​ដល់​ល្ងាច​ពេក ពេល​សាង​ត្រី​អស់ក៏​យប់ ច្រកព្រំដែន​បិទទ្វា​មិន​អាច​ទៅ​វិញ​បាន ក៏​ចត​រង់​ចាំ​ដល់​ព្រឹក​សិន ប៉ុន្តែ​កម្មករ​ខ្មែរ​ដែល​មានផ្ទះ​នៅ​អ្នក​លឿង ឃើញ​ឡាន​ទំនេរ​សោរ​នៅនឹង​ឡាន​ស្រាប់ ក៏​លួច​បើក​ទៅ​លេង​ផ្ទះ​នៅ​អ្នក​លឿង តែ​ដោយ​សមត្ថកិច្ច​​ដឹង​ទាន់ ក៏​តាម​ទៅ​ចាប់​អូស​យក​មក​វិញ​តែ​ម្តង នេះ​គឺជា​កំហុស​របស់​ថៅកែ និង​មន្ត្រី​ព្រំដែន​យើង​ដែរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​កញ្ញា​នេះ មន្ត្រី​គយ​ច្រក​ទ្វា​អន្តរជាតិ​កោះ​រកា បាន​ប្រគល់​រថយន្ត​នេះ​ទៅ​អោយ​សមត្ថកិច្ច​ខាង​វៀតណាម​វិញ​ហើយ​។

ដោយឡែក សមត្ថកិច្ច​ផ្សេង​ទៀត​នៅ​ច្រក​ទ្វា​ព្រំដែន​កោះ​រកា​នេះ​ដែរ បាន​លួច​បង្ហើប​ប្រាប់​ថា នៅ​ក្នុង​យប់​ថ្ងៃ​ទី​១៣ ​កញ្ញា​នោះ រថយន្ត​វៀតណាម​ដែល​គេ​លួច​បើក​ទៅ​នោះ មិនមែន​មាន​តែ​មួយ​នេះ​ទេ គឺ​ដល់​ទៅ​២​គ្រឿង​ឯណោះ ប៉ុន្តែ​បើកគេច​បាត់​១គ្រឿង​ហើយ ​មិនមែន​កម្មករ​លួច​បើក​ទៅ​លេង​ផ្ទះ​អី​ទេ គឺ​ឈ្មួញ​បើក​យក​ទៅ​តែ​ម្តង ដោយ​ប្រើ​រូបភាព​ដឹក​ត្រី​យក​ទៅ​លក់​អោយ​ឈ្មួញ​ក្នុងស្រុក ហើយ​គេ​សង្ស័យ​ថា ពេល​លក់​ត្រី​អស់ លក់​ទាំង​រថយន្ត​តែ​ម្តង ព្រោះ​កន្លង​មក​ក៏​ធ្លាប់​មាន​ឈ្មួញ​ធំ​ម្នាក់ បាន​មក​ទាក់ទង​សមត្ថកិច្ច​ព្រំដែន​កោះ​រកា​នេះ ដើម្បី​លួច​នាំ​ចូល​រថយន្ត​ពី​វៀតណាម ចូល​មក​ខ្មែរ​ដែរ តែ​ការ​ចរចារ​មិន​បាន​សម្រេច​។

ទោះជា​យ៉ាងណា​ក៏​ដោយ នេះ​គ្រាន់តែ​ជា​ព​ត៌​មាន​បឋម​ក្រៅផ្លូវការ​ប៉ុណ្ណោះ ការ​ពិត​យ៉ាងណា​នោះ កោះសន្តិភាព និង​ធ្វើការ​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត នៅ​ពេល​ដែល​ទទួល​បាន​ព​ត៌​មាន​ច្បាស់ការ និង​ការ​បកស្រាយ​ច្បាស់លាស់​ពី​មន្ត្រី​ជំនាញ នៅ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​កោះ​រកា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ