ស្លុតចិត្ត! លិចទូកនេសាទមួយគ្រឿង រួមទាំងជនរងគ្រោះ២នាក់រកមិនឃើញ
- ព្រះសីហនុ
មានករណីទូកនេសាទមួយគ្រឿងបានលិចបាត់នៅចំណុចចុងអូរ ចម្ងាយប្រមាណ១០០ម៉ែត្រពីដីគោក ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើល
មានករណីទូកនេសាទមួយគ្រឿងបានលិចបាត់នៅចំណុចចុងអូរ ចម្ងាយប្រមាណ១០០ម៉ែត្រពីដីគោក ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើល
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីទូកនេសាទមួយគ្រឿងបានលិចបាត់នៅចំណុចចុងអូរ ចម្ងាយប្រមាណ១០០ម៉ែត្រពីដីគោក ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុម១ ស្ថិតក្នុងភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
បើតាមសមត្ថកិច្ច បានឲ្យដឹងជាបឋមថា នៅលើទូកនេសាទនោះ គឺមានមនុស្សចំនួន២នាក់ ដោយ ១-ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ៤៧ឆ្នាំ (ជាឪពុក) មុខរបរនេសាទ និង២-ឈ្មោះ ស៊នមករា ហៅឧត្តម ភេទប្រុស អាយុ១៤ឆ្នាំ ហើយជនរងគ្រោះបានបាត់ខ្លួនរកមិនទាន់ឃើញនោះទេ ។
សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះទាំង២នាក់ខាងលើនេះ គឺជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយក្រោយពេលកើតហេតុ សមត្ថកិច្ច និងក្រុមសង្គ្រោះ រួមនឹងប្រជាពលរដ្ឋ កំពុងតែស្វែងរកជនរងគ្រោះហើយ តែរកមិនទាន់ឃើញឡើយទេ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅពេលក្រោយ ។
ចែករំលែកព័តមាននេះ