ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះអ្នកឆ្លងកូវីដថ្មីជាង៦០០នាក់ ខណៈស្លា.ប់បន្តថយចុះមកត្រឹម៩នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែម​ជាង​៦០០​នាក់ ខណៈ​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយ​ជំងឺ​នេះ​ថយ​ចុះ​មក​ត្រឹម​៩​នាក់ ។ ក្រសួងសុខាភិបាល​បាន​គូសបញ្ជាក់​បន្ថែម​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែម​ជាង​៦០០​នាក់ ខណៈ​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយ​ជំងឺ​នេះ​ថយ​ចុះ​មក​ត្រឹម​៩​នាក់ ។

ក្រសួងសុខាភិបាល​បាន​គូសបញ្ជាក់​បន្ថែម​ថា ចំនួន​អ្នក​ឆ្លង​ថ្មី​នេះ​ភាគច្រើន​ជា​ករណី​ឆ្លង​ពី​ព្រឹត្តិការ​សហគមន៍​២០​កុម្ភៈ ហើយ​ក៏​មាន​អ្នកដំណើរ​ចូល​មក​ពី​ក្រៅប្រទេស​ផង​ដែរ ។

ក្រសួង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​រក​ឃើញ​អ្នក​ឆ្លង​ថ្មី 657 នាក់​ទៀត ជា​សះស្បើយ 578 នាក់ និង​ស្លា​.​ប់ 9 នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ មាន​ចំនួន 504 នាក់ និង​អ្នកដំណើរ​ពី​បរទេស 153 នាក់​» ។

បើ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​អះអាង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​100,790 នាក់ និង​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន​94,904 នាក់ និង​អ្នក​ស្លា​.​ប់​ដោយ​ជំងឺ​នេះ​មាន​ចំនួន​រហូត​ដល់ 2,058 នាក់ ៕