ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​ថា​ក្បត់​! រដ្ឋមន្ត្រី​ការ​បរទេស​​​ការពារ​ការ​ដក​ទ័ព​​ទាំង​តក់ក្រហល់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន

2 ឆ្នាំ មុន

រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ថា ជា​មហន្តរាយ​គួរ​ឲ្យ​ឈឺចាប់ ជា​ការ​ក្បត់​ និង​ជា​ការ​ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​ចំ​ពោះ​ពួក​តា​លី​បង់ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​

សហរដ្ឋអាមេរិក ៖ រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ថា ជា​មហន្តរាយ​គួរ​ឲ្យ​ឈឺចាប់ ជា​ការ​ក្បត់​ និង​ជា​ការ​ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​ចំ​ពោះ​ពួក​តា​លី​បង់ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​អាន​តូ​នី​ប្លី​ន​កេ​ន​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​​កញ្ញា បានការ​ពារ​ការ​ដក​ចេញ​ទាំង​ក្រហល់​ និង​ដោយ​ជ្រួលច្របល់​នោះ​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន តាម​ការ​សម្រេច​របស់​ប្រធានាធិបតី លោក​ចូ​បៃ​ដិ​ន​ នៅ​មុខ​សភា​។

ជាមួយ​ភាព​ម៉ឺ​ង​ម៉ាត់​ដែល​លោក​ពុំដែល​បង្ហាញ​រហូត​មក​ទល់​ពេល​នេះ ប្រមុខ​ការទូត​អា​មេ​រិ​ក​រូប​នោះ​បាន បដិសេធ​ការ​ចោទប្រកាន់​​នានា​ រហូត​ដល់​ក្នុង​ផ្ទៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក ដែល​ថា​ ការ​ដកទ័ព​នោះ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​រៀបចំ​ជា​មុន​។ លោក​បាន​បកស្រាយ​ដោយ​ទម្លាក់​កំហុស​លើ អតីត​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ថា ក៏​ជា​អ្នក​ទទួលខុសត្រូវ​មួយ​ផ្នែក​នៃ​សភាព​ការណ៍​​នេះ​ដែរ​។

រដ្ឋមន្ត្រី​ការ​ទេស​អា​មេ​រិ​ក​លើក​ឡើង​នៅ​មុខ​សភា​ថា ពេល​ដែល​លោក​បៃ​ដិ​ន ​ចូល​កាន់កាប់​សេត​វិមាន​នា​ដើម​ខែមករា លោក​គ្មាន​​ជម្រើស​ណា​ក្រៅពី​បញ្ចប់សង្គ្រាម​ ឬ​ក៏​បង្កើន​សង្គ្រាម​ឡើយ​។ ពួក​តា​លី​បង់​ កំពុង​មាន​កម្លាំង​ខ្លាំង​បំផុត​ខាង​យោធា ជាង​ពេល​​ណា​ទាំងអស់ ចាប់តាំងពី​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ ខែ​កញ្ ឆ្នាំ​​២០០១ ដែល​នាំ​ឲ្យ​មាន​អន្តរាគមន៍​យោធា​របស់​ពួក​លោក​ខាងលិច​មក ចំណែក​កងទ័ព​អា​មេ​រិ​ក​មាន​កម្លាំង​កាន់តែ​តិច​នៅ​លើ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នោះ​ក៏​មក​ពី​កិច្ចព្រមព្រៀង​ដែល​រដ្ឋ​ការ​លោក​ដូ​ណា​ល់​ត្រាំ​ចុះហត្ថលេខា ជាមួយ​ពួក​តា​លី​បង់​ដែល​ជម្រុញ​ឲ្យ​មានការ​ដក​ចេញ​ទាំងស្រុង នៃ​កងកម្លាំង​បរទេស​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​នាំ​ទៅ​ដល់​ការ​ដោះ​លែង​ពួក​បះបោរ​៥.០០០​នាក់​។

លោក​អាន​តូ​នី​ប្លី​ន​កេ​ន ​អះអាង​ទៀត​ថា សម្រេច​ចាប់តាំងពី​យូរ​មក​ហើយ បញ្ចប់សង្គ្រាម​ដ៏​យូរ​បំផុត​នោះ​នៃ​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​លោក​បៃ​ដិ​ន​អះអាង​ពី​កា​រដក​កងទ័ព​ទាំងស្រុង ដូច​ការ​ផ្ដួចផ្ដើម​ដោយ​លោក​ត្រាំ​។ តែបើ​គ្មាន​កិច្ចព្រមព្រៀង​នោះ​ទេ ក៏​លោក​បៃ​ដិ​ន​ មិន​ចាំបាច់​ធ្វើ​តាម​កាលបរិច្ឆេទ​នោះ​ឬ​ក៏​មិន​ធ្វើ​របៀប​នោះ​ដែរ​។ ទោះបី​ការ​ដកទ័ព​ចេញ​ទាំងស្រុង​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​បានការ​ពារ ដោយ​អ្នកនយោបាយ អា​មេ​រិ​ក​ភាគច្រើន តែ​ការ​រិះគន់​មាន​មក​ពី​គ្រប់​ផ្នែក​ទាំងអស់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ