ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​និង​គ្រឿងក្នុង​ជ្រូក​១.៤០០​គីឡូក្រាមមកពីថៃ ប្រុង​​ធ្វើការ​ចែកចាយ​​នៅ​ភ្នំពេញ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ មន្ត្រី​គយ​និង​រដ្ឋ​ករ​តំបន់​៥សហការ​ជាមួយ​មន្ត្រី​ពេទ្យសត្វ​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​សាច់​ជ្រូក​និង​គ្រឿងក្នុង​ជ្រូក​១.៤០០​គីឡូក្រាម ត្រូវបាន​យក​ទៅ​ដុត​កម្ទេចចោល​ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​កញ្ញា ឆ្នាំ​២០២១​ នៅ​ជាយក្រុង​សិរី​សោភ័ណ​ ។ លោក…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ មន្ត្រី​គយ​និង​រដ្ឋ​ករ​តំបន់​៥សហការ​ជាមួយ​មន្ត្រី​ពេទ្យសត្វ​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​សាច់​ជ្រូក​និង​គ្រឿងក្នុង​ជ្រូក​១.៤០០​គីឡូក្រាម ត្រូវបាន​យក​ទៅ​ដុត​កម្ទេចចោល​ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​កញ្ញា ឆ្នាំ​២០២១​ នៅ​ជាយក្រុង​សិរី​សោភ័ណ​ ។

លោក ឈួ​ន សោភា ប្រធាន​គយ​និង​រដ្ឋ​ករ​តំបន់​៥​ប្រចាំ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជា​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​កម្ពុជា​ និង​នាយកដ្ឋាន​បង្កា​រនិង​បង្ក្រាប​បទល្មើស ហើយ​មន្ត្រី​គយ​និង​រដ្ឋ​ករ​ការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ប្រចាំ​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​។

លោក​បាន​បញ្ជាក់​ថា ​ក្រោយពី​ការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់ដាយ​កូរ៉េ​១​គ្រឿង ​ដែល​ពាក់​ស្លាកលេខ​បន្ទាយ​មាន​ជ័យ​2B.0356 ​បាន​ដឹក​សាច់​ជ្រូក​និង​គ្រឿងក្នុង​ជ្រូក​ចំនួន​២៨​កេស ​ស្មើ​ទំងន់​១,៤០០​គីឡូក្រាម​ដែល​ឃាត់​នៅ​វេលា​ម៉ោង​១០​យប់​កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុងភូមិ​សា​ស្គ្រ​ភូមិ​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។

លោក ឈួ​ន សោភា បាន​បញ្ជាក់​ថា​ ជា​ការ​ខិតខំ​ប្រឹងប្រែង​ពី​មន្ត្រី​គយ​ និង​រដ្ឋ​ករ​ការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ប្រចាំ​ខេត្តបន្ទាយមានជ័យ ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​និង​បង្ក្រាប​បទល្មើស​មាន​ទំនិញគេចពន្ធ​ដែល​ជា​ទំនិញ​ខូចគុណភាព​មាន​សាច់​ជ្រូក គ្រឿងក្នុង​ជ្រូក សាច់​មាន់ ប្រហិត​ចម្រុះ​ ដែល​ឈ្មួញ​លួច​នាំ​ចូល​ដោយ​ខុសច្បាប់​ដែល​ត្រូវ​បាន​ដុត​កម្ទេច​ចោល​នៅ​ចុងឆ្នាំ​២០២០​ និង​២០២១ ​នេះ ​បង្ក្រាប​បាន​យក​ទៅ​ដុត​កម្ទេច​ចោល​មាន​៦​ករណី​មិន​ជាង​១០​តោន​ ។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ ​រយៈពេល​កន្លង​មក​មន្ត្រី​ជំនាញ​បាន​សហការ​គ្នា​ល្អ​ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​ផលិត​មាន​ដើម​កំណើត​ពី​សត្វ​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដោយ​ល្មើសច្បាប់ដែល​ការពារ​ទប់ស្កាត់​ជំងឺឆ្លង​ពី​សត្វ​ និង​លើកកម្ពស់​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​។

លោក​បាន​បញ្ជាក់​ថា​​ ហើយ​មន្ត្រី​ជំនាញ​បាន​បង្ក្រាប​ចាប់​បាន​សាច់​ជ្រូក​និង​គ្រឿងក្នុង​ជ្រូក​ ដែល​ឈ្មួញ​លួចលាក់​នាំ​ចូល​ពី​ប្រទេស​ថៃតាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ មាន​បំណង​ដឹក​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ ​ឆ្ពោះទៅ​រាជធានីភ្នំពេញ​ ដើម្បី​លក់​ចែកចាយ​ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់​ចាប់​យក​ទៅ​ដុត​កម្ទេច​ចោល​ ៕

អត្ថបទសរសេរ ដោយ