ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនអនុញ្ញាតិឱ្យមានមនុស្សកកកុញថ្ងៃកាន់បិណ្ឌ ទោះព្រះសង្ឃនៅរាជធានីភ្នំពេញបានចាក់វ៉ាក់រួចក្តី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា គ្រប់​វត្ត​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ប៉ុន្តែ​ត្រូវ​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត បើ​ទោះបីជា​ព្រះសង្ឃ​គង់នៅ​វត្ត​អារាម​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ រួច​ហើយ​ក្តី…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា គ្រប់​វត្ត​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ប៉ុន្តែ​ត្រូវ​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត បើ​ទោះបីជា​ព្រះសង្ឃ​គង់នៅ​វត្ត​អារាម​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ រួច​ហើយ​ក្តី ។

លោក ទេព គង្គា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​បានឱ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា វត្ត​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​តាម​ប្រពៃណី និង​ទំនៀមទំលាប់​ធម្មតា តែ​មិន​អនុញ្ញាត​ឱ្យ​មាន​មនុស្ស​កកកុញ ឬ​ប្រមូលផ្តុំ​គ្នា​កុះករ​ច្រើន​នោះ​ទេ គឺ​ត្រូវ​រក្សា​គម្លាត និង​ត្រូវ​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ ។

លោក ទេព គង្គា បាន​មាន​ប្រសាសន៍​បន្ត​ថា នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មាន​វត្ត​១៥១​វត្ត ព្រះសង្ឃ​ចំនួន​៨៥១៧​អង្គ ព្រះសង្ឃ​ដែល​មាន​ព្រះ​ជន្ម​ចាប់ពី​១៨ ព្រះ​វស្សា​ឡើង​ទៅ​មាន​ជិត​៤​ពាន់​អង្គ ។

លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ព្រះសង្ឃ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ អស់ហើយ​នៅ​សល់​បន្តិចបន្តួច​ដោយសារ​ព្រះ​អង្គ​មាន​ជំងឺ​ប្រចាំ​ព្រះ​កាយ​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់ ។

លោក ទេព គង្គា បានឱ្យ​ដឹង​ទៀត​ថា ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ វត្ត​ទាំង​១៥១​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ពិធីបុណ្យ​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ជា​ធម្មតា ប៉ុន្តែ​ត្រូវធ្វើ​ពិធី​លាង​សំអាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ឱ្យ​បាន​ស្អាត​ជា​មុន​សិន ។
ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​បាន​បន្ថែម​ថា គ្រប់​វត្ត​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​សុទ្ធតែ​មាន​លទ្ធភាព ជា​ពិសេស​ដាក់​ឧបករណ៍​បាញ់​អាល់កុល​បង្វិលខ្លួន ដើម្បី​ឱ្យ​ពុទ្ធបរិស័ទ​ចូល ឬ​បាញ់​អាល់កុល​ឬ​លាងដៃ​ជាដើម​មុន​នឹង​ពួក​គាត់​ចូល​ព្រះ​វិហារ​ជាដើម ម្យ៉ាងទៀត​គ្រប់​វត្ត​ត្រូវ​រៀបចំ​ឱ្យ​ពុទ្ធបរិស័ទ​រក្សា​គម្លាត និង​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ហើយ​ការងារ​នេះ មន្ទីរ​ធម្មការ និង​សាសនា​ក៏​បាន​ជម្រាប​ជូន និង​ជូនដំណឹង​ដល់​គ្រប់​វត្ត​អស់ហើយ​ដែរ ។

លោក​បាន​បន្ត​ថា ចំពោះ​វត្ត​នៅ​ជាយក្រុង​ភាគច្រើន​ទីតាំង​ធំ​ទូលាយ​ដែល​ងាយស្រួល​ពុទ្ធបរិស័ទ​រក្សា​គម្លាត ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ត្រូវ​អនុវត្តន៍​វិធានការ​របស់​ក្រសួងសុខាភិបាល ជា​ពិសេស អនុវត្តន៍​វិធានការ​៣​កុំ​៣​ការពារ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន ឱ្យ​បាន​ខ្ជាប់ខ្ជួន​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ