ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​ឆ្កែ​បោះបង់​ចោល​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​កា​ប៊ុល​ អាច​បម្រើ​សេវាកម្ម​ឡើង​វិញ

2 ឆ្នាំ មុន

ឆ្កែ​ច្រើន​សិប​ក្បាល​ត្រូវ​ទុក​ចោល​ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​មួយ​នា​ព្រ​លាន​យន្តហោះ​ក្រុង​កា​ប៊ុល ដោយ​ជម្លៀស​ចេញ​មិន​ទាន់​អំឡុង​ពេល​មានការ​ជម្លៀស​ចេញ ក្នុង​សភាព​ច្របូកច្របល់ និង​ទាំង​តក់ក្រហល់

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ឆ្កែ​ច្រើន​សិប​ក្បាល​ត្រូវ​ទុក​ចោល​ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​មួយ​នា​ព្រ​លាន​យន្តហោះ​ក្រុង​កា​ប៊ុល ដោយ​ជម្លៀស​ចេញ​មិន​ទាន់​អំឡុង​ពេល​មានការ​ជម្លៀស​ចេញ ក្នុង​សភាព​ច្របូកច្របល់ និង​ទាំង​តក់ក្រហល់ កាលពី​ខែ​មុន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។

គេ​មិន​ស្គាល់​ម្ចាស់​របស់​ពួក​វា ឆ្កែ​ទាំងនេះ ត្រូវ​បាន​រក​ឃើញ​ក្នុង​ផ្នែក​មួយ​នៃ​ព្រ​លាន​យន្តហោះ​ក្រុង​កា​ប៊ុល ដែល​ប្រើ​ដោយ​កងទ័ព​អា​មេ​រិ​ក​។ វាសនា​របស់​ឆ្កែ​ទាំងនេះ​ត្រូវ​បាន​លើក​កាលពី​ដំណាច់​ខែសីហា ដោយ​អង្គការ​ការពារ​បុព្វហេតុ​សត្វ​PETA ដែល​ធ្លាប់​ចោទប្រកាន់​រដ្ឋការ​អា​មេ​រិ​កថា បោះបង់​ចោល​ជា​ច្រើន​សិប​ក្បាល​។ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​បដិសេធ​ភ្លាម​ៗ​ចំពោះ​ការ​ចោទប្រកាន់​ទាំងនេះ​។

ពួក​តា​លី​បង់​អះអាង​ថា​ទោះ​មាន​អា​មេ​ិ​ក​ឬ​អត់​វា​មិន​សំខាន់​ទេ តែ​អាទិភាព​នា​ពេល​នេះ ត្រូវ​បន្ត​ការ​បង្ហាត់​ពួក​វា ឲ្យ​ពួក​វា​ចេះ​ហិត​ដឹង​គ្រឿងញៀន​ឬ​គ្រឿងផ្ទុះ ហើយ​រៀបចំ​បើក​ព្រ​លាន​យន្តហោះ​ឡើង​វិញ​។ ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ សកម្មភាព​នៃ​ព្រ​លាន​យន្តហោះ​ក្រុង​កា​ប៊ុល​បើក​ឡើង​វិញ​សន្សឹម​ៗ​។ បន្ទាប់​ពី​ការ​ហោះ​មក​របស់​យន្តហោះ​CHARTER២​គ្រឿង​កាលពី​ស​ប្ដា​ហ៍​មុន យន្តហោះ​ពា​ណិ​ជ្ច​កម្ម​មួយ​គ្រឿង​មក​ពី​ប៉ា​គី​ស្ថាន បាន​មក​ចុះ​នា​ថ្ងៃ​ទី​១៣​កញ្ញា​នៅ​ព្រ​លាន​យន្តហោះ​នោះ​។ បែប​នេះ​ជា​លើក​ដំបូង ចាប់តាំងពី​ពួក​តា​លី​បង់​ត្រួតត្រា​ប្រទេស​ពី​ថៃ្ង​ទី​១៥​សីហា​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ