ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ខៀវ សាន​សា​ណា ត្រឡប់​មក​ប្រឡូក​សិល្បៈ​វិញ​ដោយ​មិន​ប​ន្ឋូ​រ​ដៃ​ទៀត​ទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

ពិធី​ការិនី​តូច​ច្រឡឹង ខៀវ សាន​សា​ណា បាន​យក​ពេលវេលា​ជា​ច្រើន​ខែ​ទៅ​ពង្រឹង សមត្ថភាព ដើម្បី​បំពេញ​ចាក់​ឬ​ស​ការងារ​ទី​២ លើ​វិស័យ អចលនទ្រព្យ អោយ​មាន​ភាព​រីក​លូតលាស់​។ យ៉ាងណា បើ​ទោះបីជា

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​តូច​ច្រឡឹង ខៀវ សាន​សា​ណា បាន​យក​ពេលវេលា​ជា​ច្រើន​ខែ​ទៅ​ពង្រឹង សមត្ថភាព ដើម្បី​បំពេញ​ចាក់​ឬ​ស​ការងារ​ទី​២ លើ​វិស័យ អចលនទ្រព្យ អោយ​មាន​ភាព​រីក​លូតលាស់​។ យ៉ាងណា បើ​ទោះបីជា អ្នក​នាង​មានការ​ល្អ​ប្រសើរ​លើ​មុខ​ជំនួញ​ថ្មី តែបើ​ងាក​មក​មើល​លើ​វិស័យ​ពិធី​ការិនី​ដែល​ធ្លាប់​លាន់ឮ​ឃើញ​ថា ហាក់​ថមថយ​។

មាន​ប្រវត្តិ​ជា​ជើង​ខ្លាំង​លើ​ការងារ​ផ្នែក​និយាយ​បែប​នេះ​ហើយ ទើប​មាន​តម្រុយ​លើក​ឡើង​ច្បាស់​ថា តារា​កូន​២​រូប​នេះ​បក​មក​អុកឡុក​សារ​ជា​ថ្មី​។ ទស្សនិកជន​ជា​ច្រើន សុទ្ធតែ​បាន​ចាត់​ទុក​ថា ពិធី​ការិនី ប៉ុន្មាន​រូប​នេះ ដែល​មាន យុគ ចិន្តា​, គង់ សុ​ជាតិ​, ខៀវ សាន​សា​ណា និង ឌួ​ង ហ្សូ​រី​ដា ជា​ពិធី​ការិនី​ឆ្នើម យល់​ការងារ ហើយ​មាន​ប្រវត្តិ​សាង​បាន​ភាព​ជោគជ័យ​លើ​ការ​ដំណើរការ​កម្មវិធី មិន​ថា​ផ្លូវ​រដ្ឋ ឬ​ឯកជន​។

បើ​ងាក​មក​មើលទៅ​លើ​អ្នក​នាង ខៀវ សាន​សា​ណា វិញ​ក៏​ឃើញ​ថា សមត្ថភាព គឺ​ហូរហៀរ​ពេញ​បរិបូរណ៍ មិន​ថា សម្រស់ ចំណេះដឹង​ទូទៅ កម្រិត​ភាសា​អង់គ្លេស និង​ស្ទីល​លើកដាក់​សំឡេង និយាយ​ឃើញ​ថា មានការ​ទាក់ទាញ​។

អ្នក​នាង​ត្រូវ​បាន​មហាជន​ចាត់​ទុក​ថា ជា​ពិធី​ការិនី​ចេះ​ដឹង មាន​ជំនាញ​ពិត ហើយ​ជា​អតីត និស្សិត​ផ្នែក​សារព័ត៌មាន DMC និង​មាន​ឪពុក​ជា​អ្នក​សារព័ត៌មាន ចាស់ទុំ មានចំណេះ​ដឹង​បទ​ពិសោធន៍​ល្អ​ម្នាក់ ក្នុង​សង្គម​។

ចុង​ក្រោយ​នេះ ក៏​ទទួល​ដំណឹង​ថា អ្នក​នាង​ជា​គ្រូបង្រៀន​ម្នាក់​ផ្ទេរ​បទ​ពិសោធន៍ ផ្នែក​ជំនាញ​អ​ចនទ្រ​ព្យ​។ អ្នក​នាង ខៀវ សាន​សា​ណា បាន​បញ្ជាក់​ថា ៖ ក្រោយ​ពេល​ដែល​ការងារ​ទី​២ នឹង​ថឹ​ង​ល្អ និង​មាន​ភាព​ច្បាស់លាស់ អ្នក​នាង​គិត​ថា​ដល់​ពេល​ងាក​មក​វាយ​លុក​លើ​វិ​ថី​ចាស់​ម្តងទៀត​។

បើ​ទោះជា​ត្រូវ​បែងចែក​ទាំង​ការងារ​ថ្មី និង​សិល្បៈ ក៏​នាង​ត្រូវ​តែ​ការពារ​តំណែង​ចាស់​មួយ​នេះ អោយ​បាន​ប្រសើរ​ម្តងទៀត​។ ព្រោះ​ជា​អ្វី​ដែល យើង​ប្រឹងប្រែង​តាំងពី​នៅ​យុវវ័យ និង​មាន​ប្រវត្តិ​តស៊ូ គ្រប់​កាលៈទេសៈ​។ ដូចនេះ​ហ្វេ​ន​ៗ ដែល​រង់ចាំ​វត្តមាន​រូប​អ្នក​នាង រង់ចាំ​តាមដាន​សារ​ជា​ថ្មី ។ អ្នក​នាង​សា​ណា ក៏​មិន​បាន​លើក​ឡើង​ថា មក​បំពេញការងារ​ក្នុង​ទូរទស្សន៍​ណាមួយ​ឡើយ រង់ចាំ​អោយ​ទស្សនិកជន​តាមដាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ