ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ បើកសាលារៀនឡើងវិញ ចំនួន ២៤២កន្លែង ក្នុងចំណោម ៥១២កន្លែង

5 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ ខេត្តបន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ បាន​បើក​សាលារៀន​ឡើងវិញ ចំនួន ២៤២ កន្លែង ក្នុងចំណោម ៥១២​កន្លែង គឺ​ស្មើ…

បន្ទាយមានជ័យ​៖ ខេត្តបន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ បាន​បើក​សាលារៀន​ឡើងវិញ ចំនួន ២៤២ កន្លែង ក្នុងចំណោម ៥១២​កន្លែង គឺ​ស្មើ ប្រមាណ ៦០%​។ សាលារៀន​ទាំងនោះ បាន​បើក​ដំណើរការ​ឡើងវិញ ចាប់តាំងពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​។​

​លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទី​អប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា ក្រោយ​ស្ថានភាព​កូ​វីដ​.១៩ បាន​ធូរស្រាល និង​ស្របតាម​ការណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងសុខាភិបាល ក៏ដូចជា​ការណែនាំ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​ខេត្តបន្ទាយមានជ័យ បាន​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​។ នៅ ៩​ស្រុក​ក្រុង ក្នុង​ខេត្តបន្ទាយមានជ័យ មាន​សាលារៀន​សរុប​ចំនួន ៥១២​សាលារៀន​។ ក្នុងនោះ បើក​ដំណើរការ​ឡើងវិញ បាន​ចំនួន ២៤២​សាលា រួមមាន​៖ សា​លាម​ត្តេ​យ្យ​សិក្សា ២​សាលា បឋមសិក្សា ២១៤​សាលា អនុវិទ្យាល័យ ២២​សាលា វិទ្យាល័យ ៤​សាលា ហើយ​ត្រូវបាន​បណ្តុះ និង​ឆ្លាស់​វេន​គ្នា ៧៧​សាលា រៀន​ពី​ចម្ងាយ​តាម​អន​ឡាញ ១៩៣​សាលា និង​គ្រឹះស្ថានសិក្សា​ឯកជន បើក ២​សាលា និង​បង្រៀន​តាម​អន​ឡាញ ៤៩​សាលា ក្នុងចំណោម ៥២​សាលា​។​

​លោក ឈូ ប៊ុន​រឿង បាន​បញ្ជាក់ថា ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ នៅតាម​តំបន់​មួយចំនួន ដោយ​ស្ថានភាព​ជំងឺ​កូ​វីដ​.១៩ ធូរស្រាល ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា បានអោយ​ដំណើរ​ការបើក​ឡើងវិញ បាន​ប្រមាណ ៦០​ភាគរយ​។ តែ​សាលារៀន​ទាំងនោះ ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩៕ ប៊ុន ធឿន​