ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Busquets ៖ ៨-២​? កុំ​ប្រៀបធៀប ព្រោះ​ពេល​នេះ​ក្រុម រដូវ​កាល និង​កាលៈទេសៈ​ខុស​គ្នា

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ខ្សែបម្រើ Sergio Busquets លើក​ឡើង​ថា មិន​គួរ​ប្រៀបធៀប​គ្នា​រវាង​លទ្ធផល ៨-២ ពី​អតីតកាល​ជាមួយ​ស្ថានភាព​

អេ​ស្ប៉ា​ញ ៖ ខ្សែបម្រើ Sergio Busquets លើក​ឡើង​ថា មិន​គួរ​ប្រៀបធៀប​គ្នា​រវាង​លទ្ធផល ៨-២ ពី​អតីតកាល​ជាមួយ​ស្ថានភាព​បច្ចុប្បន្ន​របស់ Barcelona និង Bayern Munich ដែល​វា​គឺ​ខុស​គ្នា​ឆ្ងាយ​តែ​ម្តង​។

Busquets គឺជា​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ផ្សេង​ទៀត បាន​លេង​ក្នុង​ប្រកួត​ដែល​Barcelona ចាញ់ Bayern ក្នុង​លទ្ធផល ៨-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League រដូវ​កាល ២០១៩/២០​។ ខណៈ​រាត្រី​នេះ វេលា​ម៉ោង​២:០០​នាទី​រំលង​អា​ធ្រា​ត្រ (​ម៉ោង​នៅ​កម្ពុជា​) ក្រុម​ទាំង​២​នឹង​ប៉ះ​គ្នា​ម្តងទៀត នៅ​ឯ​កីឡដ្ឋាន Camp Nou ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល E រដូវ​កាល ២០២១/២២​។

ទោះ​យ៉ាងណា បរាជ័យ​លទ្ធផល ៨-២ នៅ​តែ​ចាក់​ផោ​ត​សម្រាប់​អ្នកគាំទ្រ​។ ស្រប​ពេល​លទ្ធផល​នេះ នៅ​តែ​ត្រូវ​គេ​យក​មក​ប្រៀបធៀប​ថា Barcelona អាច​នឹង​ជួប​លទ្ធផល​ស្រ​ដៀង​គ្នា​ជា​ថ្មី​ម្តងទៀត​។

ជុំវិញ​បញ្ហា​នេះ Busquets ប្រធាន​ក្រុម Barcelona បាន​លើក​ឡើង​ថា Bayern មាន​គ្រូបង្វឹក​ថ្មី​គឺ​លោក Julian Nagelsmann ខណៈ​ពួក​យើង​មាន​លោក Ronald Koeman ដែល​មក​ជំនួស​លោក Quique Setien ដែល​មានការ​ដឹកនាំ​ខុស​ពី​គ្នា​។ នៅ​រដូវក្តៅ​នេះ Lionel Messi និង Antoine Griezmann បាន​ចាកចេញ បន្ទាប់​ពី​ការ​ចាកចេញ​របស់ Ivan Rakitic, Arturo Vidal និង Luis Suarez កាលពី​រដូវក្តៅ​មុន​។ ចំណែក Bayern ក៏​មាន Thiago Alcantara រួម​និង​កីឡាករ​មួយ​ចំនួន​ទៀត​ចាកចេញ​ផង​ដែរ​។

ខ្សែបម្រើ​អេ​ស្ប៉ា​ញ​វ័យ​៣៣​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា នៅ​ក្នុង​បាល់ទាត់​ពេល​ខ្លះ​មាន​លទ្ធផល​វិជ្ជមាន និង​អវិជ្ជមាន​។ យើង​ដឹង​រួច​ហើយ​ថា​វា​នឹង​ខុស​គ្នា​។ វា​ជា​ក្រុម​, រដូវ​កាល រួម​និង​កាលៈទេសៈ​ខុស​គ្នា​៕ (​ដកស្រង់​ចេញពី Marca)

ខ្សែបម្រើ Sergio Busquets

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ