ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់ឈ្មោះ​កូន​ដំបូង​របស់ ស៊ន សៀវ​ម៉ី​ ពី​រោះ​ដល់​ម្លឹ​ង​!

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ នៅ​សល់​តែ​ប៉ុន្មាន​ស​ប្ដា​ហ៍​ទៀត​ប៉ុណ្ណោះ កីឡាការិនី​ល្បីឈ្មោះ លោក​ជំទាវ ស៊ន សៀវ​ម៉ី នឹង​ដល់​ថ្ងៃ​សម្រាលកូន​

​រាជធានីភ្នំពេញ ៖ នៅ​សល់​តែ​ប៉ុន្មាន​ស​ប្ដា​ហ៍​ទៀត​ប៉ុណ្ណោះ កីឡាការិនី​ល្បីឈ្មោះ លោក​ជំទាវ ស៊ន សៀវ​ម៉ី នឹង​ដល់​ថ្ងៃ​សម្រាលកូន​ដំបូង​ហើយ ដោយ​លោក​ជំទាវ​អះអាង​ថា នឹង​សម្រាល​នៅ​ចុងខែ​១១ ឬ ដើមខែ​១២​ ស្រប​ពេល​ដែល​លោក​ជំទាវ​ក៏​បាន​ថត​បង្ហាញ​រូប​សម្រស់​ពេល​ពោះ​ខ្ទាត​ធំ ដែល​មើលទៅ គឺ​ស្រស់ស្អាត និង​ទាក់ទាញ​។ អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​​ឈ្មោះ​កូន​ដំបូង​របស់កីឡាការិនីដ៏ល្បី​មួយរូបនេះ​ ឈ្មោះ​ ឆេស៊ី ប៉ុន្តែ​​មិន​ទាន់​ដឹង​ប្រាកដ​ថា ជា​ឈ្មោះ​ហៅ​ក្រៅ ឬ​ក្នុង​បញ្ជី​ជាតិ នៅឡើយ​ទេ ។

មានការ​ចាប់អារម្មណ៍​មិន​តិច​ទេ​ ជាមួយនឹង​រូបថត​ពោះធំ​ជា​ច្រើន​សន្លឹក ដែល​លោក​ជំទាវ ស៊ន សៀវ​ម៉ី និង​ស្វាមី​បាន​បង្ហោះ​នៅ​លើ​បណ្តាញសង្គម​ប៉ុន្មាន​នាទី​មុន​នេះ ដោយ​ម្នាក់​ៗ​សុទ្ធតែ​មើលឃើញ​ថា​ លោក​ជំទាវ​នៅ​តែ​ស្រស់​ស្អាត និង​មើលទៅ​មាន​សុខភាព​ល្អ ។

រូបភាព​ប៉ុន្មាន​សន្លឹក​នេះ​របស់​​លោកជំទាវស៊ន សៀវម៉ី​ គឺ​ត្រូវ​បាន​បង្ហោះ​ឡើង​ស្រប​ពេល​ដែល​លោក​ជំទាវ​ប្រកាស​ថា​ គឺជា​ថ្ងៃ​ខួបកំណើត​កើន​មួយ​ឆ្នាំ​ទៀត កាលពី​១៤ កញ្ញា ឆ្នាំ​២០២១​។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​កាន់តែ​មានការ​ចាប់អារម្មណ៍​ថែម​ទៀត​នៅ​ពេល​លោក​ជំទាវ​ប្រកាស​ថា​ កូនស្រី​របស់​លោក​ជំទាវ​ដែល​នឹង​មើលឃើញ​ពន្លឺ​ថ្ងៃ​នៅ​ចុងឆ្នាំ​នេះ ​។

ជាក់ស្ដែង ​សូ​ម្បី​តែ​បងស្រី​របស់​លោក​ជំទាវ គឺ​អ្នកស្រី ស៊ន ដា​វី​ន ដែល​ជា​អតីត​កីឡាការិនី​មួយ​រូប​ដែរ ក៏​បាន​បង្ហោះ​សារ​ជូនពរ​លោក​ជំទាវ ដោយ​ភ្ជាប់ពាក្យ​ថា ម៉ាក់​ឆេ​ស៊ី ជា​ការ​សម្គាល់​ដល់​ឈ្មោះ​ថ្មី​របស់​លោក​ជំទាវ​ផង​ដែរ​។ ក្នុង​សារ​ជូនពរ​ថ្ងៃ​ខួបកំណើត​អម​ដោយ​រូបថត​ថ្មី​របស់​លោក​ជំទាវ អ្នកស្រី ស៊ន ដា​វី​ន សរសេរ​ថា «​រីករាយ​ថ្ងៃកំណើត​ប្អូនស្រី​ពៅ 14 កញ្ញា​ឆ្នាំ​នេះ​ យើង​មិន​មានកម្ម​វិធី​ទេ ​ជូន​ពរឱ្យ​​ប្អូន​សុខភាព​ល្អ​ទាំង​ម្ដាយ​និង​កូន​ការងារ​ជោគជ័យ ប្រាថ្នា​អ្វី​បាន​ដូច​បំណង​សម្រស់​នៅ​តែ​ស្រស់​ស្អាត (​ម៉ាក់ឆេស៊ី​)» ។

លោក​ជំទាវ ស៊ន សៀវ​ម៉ី ក៏​បង្ហាញ​នូវ​ចំំ​ណាប់​អារម្មណ៍​មិន​តិច​ដែរ នៅ​ពេល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​សរសើរ​ថា ឈ្មោះ​កូនរបស់​លោក​ជំទាវ ពីរោះ​។ លោក​ជំទាវ​សរសេរ​ជា​រឿយ​ថា ខ្លួន​កាន់តែ​សប្បាយចិត្ត​នៅ​ពេល​កូន​ដំបូង កាន់តែ​ជិត​ដល់​ថ្ងៃ​កើត ហើយ​លោក​ជំទាវ​ក៏​ទទួល​បានការ​មើលថែ​ពី​ស្វាមីយ៉ាង​ល្អ​ផង​ដែរ ក្នុង​រយៈពេល​នេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ