ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ក្នុង​យប់​តែ​មួយ ​លួច​បំពាន​នារី​២​នាក់​នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បុរស​២​នាក់​ដែល​ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស​នៅ​ក្នុង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​កូប ស្ថិត​ក្នុងស្រុក​អូរ​ជ្រៅ បាន​ត្រូវ​ឃាត់ខ្លួន កាលពី​យប់​

ខេត្តបន្ទាយមានជ័យ ៖ បុរស​២​នាក់​ដែល​ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស​នៅ​ក្នុង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​កូប ស្ថិត​ក្នុងស្រុក​អូរ​ជ្រៅ បាន​ត្រូវ​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ។

បើ​តាម​ក្រុមការងារ​ដែល​ធ្វើការ​នៅ​ក្នុង​មណ្ឌល​បានឱ្យ​ដឹង​ថា នៅ​ក្នុង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​កូប មាន​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស​ចំនួន​២​ករណី​នៅ​យប់​តែ​មួយ ហើយ​កម្លាំង​ចម្រុះ​ដែល​កំពុងធ្វើការ​ក្នុង​មណ្ឌល បាន​ឃាត់ខ្លួន​បុរស​ទាំង​២​នាក់ រួច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ ដើម្បី​ចាត់ការ​បន្ត ។

មន្ត្រី​ក្រុមការងារ​ឲ្យ​ដឹង​ទៀត​ថា ករណី​ទី​១-​បាន​ឃាត់ខ្លួន​បុរស​ឈ្មោះ សុខ វង្ស អាយុ​៣៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ជា​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រក​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ហើយ​ត្រូវ​បាន​យក​មក​ដាក់​នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​កូប កាលពី​ថ្ងៃ​៣ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​២១​ថ្ងៃ ។

បុរស​រូប​នេះ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ក្រោយ​ពី​បាន​លបចូល​ទៅ​លូក​រាវ​ស្ទាប​ស្ត្រី​ម្នាក់​ដែល​កំពុង​លង់លក់​ក្នុង​ដំណេក ខណៈ​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាមួយ​គ្នា ហើយ​ក៏​មានការ​ស្រែក​ឆោឡោ​ឡើង និង​ត្រូវ​បាន​កម្លាំង​ចម្រុះ​ឃាត់ខ្លួន​ភ្លាមៗ ។

មន្ត្រី​ក្រុមការងារ​ឲ្យ​ដឹង​បន្ត​ទៀត​ថា ចំណែក​ករណី​ទី​២- បាន​ឃាត់ខ្លួន​បុរស​ឈ្មោះ ណៃ ភី អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​ម៉ា​ឡៃ ជា​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ហើយ​ត្រូវ​បាន​បញ្ជូន​មក​ដាក់​នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​កូប បន្ទប់​លេខ​១៥ កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២១ ។

បុរស​រូប​នេះ បាន​លប​លួច​ចូល​ទៅ​ដេក​ឱប​ស្ត្រី​ម្នាក់​ដែល​កំពុង​លង់លក់​ក្នុង​ដំណេក​នៅ​ក្នុង​បន្ទប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាមួយ​គ្នា រហូត​ធ្វើ​ឱ្យ​នាង​ភ្ញាក់​ឡើង​ក៏​ស្រែក​ឆោឡោ និង​ត្រូវ​បាន​កម្លាំង​ចម្រុះ​ឃាត់ខ្លួន​ទាំង​យប់ ។ ភ្លាម​ៗ​នោះ​ដែរ ក៏​មានការ​សម្របសម្រួល​គ្នា ដោយ​យល់ព្រម​ទទួល​សំណង​ចំនួន​៥០​ម៉ឺន​រៀល​បញ្ចប់រឿង ព្រោះតែ​បុរស​ដែល​ធ្វើ​សកម្មភាព​នោះ​មាន​សតិ​មិនសូវ​គ្រប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ