រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា បោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ មានឃុំ-សង្កាត់ជាង១ពាន់ និងសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ជាង១ម៉ឺន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសថា នៅថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២១ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ មានឃុំ-សង្កាត់ ចំនួន១,៦៥២ និងចំនួនសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន១១,៦២២ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ស្ដីពីការកំណត់ចំនួន ឃុំ-សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចេញផ្សាយថ្មីៗនេះបានឲ្យដឹងថា «សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ» ។
គ.ជ.ប.បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យមានឃុំសង្កាត់៦៧ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៥៣៣នាក់, ខេត្តបាត់ដំបងមានឃុំសង្កាត់១០៣ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់៨២៣នាក់, ខេត្តកំពង់ចាមមានឃុំ សង្កាត់១០៩និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ៨១៧នាក់ , ខេត្តកំពង់ឆ្នាំង ឃុំ សង្កាត់ ៧១ និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់មានចំនួន៤២៧នាក់ , ខេត្តកំពង់ស្ពឺមានឃុំ សង្កាត់៨៨ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៦១៦, ខេត្តកំពង់ធំ មានឃុំ សង្កាត់ចំនួន៤១ និងសមាជិកក្រុមប្រឹក្សាចំនួន៥៨៥នាក់ ,ខេត្តកំពត មានឃុំ សង្កាត់៩៣ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៥៦១នាក់, ខេត្តកណ្តាលមានឃុំ សង្កាត់ចំនួន១២៧ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់៩១៥នាក់, ខេត្តកោះកុងមានឃុំ សង្កាត់ ២៩និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់១៦៧នាក់, ខេត្តក្រចេះមានឃុំ សង្កាត់៤៨ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៣០០នាក់ ។
ខេត្តមណ្ឌលគិរី មានឃុំ សង្កាត់២១ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់១០៧នាក់ រាជធានីភ្នំពេញមានឃុំ សង្កាត់១០៥ និងក្រុមប្រឹក្សា៨៩៩នាក់ ខេត្តព្រះវិហារបានឃើញ សង្កាត់៥១ និងក្រុមប្រឹក្សា៣៣៣នាក់ ,ខេត្តព្រៃវែងមានឃុំ សង្កាត់១១៦ និងក្រុមប្រឹក្សា៨៩២, ខេត្តពោធិ៍សាត់ មានឃុំ សង្កាត់៤៩ និងក្រុមប្រឹក្សា៣៤១នាក់ ខេត្តរតនគិរីមានឃុំ សង្កាត់៥០ និងក្រុមប្រឹក្សា២៦០នាក់ ខេត្តសៀមរាប មានឃុំ សង្កាត់១០០និងក្រុមប្រឹក្សា៦៦៨នាក់, ខេត្តព្រះសីហនុមានឃុំ សង្កាត់២៩ និងក្រុមប្រឹក្សា១៧៧នាក់ ,ខេត្តស្ទឹងត្រែងមានឃុំ សង្កាត់៣៤ និងក្រុមប្រឹក្សាឃុំ សង្កាត់១៧៦នាក់ , ខេត្ត ស្វាយរៀងមានឃុំ សង្កាយ់៨០ និងក្រុមប្រឹក្សាឃុំ សង្កាត់៥១៨នាក់ ខេត្តតាកែវមានឃុំ សង្កាត់ចំនួន១០០ និងក្រុមប្រឹក្សាជាតិ សង្កាត់៧៣៦នាក់ ។
ខេត្តកែបមានឃុំ សង្កាត់៥ និងក្រុមប្រឹក្សាឃុំ សង្កាត់៣១នាក់, ខេត្តប៉ៃលិនមានឃុំ សង្កាត់៨ នឹងក្រុមប្រឹក្សា៥២នាក់ ខេត្តឧត្តរមានជ័យ មានឃុំ សង្កាត់២៤ និងក្រុមប្រឹក្សាឃុំ សង្កាត់១៥២នាក់ និងខេត្តត្បូងមានឃុំ សង្កាត់៦៤ និងក្រុមប្រឹក្សា៥៣៦នាក់ ៕
ចែករំលែកព័តមាននេះ