ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ម៉ូ​ដ Met Gala ឆ្នាំ​២០២១​នេះ តារា​ល្បី​ៗ បង្អួត​សម្លៀក​បំពាក់​ចម្លែក​ៗ នៅ​ញូ​វ​យ៉​ក

2 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ កម្មវិធី Met Gala ដែល​ជា​ព្រឹត្តិការណ៍​ពិព័រណ៍​ម៉ូ​ដ​ដ៏​ធំ​មួយ បាន​ធ្វើ​ឡើងជា​ប្រចាំឆ្នាំ របស់​វិទ្យាស្ថាន​សំលៀក​បំពាក់ បាន​បង្ហាញ​ការ​ស្លៀកពាក់​របស់​តារា​ល្បី​ៗ នៅ​ជុំវិញ​ពិភពលោក…

ទីក្រុង​ញូ​វ​យ៉​ក ៖ កម្មវិធី Met Gala ដែល​ជា​ព្រឹត្តិការណ៍​ពិព័រណ៍​ម៉ូ​ដ​ដ៏​ធំ​មួយ បាន​ធ្វើ​ឡើងជា​ប្រចាំឆ្នាំ របស់​វិទ្យាស្ថាន​សំលៀក​បំពាក់ បាន​បង្ហាញ​ការ​ស្លៀកពាក់​របស់​តារា​ល្បី​ៗ នៅ​ជុំវិញ​ពិភពលោក ដែល​មាន​ម៉ូ​ដ​ដ៏​ចម្លែក​ៗ នៅ​លើ​កម្រាលព្រំ​ក្រហម ក្នុង​ទីក្រុង​ញូ​វ​យ៉​ក ។

Met Gala ប្រារព្ធ​ឡើង ដើម្បី​រៃ​អង្គាសប្រាក់ ប្រចាំឆ្នាំ​សម្រាប់ សារមន្ទីរ Metropolitan របស់​វិទ្យាស្ថាន​សំលៀក​បំពាក់ បាន​ត្រឡប់​មក​វិញ​ចាប់ពី​ថ្ងៃ​ទី​១៣ ខែកញ្ញា​ម្សិលមិញ​នេះ បន្ទាប់​ពី​ត្រូវ​បាន​លុប​ចោល​កាលពី​ឆ្នាំ​មុន ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ។

ថ្វី​ត្បិត​តែ​ភ្ញៀវ​កិត្តិយស តម្រូវ​ឲ្យ​ធ្វើ​តាម​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​-១៩ រួម​ទាំង​ការ​ពាក់​ម៉ាស់ ក្នុង​ព្រឹត្តិការណ៍​ក៏​ដោយ ក៏​វា​មិន​បាន​បញ្ឈប់​មនុស្ស​ជា​ច្រើន មិន​ឲ្យ​មក​ចូលរួម​នោះ​ទេ ។

ប្រធានបទ​សំលៀក​បំពាក់​ឆ្នាំ​នេះ គឺ “In America: A Lexicon of Fashion,” ហើយ​ខណៈ​ពេល​ដែល​សំលៀក​បំពាក់​ខ្លះ ត្រូវ​បាន​គេ​សរសើរ​ថា មាន​ភាព​លេចធ្លោ និង​សំលៀក​បំពាក់​ខ្លះ​ទៀត ដែល​មិន​ធ្លាប់​ប្រទះ​ឃើញ មើលទៅ​មានការ​ភាន់​ច្រ​លំ ដែល​ធ្វើ​អោយ​អ្នក​ទស្សនា​ពិបាក ទាយ​ថា ជា​អ្នក​ណា ?

តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ ទៅ​ទស្សនា​រូបភាព​របស់​តារា​ល្បី​ៗ​មួយ​ចំនួន ដែល​ស្លៀកពាក់​ម៉ូត​ស្អាត​ៗ នៅ​ក្នុង​កម្មវិធី Met Gala ទាំងអស់​គ្នា មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ