ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​លេងល្បែង​ស៊ី​ពែ

8 ឆ្នាំ មុន

តាម​ការ​កត់សម្គាល់​… ​ប្រមុខ​បក្ស​ដឹកនាំ​ប្រទេស​ដូច​ជា​ប្រឹង​ណាស់​… ​ទំនង​ប្រឹង​លើស​ចំណុះ​…​ ប្រឹង​ពី​ថ្នាក់លើ​បំផុត​ចុះ​មក​ក្រោម​… ​ប្រឹង​ដើម្បី​យកឈ្នះ យក​សំឡេង​តាម​លទ្ធិប្រជាធិបតេយ្យ​…​ ។​ល​។

តាម​ការ​កត់សម្គាល់​… ​ប្រមុខ​បក្ស​ដឹកនាំ​ប្រទេស​ដូច​ជា​ប្រឹង​ណាស់​… ​ទំនង​ប្រឹង​លើស​ចំណុះ​…​ ប្រឹង​ពី​ថ្នាក់លើ​បំផុត​ចុះ​មក​ក្រោម​… ​ប្រឹង​ដើម្បី​យកឈ្នះ យក​សំឡេង​តាម​លទ្ធិប្រជាធិបតេយ្យ​…​ ។​ល​។

ប្រឹង​នោះ​នរណា​ក៏​ដឹង​ដែរ​… ​ប្រឹង​មែនទែន ស្ទើរ​អស់​សរសៃ​សរ​សូ​ង​… ប្រឹង​ចង់​អស់​អារម្មណ៍​ឋា​ម​ពល ។

ប៉ុន្តែ​បើ​ក្រឡេក​មើល​មក​ថ្នាក់​ក្រោម​…​ ថ្នាក់​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​រា​ស្រ្ត​វិញ​… ​មួយ​ចំនួន​នោះ​មាន​អំណាច​ណាស់ ហើយ​គ្មាន​ប្រឹង​ក្រ​ម៉​ស្រែង​អី​ទេ​… ​វា​រគើម​ៗ​ដូច​អណ្តើក​… ​ប្រទះ​អី​ស៊ីហ្នឹង​…​ ​មិនមែន​ត្រឹម​ស៊ីទេ​… ​គឺ​គ្រលៀស​លេប​តែ​ម្តង ។

ព្រៃឈើ ព្រៃ​ការពារ​ត្រងោល​អស់ហើយ​…​ គ្រាន់តែ​អា​មានច្បាប់​រាប់​ពាន់​ម៉ែត្រគូប​… ​មិនដឹង​កាប់​ឈើ​មកពីណា​ទេ គិតតែ​ត្រូវ​គ្នា​ចេញ​ច្បាប់​ឱ្យ​ដឹក ។ ទាល់តែ​ឈ្មួញ​យក​ច្បាប់​មក​ឱ្យ​មើល ទើប​ដឹង​ថា អំពើ​ល្មើ​សមាន​លក្ខណៈ​ជា​ប្រព័ន្ធ​… ​។​ល​។

ល្បែង​ស៊ីសង​ស្របច្បាប់​ដែល​គេ​ហៅ​ថា​កា​ស៊ីណូ សម្រាប់​តែ​ជនបរទេស​…​ ប៉ុន្តែ​ខ្មែរ​ចូល​លេង​ម៉ា​សេរី​… ​កា​ស៊ីណូ​ណា​ក៏​មាន​ខ្មែរ​ចូល​លេង​ពេញ​ដែរ​… ​បង្កើត​បញ្ហា​បែកបាក់ ក្រីក្រ​ក្នុង​សង្គម​គ្រួសារ​រាប់​មិន​អស់ ។

ក្រុមហ៊ុន​ខ្លះ​នាំ​ទំនិញ​ពី​ប្រទេស​ថៃ​ទាំង​កប៉ាល់​ៗ​ចូល​ដល់​ផែ​លើកដាក់​ឃ្លាំង​…​ ចេញពី​ឃ្លាំង​ដាក់​ឡាន​ដឹក​មក​ភ្នំពេញ​ដោយ​រលូន ។ មេ​សាខា​គយ​ខ្លះ​នោះ​យកពន្ធ​ម៉ៅ​មួយ​កប៉ាល់​តែ​ម្តង​… ​បាន​យ៉ាងច្រើន​ដប់​-​ម្ភៃ​ភាគរយ​ចូល​រដ្ឋ ឯ​ខ្លួនឯង​យក​ទាំង​ដុល​…​ រួច​ស្រែ​កថា​ បាន​ចំណូល​លើស​ផែនការ​…​ ហេ! ហេ!

ឆ្នេរសមុទ្រ​នៅ​ក្រុងព្រះសីហនុ អ្នក​ដែល​រំលោភ​… ​នៅ​តែ​រំលោភ​ដដែល​…​ វ៉ៃ​ចោល​តែ​គ្នា​គេ​… ​ឯ​គ្នា​ឯង​មាន​សំណង់​គ្រប​លើ​ឆ្នេរ​…​ បង្ហូរ​កាក​សំណល់​ដាក់​សមុទ្រ​ស្អុយច្រាសខ្យល់​… ​ដល់​សួរ​ទៅ​… ​ម៉ែ​វា​អើយ​…​ ជា​កម្មសិទ្ធិ​ខ្ពស់​ណាស់​… ​អ្នក​ណា​ថ្លើមពាសមេឃ​ហ៊ាន​ក្អក?

រាស្ត្រ​នៅ​ស្រុក​កំពង់​សិលា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចង់​លក់​ដី លក់​ភូមិករ គ្មាន​អ្នក​ណា​ហ៊ាន​ទិញ​… ​បើ​ចង់​ទិញ​ដី​ភ្នំ ដីស្រែ​ស្រុក​នោះ ទាល់តែ​យក​មាន់​ស្ងោរ ជ្រូក​ខ្វៃ​សែន​យាយ​អយ​…​ មិនដឹង​យាយ​អយ​មួយ​ណា​ទេ​…​ សុទ្ធតែ​ដី​គាត់ ។ អ្នកស្រុក​ខឹង​ណាស់ មិន​ដែល​លក់​ដី​ឱ្យ​យាយ​អយ​ទេ​…​ មិន​ស្គាល់​មុខ​យាយ​អយ​ទេ ហេតុ​អី​យាយ​អយ​ថា ដី​គាត់? ១០​ឆ្នាំ​កន្លង អ្នកស្រុក​ខឹង​យាយ​អយ​ខ្លាំង​ណាស់​…​ រឿង​អស់នេះ​ខាងលើ​នៅ​ស្ងៀមឈឹង ។

កុង​ស៊ី​កាប់​ជ្រូក​ធំ​មួយ​នៅ​ស្ទឹង​មាន​ជ័យ រាស្ត្រ ប្តឹង​រាប់​ឆ្នាំ​ហើយ​… ​រឿង​ក្លិនស្អុយ ជ្រូក​ស្រែក​មួយ​យប់​ៗ​ទាល់​ភ្លឺ ​រក​អ្នក​រស់នៅ​តំបន់​នោះ​ដេក​ពួន​មិន​បាន រស់នៅ​ពិបាក​ទ្រាំ​…​ យូរ​ៗ​លែង​ប្តឹង​… ​សម្ងំ​ខឹង​រដ្ឋអំណាច​… ​ព្រោះ​អ្នក​កាប់​ជ្រូក​ប្រកាស​ថា​… ​ត្រូវ​ជាមួយ​រដ្ឋអំណាច​ខណ្ឌ​ហើយ ខ្លាច​អី​… ​ស្អុយ​អី​ស្អុយ​ទៅ​…​ ធើ​អី​អ​ញ !

នៅ​មាន​ច្រើន​រឿង​ណាស់​…​ ដែល​រាស្ត្រ​ខឹង​… ​បើ​ឱ្យ​រៀបរាប់​… ​រាប់​មួយ​ឆ្នាំ​មិន​អស់​ផង ។

ដល់​អ៊ីចឹ​ង​ទៅ​… ​នឹក​អាណិត​ប្រមុខ​បក្ស​ដឹកនាំ​ប្រទេស​… ​ប្រឹង​ណាស់ យកចិត្ត​រាស្ត្រ​… ​ប្រឹង​ណាស់​ជួយ​រាស្ត្រ​…​ ជួយ​ដោះស្រាយ​រាល់​ការ​លំបាក រាល់​អំពើអាក្រក់​នានា​ ដែល​រដ្ឋអំណាច​ដាក់បន្ទុក​… រដ្ឋអំណាច​ថ្នាក់​ក្រោម​ល្មម​ជួយ​មេ​ធំ​ផង​… ​បើ​មេ​ធំ​ឈ្នះ​…​ ឈ្នះ​ទាំងអស់​គ្នា​… ​កុំ​ម៉ា​ៗ​យក​តែ​ស៊ង​… ​ឬ​កុំ​លេងល្បែង​ស៊ីពែ​បែប​នេះ !!
                    អា​ឡេវ