ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តសកម្មភាពក្តៅគគុកស្វែងរកជនរងគ្រោះបាត់ខ្លួនដោយករណីលិចទូកនេសាទមួយគ្រឿង

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុស​ហ​ការ​ជាមួយ​កម្លាំង​ចម្រុះ​បន្ត​រក​ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន ដោយសារ​ករណី​លិច​ទូក​នេសាទ​មួយ​គ្រឿង ។ យោង​តាម​ការ​ចេញផ្សាយ​របស់​អគ្គស្នងការ​នគ​បាល​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុស​ហ​ការ​ជាមួយ​កម្លាំង​ចម្រុះ​បន្ត​រក​ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន ដោយសារ​ករណី​លិច​ទូក​នេសាទ​មួយ​គ្រឿង ។

យោង​តាម​ការ​ចេញផ្សាយ​របស់​អគ្គស្នងការ​នគ​បាល​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​រលក​សហការ​ជាមួយ​កម្លាំង គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ស្ទឹង​ហាវ ដឹកនាំ​ដោយ លោក ស៊ុន ពិសី អភិបាលរង​ស្រុក​ស្ទឹង​ហាវ និង​ក្រុម​មុជទឹក​អង្គភាព​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្រុមការងារ​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី ស្ពី​ដ​ប៊ូ​ត កម្ពុជា (G.T.V.C) ដឹកនាំ​ផ្ទាល់​ដោយ លោក​ឧកញ៉ា ទៀ វិចិត្រ កំពុង​បន្ត​រក​ជន​រង​គ្រោះ មានឈ្មោះ ស៊ន មក​រា (​ហៅ​ឧត្តម​) ដែល​បាន​បាត់​ខ្លួន ដោយសារ​ករណី​លិច​ទូក​នេសាទ​មួយ​គ្រឿង នៅ​ចំណុច​ចុង​អូរ ប្រមាណ​ចំងាយ​១០០​ម៉ែត្រ ស្ថិត​នៅ​ក្រុម​១ ភូមិ​៤ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ។

ចំណែក​លោក ឧ​ញ៉ា ទៀ វិចិត្រ បាន​សរស​រលើ​បណ្តាញ​សង្គម​និង​បាន​បង្ហោះ​រូប​សកម្មភាព​សមត្ថកិច្ច​ចម្រុះ​កំពុង​ស្វែងរក​ជន​រង​គ្រោះ​យ៉ាង​ដូ​ច្នះ​ថា ៖« សង្ឃឹមថា រក​ប្អូនប្រុស​ប្រជា​នេសាទ​ដែល​បាន​បាត់​ខ្លួន កាលពី​ម្សិលមិញ​ឃើញ​ក្នុងថ្ងៃនេះ​ផង​ចុះ​» ៕