ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barca បរាជ័យ​សងសឹក Bayern ខណៈ Ronaldo បន្ត​រក​គ្រាប់ តែ Man Utd ចាញ់ Young Boys

2 ឆ្នាំ មុន

បរទេស ៖ ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​នៃ​ក្រប​ខណ្ឌ UEFA Champions League បាន​ចាប់ផ្តើម​កាលពី​យប់មិញ​។ ដោយនៅ​ក្នុង​នោះ

បរទេស ៖ ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​នៃ​ក្រប​ខណ្ឌ UEFA Champions League បាន​ចាប់ផ្តើម​កាលពី​យប់មិញ​។ ដោយនៅ​ក្នុង​នោះ Barcelona នៅ​តែ​បន្ត​ខកចិត្ត​ជា​ថ្មី​ម្តងទៀត ក្រោយ​បរាជ័យ​ក្នុង​ការ​សងសឹក​លើ Bayern Munich ខណៈ Cristiano Ronaldo បន្ត​រក​គ្រាប់​បាល់ ប៉ុន្តែ Manchester United បាន​ត្រឹម​ចាញ់ Young Boys​។

ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល E ម្ចាស់ផ្ទះ Barcelona បាន​ចាញ់ Bayern ក្នុង​លទ្ធផល ៣-០ ដែល​ធ្វើ​សម្រេច​បាន​ដោយ​កីឡាករ Thomas Muller នៅ​នាទី​៣៤ និង Robert Lewandowski ២​គ្រាប់​ម្នាក់ឯង​នៅ​នាទី​៥៦ និង ៨៥​។ នេះ​ជា​កា​រខក​ចិត្តជា​ថ្មី​ម្តងទៀត​សម្រាប់ Barcelona បន្ទាប់​ពី​បរាជ័យ​យ៉ាង​អាម៉ាស់​កាលពី​ឆ្នាំ ២០២០ ក្នុង​ពានរង្វាន់​នេះ នៅ​វគ្គ​៨ក្រុមចុងក្រោយ​ ដោយ​ត្រូវ Bayern បំបាក់​ក្នុង​លទ្ធផល ៨-២​។

សម្រាប់ Bayern មាន​៣​ពិន្ទុ​ឈរ​កំពូល​តារាង​ពូ​ល E តាម​ពីក្រោយ​ដោយ Benfica (​លេខ​២) និង Dynamo Kyiv (​លេខ​៣) ដែល​ប្រកួត​ស្មើគ្នា ០-០ និង Barcelona នៅ​បាត​តារាង​។

ដោយឡែក​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F ម្ចាស់ផ្ទះ Young Boys បាន​យកឈ្នះ​លើ Man Utd ដែល​សល់​គ្នា​ត្រឹម​១០​នាក់ ក្នុង​លទ្ធផល ២-១​។ Cristiano Ronaldo រក​គ្រាប់​បាល់​នាំមុខ​ឱ្យ Man Utd នៅ​នាទី​១៣ ប៉ុន្តែ​ក្រោយ​ពេល Wan-Bissaka ទទួល​កាត​ក្រហម​នៅ​នាទី​៣៥ ការ​ប្រកួត​បាន​កែប្រែ​ទាំងស្រុង ដោយ​ម្ចាស់ផ្ទះ​វាយបក​យកឈ្នះ​វិញ ដែល​សម្រេច​ដោយ​កីឡាករ Moumi Ngamaleu នៅ​នាទី​៦៦ និង Theoson Siebatcheu នៅ​នាទី ៩០+៥​។

សម្រាប់ Young Boys ឈរ​កំពូល​តារាង​ពូ​ល F មាន​៣​ពិន្ទុ តាម​ពីក្រោយ​ដោយ Atalanta (​លេខ​២) និង Villarreal (​លេខ​៣) ដែល​ប្រកួត​ស្មើគ្នា ២-២ និង Man Utd នៅ​បាត​តារាង ​៕

https://www.youtube.com/watch?v=Z1gswKCwCR4
https://www.youtube.com/watch?v=XAdLpFifrH4
លទ្ធផល​ទាំងអស់​សម្រាប់​ការ​ប្រកួត​កាលពី​យប់មិញ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ