ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់នេះ ! កុំភ្លេចទស្សនាព្រឹត្តិការណ៍ប្រកាសទូរស័ព្ទ iPhone 13 ម៉ោង 12:00 អាធ្រាត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែកញ្ញា នេះ ដែលត្រូវនឹងម៉ោង 12:00 រំលងអាធ្រាត ម៉ោងនៅស្រុកខ្មែរ…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែកញ្ញា នេះ ដែលត្រូវនឹងម៉ោង 12:00 រំលងអាធ្រាត ម៉ោងនៅស្រុកខ្មែរ ក្រុមហ៊ុន Apple នឹងធ្វើព្រឹត្តការណ៍ដ៏ធំមួយមានឈ្មោះថា California Steaming ដើម្បីប្រកាសអំពីផលិតផលរបស់ខ្លួនដែលតែងតែធ្វើឡើងនៅក្នុងខែកញ្ញា ជារៀងរាល់ឆ្នាំ ។

គេមិនដឹងថា តើ Apple នឹងដាក់បង្ហាញផលិតផលអ្វីខ្លះនៅក្នុងព្រឹត្តិការណ៍ California Steaming របស់ខ្លួននៅថ្ងៃនេះទេ ប៉ុន្តែវាអាចជាទូរស័ព្ទ iPhone ថ្មីដែលទំនងជាដាក់ឈ្នោះថា iPhone 13 និងនាឡិកា Apple Watch Series 7 ហើយនិង AirPods 3 ថ្មីផងដែរ ។ នេះបើតាមពាក្យចចាមអារ៉ាម ។

ប្រភពព័ត៌មាន Cnet បានឱ្យដឹងថា ការផ្លាស់ប្តូរដ៏អស្ចារ្យបំផុតសម្រាប់ iPhone ថ្មី ក្រៅពីកែលម្អកាមេរ៉ាឱ្យល្អហើយនោះគេក៏រំពឹងថា នឹងនៅតែបំពាក់មកជាបច្ចេកវិទ្យា 5G ផងដែរ ។

iPhone 13 នេះដែរវាបានកើតឡើងក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពី Apple ជោគជ័យបំផុតជាមួយ iPhone 12 5G ដែលវាបានផ្តល់ជូននូវការរចនាដ៏សំខាន់របស់ iPhone ចាប់តាំងពីឆ្នាំ ២០១៧ ។ ទោះជាយ៉ាងណាក៏ដោយព័ត៌មានលម្អិត សូមរង់ចាំទស្សនាយប់នេះវេលាម៉ោង 12:00 រំលងអាធ្រាតតាមរយៈ Link ខាងក្រោមនេះ ៖

ប្រភព ៖ cnet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ