រាជធានីភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី១៤ កញ្ញា ២០២១នេះ បានជម្រាបជូនជំណឹងដល់បងប្អូនប្រជាពលរដ្ឋ អោយបានជ្រាបថា ទីតាំងធ្វើតេស្តរកមេរោគ កូវីដ-១៩ នៅវិទ្យាល័យបាក់ទូក ត្រូវបានផ្លាស់ប្ដូរមកបរិវេណកោះពេជ្រ វិញ ដែលមានទីតាំងស្ថិតនៅខាងត្បូងឆៀងខាងលិច នៃអាគារសាលាបុរីកោះពេជ្រ (Koh Pich City Hall) ។
ការផ្លាស់ប្ដូរទីតាំងនេះ ដោយសារ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យសាលារៀនរដ្ឋ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អាចបើកដំណើរការតាមការគ្រោងទុក នៅថ្ងៃទី១៥ ខែកញ្ញា ស្អែកនេះ ដោយគោរពតាមគោលការណ៍ស្តង់ដារសុវត្ថិភាពរបស់ក្រសួងអប់រំ និងរដ្ឋបាលរាជធានីភ្នំពេញ ។
តាមរបាយការណ៍ បង្ហាញថា សិស្សានុសិស្សចំនួន ១៣៩,៥៧៨នាក់ នឹងត្រូវចូលរៀនឡើងវិញ នៅតាមអនុវិទ្យាល័យ និងវិទ្យាល័យទាំង ២២៧ទីតាំង ក្នុងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ