ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្ស័យប្រើល្បឿនលឿនខ្លាំងណាស់ រហូតបាត់​ជីវីត​រៀងៗ​​ខ្លួន

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់​ មនុស្ស​០២​នាក់​បាន​ស្លា.ប់​ភ្លាម​ៗនៅ​នឹងកន្លែង​កើតហេតុ ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​ទាំង​កំរោល កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៣ កញ្ញា នៅ​ចំណុច​ភូមិ​អូរ​ចម្លង ឃុំ​តា​សែន ស្រុក​កំ​រៀង​។ ​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់​ មនុស្ស​០២​នាក់​បាន​ស្លា.ប់​ភ្លាម​ៗនៅ​នឹងកន្លែង​កើតហេតុ ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​ទាំង​កំរោល កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៣ កញ្ញា នៅ​ចំណុច​ភូមិ​អូរ​ចម្លង ឃុំ​តា​សែន ស្រុក​កំ​រៀង​។

​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ គេ​មិន​ទាន់​ស្គាល់​សាវតា​ជន​រង​គ្រោះ​ដែល​ស្លា.ប់​ទាំង​០២​នាក់​នោះ​នៅឡើយ​ទេ តែ​ជន​រង​គ្រោះបាន​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង ហើយ​បាន​បុក​គ្នា​ទាំង​កំរោល ដែល​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ជាក់ លាក់ មិន​មាន​សាក្សី​ដែល​បាន​ចង្អុលបង្ហាញនៃ​ព្រឹត្តិការ​ណ៍​នេះ​ទេ​។ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា ជន​រង​គ្រោះបាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​។ សមត្ថកិច្ច​មូលដ្ឋានបាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ ក្រោយ​កើតហេតុ តែ​ក៏​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បែប​ណា​នៅ​ឡើយ​ដែរ​។

សមត្ថកិច្ច​បាន​និយាយ​ថា បើ​តាម​ពិនិត្យ​លើ​ស្លាកស្នាម និង ម៉ូតូ​ដែល​ខូចខាត​ទាំង​សងខាង គឺ​ទំនង​ភាគី​ទាំង​០២​ជិះ​លឿន​ណាស់ ទើប​បណ្ដាល​ឲ្យ​បែក​ខ្ចាត់ខ្ចាយ និងធ្វើ​ឲ្យ​អ្នក​ជិះ​ទាំង​សងខាង​ស្លា.ប់​ភ្លាម​ៗ​ដូច​គ្នា​នៅ​កន្លែង​កើតហេតុ​។ សមត្ថកិច្ច​បាន​នាំ​យក​ម៉ូតូ​ភាគី​ទាំង​០២ យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក ដើម្បី​រង​ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ខណៈ​សាកសព​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​រៀង​ៗ​ខ្លួន​៕ ​

អត្ថបទសរសេរ ដោយ