ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ក្រុមហ៊ុន​កាត់ត​រូបភាពសរុប១៧នាក់ ​វិជ្ជ​មាន​​កូវីដ​ នៅ​ក្រុង​ស្វាយ​រៀង

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ក្រុមការងារ​ស្រាវជ្រាវ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​​ជំងឺ​កូ​វី​ដ​១៩​ ក្រុង​ស្វាយ​រៀង​ សហការ​ជាមួយ​អាជ្ញាធរ ចុះ​ពិនិត្យ​យក​

ខេត្តស្វាយរៀង​ ៖ ក្រុមការងារ​ស្រាវជ្រាវ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​​ជំងឺ​កូ​វី​ដ​១៩​ ក្រុង​ស្វាយ​រៀង​ សហការ​ជាមួយ​អាជ្ញាធរ ចុះ​ពិនិត្យ​យក​សំណាក​ធ្វើតេស្តរហ​ស័​លើ​បុគ្គលិក​ក្រុមហ៊ុន​កាត់ត​រូបភាព MM Production ចំនួន​៦៣​នាក់​ រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​ ចំនួន​១៧​នាក់ និង​អ្នក​ផ្សេង​ទៀត ដែល​អវិជ្ជមាន ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយឡែក​ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស​ក័​ និង​យក​វត្ថុ​សំណាក ទៅ​ពិនិត្យ​ (​ធ្វើ​PCR) ​នៅ​មន្ទីរពិសោធន៍ ប៉ាស្ទ័រ ​រាជធានី​ភ្នំពេញ​។

ការរកឃើញ​នេះ​បាន​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៤​ កញ្ញា​ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​លេខ​២០៥ ស្ថិត​ក្នុងភូមិ​មេភ្លើង ​សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ​។

​លោកស្រី អម​រ៉ា ចៅសង្កាត់​រង​ទី​១ សង្កាត់​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា ​មុនពេលឈាន​ដល់​ចុះយកសំណាកលើ​បុគ្គលិក​កាត់ត​រូបភាពនេះ​ គឺ​​ដោយសារ​មាន​​ស្ត្រី​ម្នាក់​ឈ្មោះ​មាស ច​ន្ទ័​វល​ក្ខ័ ដែល​ជា​បុគ្គលិក​កាត់ត​រូបភាព MM Production រស់នៅ​ភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​រៀង ត្រូវបាន​​ក្រុមការងារ​ចុះ​យក​សំណាក​ពិនិត្យ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១៣ កញ្ញា​ ឆ្នាំ​២០២១​ ហើយ​បាន​យក​សំណាក​បុរស​ជា​ប្តី​ឈ្មោះ​កើត ណាត ជា​បុគ្គលិក​ក្រុមហ៊ុន​ MM Production រស់នៅ​ភូមិ​រូប​គោ វិជ្ជមាន​កូ​វី​ដ​-១៩ ហើយ​បន្ត​យក​សំណាក​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​ជេ​ត វ​ន្ថា អាយុ​៥១​ឆ្នាំ នៅផ្ទះ​ជាមួយ​គ្នា ជាលទ្ធផលរកឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​ ។

​លោកស្រី​បន្ត​ទៀត​ថា​ ក្រោយ​ពី​សាកសួរ​ស្ត្រី​ឈ្មោះ មាស​ច​ន្ទ័​វល​ក្ខ័ ដើម្បី​រក​អ្នក​ពាក់​ព​ន្ធ័​ផ្ទាល់ អស់​រយៈពេល​២៤​ម៉ោង​ ទើប​ទទួល​ព័ត៌មាន​ពី​ទីតាំង​ក្រុមហ៊ុន​ដែល​សង្ស័យ ក៏​សម្រេចចិត្ត​ដឹកនាំ​កម្លាំង​ក្រុមការងារ​រួម​ជាមួយ​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង​ចុះ​មក​ដល់ទី​តាំង​ក្រុមហ៊ុន​កាត់ត​រូបភាព អត់​ស្លាក​យីហោ​មួយ​កន្លែង ធ្វើការ​សាកសួរ​អ្នកគ្រប់គ្រង​តំណាង​ក្រុមហ៊ុន​MM Production ទើប​ដឹង​ថា ឈ្មោះ​មាស ច​ន្ទ័​វល​ក្ខ័ ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ ទើបតែ​ឈប់​សម្រាក​ការងារ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​សុក្រ​ ទី​១១​ កញ្ញា​ ស្ត្រី​និង​ប្តី​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ចេញ​ទៅ​ផ្ទះ នៅ​ថ្ងៃ​ទី​១២​ កញ្ញា​ ឆ្នាំ​២០២១​ ដោយ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន បាន​សុំ​ច្បាប់​ឈប់​សម្រាក ហើយ​ត្រូវ​ក្រុមការងារ​សង្ស័យពិនិត្យ​យក​សំណាក​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​នៅ​ថ្ងៃ​ទី​១៣ ​កញ្ញា​ ២០២១ ។

លោកស្រីបានបន្ត​ទៀត​ថា ​អ្វី​ដែល​ក្រុមការងារ​ហួសចិត្ត​នោះ​ គឺ​ស្ត្រី​ឈ្មោះ មាស​ច​ន្ទ័​វល​ក្ខ័​ និង​ប្តី ព្យាយាម​លាក់បាំង មិន​ព្រម​សហការ បែរជា​ប្រាប់​ថា ខ្លួន​ឈប់​ធ្វើការ​នៅ​កន្លែង​កាត់ត​រូបភាព​ចំនួន​១​ឆ្នាំ​ហើយ ក៏​ប៉ុន្តែ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​និង​ក្រុមការងារ​រក​ឃើញ​ថា ស្ត្រី​រូប​នេះ​និង​ប្តី​ ​គឺ​នៅ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​កាត់ត​រូបភាព​សព្វ​​ថ្ងៃ ទើប​នៅ​រសៀល​ថ្ងៃ​ទី​១៤ ​កញ្ញា​នេះ ​ក្រុមការងារ​មក​សាកសួរ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ខាងលើ ហើយ​ឈាន​ដល់ការ​បិទ​​ខ្ទប់​យក​សំណាក​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​៦៣​នាក់ រក​ឃើញ​អ្នក​វិជ្ជមាន​១៧​នាក់​ ។

លោកស្រី​ចៅសង្កាត់​រង​បន្ត​ទៀត​ថា ក្រុមការងារ​និង​ចុះ​តាមដាន​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល បន្ត​គ្រប់​គោលដៅ​តាម​ខ្នង​ផ្ទះ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​បន្ត​ទៅ​សហគមន៍​ផ្សេង​ទៀត​។ ទាក់ទិន​ករណី​នេះ​ដែរ​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ក្រោយ​ពី​បិទ​ខ្ទប់​យក​សំណាក​បែកធ្លាយ ករណី​ក្រុមហ៊ុន កាត់ត​រូបភាព MM Production គ្មាន​អាជ្ញា​ប​ណ្ណ័ មាន​តែ​ប​ណ្ណ័​ប៉ាតង់ ដែល​មាន​ម្ចាស់​ក្រុមហ៊ុន ឈ្មោះ​ទេព សុខា ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ មាន​រស់នៅ​​ទីតាំង​ផ្ទះ​ជួល​នៃ​ទីតាំង​ខាងលើ ទើប​មិន​លើក​ស្លាក​យីហោ និយាយ​ឲ្យ​ស្រួល​យល់​គឺ​ធ្វើ​អាជីវកម្ម​លួចលាក់ ដោយ​គ្មាន​សុំ​ការ​អនុញ្ញាតិ​លើក​ស្លាក​យីហោ និង​សុំ​ដំណើរការ​អាជីវកម្ម ពី​អាជ្ញាធរ និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បៈ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​កាត់ត​រូបភាព​នេះ មាន​បុគ្គលិក​សរុប​៦៥​នាក់ បើក​អាជីវកម្ម​នេះ​ប្រមា​ណ​​ជា​១០​ឆ្នាំ​មក​ហើយ គឺ​គ្មាន​អាជ្ញា​ប​ណ្ណ័​ទេ​​។

ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ខាងលើ ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វី​ដ​-១៩​ក្រុង​បា​វិត​ ៕