ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តាប្រឈម៣យ៉ាង កើតឡើងលើអ្នកចូលចិត្តនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់

2 ឆ្នាំ មុន

ការចំណាយពេលនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ គឺពិតជាស្រួលខ្លួនណាស់ ជាពិសេសនៅក្នុងខែក្តៅ។ អ្នកអាចនឹងចង់ចំណាយពេលពេញមួយថ្ងៃនៅក្នុងរថយន្ត ឬ បន្ទប់របស់អ្នក ដោយសារតែម៉ាស៊ីនត្រជាក់។ តែវាមិនល្អសម្រាប់អ្នកនោះទេ។ តើនឹងមានអ្វីអាក្រក់កើតឡើង ប្រសិនបើអ្នកចំណាយពេលច្រើននៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់?…

ការចំណាយពេលនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ គឺពិតជាស្រួលខ្លួនណាស់ ជាពិសេសនៅក្នុងខែក្តៅ។ អ្នកអាចនឹងចង់ចំណាយពេលពេញមួយថ្ងៃនៅក្នុងរថយន្ត ឬ បន្ទប់របស់អ្នក ដោយសារតែម៉ាស៊ីនត្រជាក់។ តែវាមិនល្អសម្រាប់អ្នកនោះទេ។ តើនឹងមានអ្វីអាក្រក់កើតឡើង ប្រសិនបើអ្នកចំណាយពេលច្រើននៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់?

១. ស្បែកស្ងួត

ការចំណាយពេលច្រើនពេកនៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ អាចបណ្តាលឱ្យមានការវិវត្តនៃស្បែកស្ងួត ពីព្រោះស្បែករបស់អ្នកចាប់ផ្តើមខ្វះជាតិសំណើមដែលវាត្រូវការ ជាពិសេសនៅពេលអ្នកមិនផ្តល់សំណើមដល់ស្បែករបស់អ្នក។ ដូច្នេះព្យាយាមប្រើប្រាស់ឡេរក្សាសំណើម ប្រសិនបើដឹងខ្លួនថាត្រូវធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់ច្រើន។

២. ឈឺក្បាល

វាអាចបណ្តាលឱ្យឈឺក្បាលប្រកាំង។ ដោយសារតែអ្នកចំណាយពេលភាគច្រើនក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ អ្នកអាចប្រឈមនឹងការខ្សោះជាតិទឹក ដែលការខ្សោះជាតិទឹកហ្នឹងហើយ ធ្វើឱ្យអ្នកឈឺក្បាលមិនបាត់។

៣. ធ្វើឱ្យជម្ងឺអាឡែរហ្សីរបស់អ្នកកាន់តែធ្ងន់ធ្ងរ

ការពិតគឺថា យើងភាគច្រើនកម្រសម្អាតម៉ាស៊ីនត្រជាក់របស់យើងណាស់។ នេះអាចជាកន្លែងលាក់ខ្លួនសម្រាប់បាក់តេរី ហើយនេះអាចបណ្តាលឱ្យមានអាឡែរហ្សីចំពោះអ្នក។ ម៉ាស៊ីនត្រជាក់ដែលមិនបានថែរក្សាឱ្យបានល្អ អាចបណ្តាលឱ្យមានអាឡែរហ្សីនិងជម្ងឺហឺត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ