កូនត្រីចម្រុះជាង៣០០គីឡូ បានលែងចូលទន្លេវិញក្រោយបង្ក្រាបបទល្មើសនេសាទ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ទោះបីស្ថិតក្នុងរដូវហាមបិទនេសាទយ៉ាងណាក្តី បទល្មើសនេសាទនៅតែកើតមានឡើងស្ទើរគ្រប់កន្លែង ក្នុង
ខេត្តកំពង់ឆ្នាំង ៖ ទោះបីស្ថិតក្នុងរដូវហាមបិទនេសាទយ៉ាងណាក្តី បទល្មើសនេសាទនៅតែកើតមានឡើងស្ទើរគ្រប់កន្លែង ក្នុង
ខេត្តកំពង់ឆ្នាំង ៖ ទោះបីស្ថិតក្នុងរដូវហាមបិទនេសាទយ៉ាងណាក្តី បទល្មើសនេសាទនៅតែកើតមានឡើងស្ទើរគ្រប់កន្លែង ក្នុងស្ថានភាពបែបនេះ ធ្វើឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចចម្រុះចុះបង្ក្រាបស្ទើរជារៀងរាល់ថ្ងៃ ។
ជាក់ស្ដែង នៅថ្ងៃទី 15 ខែកញ្ញា នេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចនគរទ្វីប ក្នុងភូមិសាស្ត្រឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សមត្ថកិច្ចចម្រុះរួមមាននគរបាលកងរាជអាវុធហត្ថ សហគមន៍នេសាទ និងមន្ត្រីជំនាញ សរុបចំនួន២៤នាក់មធ្យោ បាយធ្វើដំណើរដោយកាណូតបាឡាស្មាច់5គ្រឿង ។ ជាលទ្ធផល ក្នុងការបង្ក្រាបគឺបង្ក្រាបរបាំងស្បៃម៉ុងបានចំនួន35កន្លែងមានប្រវែងជាង2ពាន់ម៉ែត្រ លបលូស្បៃមុង35គ្រឿង បង្គោល800ដើមនិងចាក់លែងកូនត្រីចម្រុះប្រមាណ350គីឡូក្រាម ចូលទន្លេវិញ ។ ដោយឡែករបាំងសាច់អួនក៏បានបង្ក្រាបចំនួន4កន្លែងមានប្រវែងសរុប300ម៉ែត្រ លបលូសាច់អួន3គ្រឿង និងបង្គោល150ដើម ព្រមទាំងចាក់លែងត្រីចម្រុះប្រមាណ50គីឡូក្រាមចូលទន្លេវិញដែរ ។ ចំពោះឧបករណ៍ល្មើសនេសាទត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ។
ជាមួយគ្នានេះ លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏សូមអំពាវនាវដ៍ទទូចសូមបងប្អូនប្រជាពលរដ្ឋកុំនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចជា របាំងស្បៃមុង របាំងសាច់អួនឧបករណ៍ឆក់ជាដើម ដែលរបស់ទាំងអស់នេះបានបំផ្លាញមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរពិសេសក្នុងរដូវត្រីដែលកំពុងតែពងកូននេះ ៕
ចែករំលែកព័តមាននេះ