ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Solskjaer ថា Ronaldo នឹង​មិន​លេង​ពេញ​ម៉ោង និង​គ្រប់ការ​ប្រកួត​ឡើយ

2 ឆ្នាំ មុន

អង់គ្លេស ៖ ការ​បង្ហាញខ្លួន​ប្រកួត​ដំបូង​របស់ Cristiano Ronaldo នៅ​លើ​ទឹកដី Old Trafford បាន​ធ្វើ​ឱ្យ​កក្រើក​ក្រប​ខណ្ឌ Premier

អង់គ្លេស ៖ ការ​បង្ហាញខ្លួន​ប្រកួត​ដំបូង​របស់ Cristiano Ronaldo នៅ​លើ​ទឹកដី Old Trafford បាន​ធ្វើ​ឱ្យ​កក្រើក​ក្រប​ខណ្ឌ Premier League បន្ទាប់​ពី​រូបគេ​រកបាន​២​គ្រាប់​ក្នុង​ជំនួប Manchester United យកឈ្នះ​លើ​ក្រុម Newcastle United ក្នុង​លទ្ធផល ៤-១ កាលពី​ស​ប្តា​ហ៍​មុន​។

ទោះបី​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៣៦​ឆ្នាំ​រូប​នេះ ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ថ្ងៃ​បង្ហាញខ្លួន​លើក​ដំបូង​ក៏​ពិតមែន​។ ប៉ុន្តែ​លោក Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម បាន​បញ្ជាក់​ថា លោក​ប្រហែលជា​ឱ្យ Ronaldo បាន​សម្រាក​ខ្លះ នឹង​មិន​ដាក់​ឱ្យ​គេ​លេង​ពេញ​ម៉ោង និង​គ្រប់ការ​ប្រកួត​ឡើយ ដោយសារ​វ័យ និង​ការ​ប្រុង​ប្រយ័ត្ន​លើ​បញ្ហា​សុខភាព​របស់​កីឡាករ​រូប​នេះ​។

លោក Solskjaer និយាយ​ថា «​វា​មិន​អាច​ទៅ​រួច​ទេ ក្នុង​ការ​ទុក Ronaldo ចោល​។ គេ​មាន​អាយុ​៣៦​ឆ្នាំ Mason Greenwood មាន​អាយុ​១៩​ឆ្នាំ ដូច្នេះ​វា​ដូច​គ្នា​។ ខ្ញុំ​ត្រូវ​គ្រប់គ្រង​នាទី​របស់ Greenwood ហើយ​ខ្ញុំ​ក៏​ត្រូវ​គ្រប់គ្រង​នាទី​របស់​កីឡាករ​អាយុ​៣៦​ឆ្នាំ​ផង​ដែរ​»​។

Manchester United នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ Young Boys នៅ​ជំនួប​វគ្គ​ជម្រុះ​ក្នុង​ពូ​ល F ក្រប​ខណ្ឌ Champions League នា​រាត្រី​នេះ នៅ​ឯ​កីឡដ្ឋាន Wankdorf ក្នុង​ទីក្រុង Bern ប្រ​ទេ​ស្វី​ស វេលា​ម៉ោង​១១:៤៥​នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​)​។ ខណៈ​អ្នកគាំទ្រ​នៅ​តែ​រំពឹង​ថា Ronaldo នឹង​បន្ត​រក​គ្រាប់​បាល់​បាន​ទៀត នៅ​ក្នុង​ជំនួប​នេះ​៕ (​ដកស្រង់​ចេញពី Euro Sport)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ