ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៨ ខែចំណូលពន្ធបានជិត ២ ពាន់លានដុល្លារ និងការចុះបញ្ជីសហគ្រាសកើន ៣៦%

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២១ កម្ពុជាប្រមូលពន្ធបានសរុបប្រមាណ ១ ៩០៩ លានដុល្លារអាមេរិកស្មើនឹងប្រមាណ…

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២១ កម្ពុជាប្រមូលពន្ធបានសរុបប្រមាណ ១ ៩០៩ លានដុល្លារអាមេរិកស្មើនឹងប្រមាណ ៨៥% នៃផែនការពន្ធដាឆ្នាំ ២០២១ ។ ផែនការប្រមូលពន្ធនៅក្នុងឆ្នាំ ២០២១ នេះ អគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ចថា មានចំនួនជាង ២ ២៤៣ លានដុល្លារអាមេរិក ។

ចំណូលពន្ធដានៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២១ នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ មានការថយចុះប្រមាណ ១៥១,៣០ លានដុល្លារអាមេរិកឬស្មើនឹងប្រមាណ ៧% ។ ទោះជាយ៉ាងណាតួលេខនេះ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដា ចាត់ទុកថា ជាតួលេខល្អមួយដែលកម្ពុជាកំពុងប្រឈមនឹងវិបត្តិដោយសារតែរីករាលដាលនៃកូវីដ ១៩ តែចំណូលនៅតែមានភាពល្អប្រសើរ ។ 

អគ្គនាយលដ្ឋានពន្ធដា បានបញ្ជាក់នៅក្នុងរបាយការណ៍ថា ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការគ្រប់ប្រមូលចំណូលពន្ធដាបានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២១ នេះ ខ្លួនបាននឹងពង្រឹងការអនុវត្តវិធានការគោនយោបាយនិងរដ្ឋបាលសារពើពន្ធ ដែលរួមមាន ពង្រឹងការអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាកុល ។ អនុវត្តការគ្រប់គ្រងការប្ររមូលចំណូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២១ ។ អនុវត្តការគ្រប់គ្រងការប្រមូលចំណូលពន្ធលើធម្យោបាយដឹកជញ្ជួនជាដើម ។

សូមជម្រាបថា នៅក្នុងការប្រមូលពន្ធដាលើមធ្យោបាយដឹកជញ្ជួនក្នុងឆ្នាំ ២០២១ នេះ អគ្គនាយកដ្ឋានពន្ធដាបានបង្កើតការប្រមូលពន្ធតាមបច្ចេកវិទ្យា ដែលម្ចាស់យានជំនិះគ្រប់ប្រភេទមិនបាច់ធ្វើដំណើរទៅបងើពន្ធដល់ទីស្នាក់ការពន្ធដា ឬធនាគារដែលទទួលបង់ពន្ធនោះឡើយ ។ គេគ្រាន់ទាញយក APP ពន្ធដាដាក់ក្នុងទូរស័ព្ទហើយធ្វើការបង់ពន្ធ សន្លឹកបង់ពន្ធសម្រាប់បិទលើមធ្យោបាយធ្វើដំណើរនឹងត្រូវបញ្ជួនមកដល់ផ្ទះអ្នកបានបង់ពន្ធនៅថ្ងៃបន្ទាប់ ។

បើតាមរបាយការណ៍ដដែលសម្រាប់កិច្ចការចុះបញ្ជីពន្ធដា ដែលមានមុខងារស្នូលដ៍សំខាន់ក្នុងការប្រមូលពន្ធចូលរដ្ឋដែលនោះ មានសហគ្រាសបានចុះបញ្ជីជោគជ័យចំនួន ៧៩១ សហគ្រាស ធៀបនឹងខែសីហាឆ្នាំ ២០២០ កើនឡើងចំនួន ២០៩ សហគ្រាសស្មើនឹង ៣៦% ផងដែរ ។ តាមអគ្គនាយកដ្ឋានពន្ធដា ការកើនចំនួនការចុះបញ្ជីសហគ្រាសនេះ ឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្តរបស់ធុរៈជន មកលើរដ្ឋាភិបាលក្នុងការគ្រប់គ្រងជំងឺកូវីដ ១៩ និងមានសុទិដ្ឋិនិយមចំពោះការងើបឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ