ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់​នៅ​ជិត​វិមាន​កា​ពី​តូ​ល​ជាមួយ​អាវុធ​រក​ឃើញ​ក្នុង​រថយន្ត​

2 ឆ្នាំ មុន

បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា ឆ្នាំ​២០២១ ​នៅ​ជិត​វិមាន​កា​ពី​តូ​ល ក្រុង​វ៉ា​ស៊ិ​ន​តោន ជាមួយ​ដាវ​មួយ​ និង​បៃ​យ៉ូ​ណែ​ត​មួយ ដែល​រក​ឃើញ​ក្នុង​រថយន្ត​​របស់​គេ ដោយ​លើ​អាវុធ​ទាំងនេះ​មាន​ចារ​សញ្ញា​

សហរដ្ឋអាមេរិក ៖ បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា ឆ្នាំ​២០២១ ​នៅ​ជិត​វិមាន​កា​ពី​តូ​ល ក្រុង​វ៉ា​ស៊ិ​ន​តោន ជាមួយ​ដាវ​មួយ​ និង​បៃ​យ៉ូ​ណែ​ត​មួយ ដែល​រក​ឃើញ​ក្នុង​រថយន្ត​​របស់​គេ ដោយ​លើ​អាវុធ​ទាំងនេះ​មាន​ចារ​សញ្ញា​ និង​និមិត្តរូប ប្រកាន់ពូជសាសន៍​​ដទៃ​ៗ​ទៀត​។ នេះ​ជា​ការ​អះអាង​របស់​ប៉ូលិស​ប្រចាំការ​នៅ​វិមាន​សភា​អា​មេ​រិ​ក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អាជ្ញាធរ​អះអាង​លម្អិត​ថា បុរស​ឈ្មោះ​ DONALD C ​នោះ បាន​បើករថយន្ត​ PICK-UP មួយ​គ្រឿង​ដែល​គ្មាន​ផ្លា​ក​លេខ ពេល​ត្រូវ​ចាប់​នា​ពាក់កណ្ដាល​យប់​។ បុរស​អាយុ​៤៤​ឆ្នាំ​រូប​នេះ ​និង​ជា​អ្នក​រស់នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បាន​​និយាយ​ប្រាប់​ប៉ូលិស​ថា រូបគេ​ប្រកាន់​គំនិត​ឧត្ដមភាព​និយម​ស្បែក​.ស​។

រថយន្ត​របស់​បុរស​នេះ​ ត្រូវ​ឃាត់​ត្រង់​កន្លែង​មួយ​ស្ថិ​ត​នៅ​ចម្ងាយ​៥០០​ម៉ែត្រ ពី​វិមាន​កា​ពី​តូ​ល ទីតាំង​សភា​អា​មេ​រិ​ក​កន្លែង​មានការ​លុក​លុយ​ចូល​របស់​ពួក​អ្នកគាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ កាលពីដើម​ខែមករា​។ ប៉ូលិស​និយាយ​ថា​ មិន​ទាន់​ច្បាស់​ថា ​តើ​បុរស​នោះ​មក​កាន់​​ក្រុង​វ៉ា​ស៊ិន​តោន​ដើម្បី​ចូលរួម​ក្នុង​បាតុកម្ម​មួយ​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៨ ខែ​​កញ្ញា សម្ដែង​ការ​គាំទ្រ​ចំពោះ​បណ្ដា​អ្នកគាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ ដែល​ត្រូវ​ចាប់ខ្លួន ​និង​ចោទប្រកាន់​ពី​បទ​ចូលរួម​ក្នុង​ការ​អុកឡុក​វិមាន​កា​ពី​តូ​ល កាលពី​ថ្ងៃ​ទី​៦ ​មក​រា ​ដែរ​ឬ​យ៉ាងណា​?។

បណ្ដា​របាំង​ត្រូវ​បាន​ដាក់​ជា​ថ្មី នៅ​ជុំវិញ​វិមាន​កា​ពី​តូ​ល​មុន​បាតុកម្ម​នេះ​។ ចាប់តាំងពី​ការ​លុកលុយ​ចូល​អុកឡុក​វិមាន​កា​ពី​តូ​លម​ក មនុស្ស​ជិត​៦០០​នាក់​បាន​ត្រូវ​ចាប់ខ្លួន ​និង​ចោទប្រកាន់​ពី​បទ​ចូលរួម ក្នុង​ការ​វាយប្រហារ​វិមាន​សភា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​៥​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ