ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់បានចិន​និងថៃ​​សម្រុក​​ឆ្លង​ដែន​​មក​​កម្ពុជា​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន​ចំនួន​០២​នាក់​និង​ជនជាតិ​ថៃ​០៦​នាក់​ នាំ​គ្នា​បំរុង​ឆ្លង​ដែន​មក​កម្ពុជា​ដើម្បី​ទៅរាជធានី​​ភ្នំពេញ ធ្វើការ​នៅ​កាស៊ីណូ តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​បានកាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​ថ្ងៃ​ទី​១២ ​កញ្ញា​ ២០២១​ ។ សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ថៃ​ឲ្យ​ដឹង​ថា​…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ចិន​ចំនួន​០២​នាក់​និង​ជនជាតិ​ថៃ​០៦​នាក់​ នាំ​គ្នា​បំរុង​ឆ្លង​ដែន​មក​កម្ពុជា​ដើម្បី​ទៅរាជធានី​​ភ្នំពេញ ធ្វើការ​នៅ​កាស៊ីណូ តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​បានកាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​ថ្ងៃ​ទី​១២ ​កញ្ញា​ ២០២១​ ។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ថៃ​ឲ្យ​ដឹង​ថា​ ​ដើម្បី​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ក្នុង​អំឡុង​ស្ថានការណ៍​រាតត្បាត​របស់​កូ​វី​ដ​-១៩ កម្លាំង​ទាហាន​ស្រុក​តា​ប្រា​យ៉ា សហការ​ជាមួយ​កម្លាំង​នគរ បាល​ការពារ​ព្រំដែន​កង​រយ​ទី​១២ បាន​ឃាត់ខ្លួន​ក្រុម​បុគ្គល​ដែល​មាន​បំណង​លួច​ឆ្លង​ដែនកម្ពុជា​ចំនួន​០៨​នាក់ ក្នុង​នោះ​ ជនជាតិ​ថៃ​០៦​នាក់ (ស្រី​០៣) និងបុរស​ជនជាតិ​ចិន​០២​នាក់ ខណៈ​កំពុងលួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ដើម្បី​ទៅ​ធ្វើការ​នៅ​កាស៊ីណូ​អន​ឡាញ​នៅ​ភ្នំពេញ ​ ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​បាន​នៅ​បរិវេណ​ភូមិ​ណូ​ន ម៉ាក​មុន ឃុំ​ណូ​ន ម៉ាក​មុន ស្រុក​គោក​ឃ្យូ​ង ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។

សេចក្ដីរាយការណ៍​បញ្ជាក់​ថា បន្ទាប់​ពី​សមត្ថកិច្ច​សួរនាំ​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ថៃ​ប្រុស​-​ស្រី​ទាំង​០៦​នាក់ មក​ពី​តាម​បណ្ដា​ខេត្ត ក្នុង​ប្រទេស​ថៃ ដោយឡែក​បុរស​ជនជាតិ​ចិន​០២​នាក់​ទៀត មានស្រុក​កំណើត​នៅ​ខេត្ត​ហ្វ៊ូ​ចៀន ប្រទេស​ចិន ​។ ក្រោយ​ពី​ការ​ឃាត់​ខ្លួន​សមត្ថកិច្ច​ថៃ​បាន​សួ​នាំ​ជនជាតិ​ថៃ​ទាំង​០៦ នឹង​ជនជាតិ​ចិន​០២​នាក់​ខាងលើ ដោយ​ពួក​គេ​មាន​បំណង​ទៅ​ធ្វើការ​កាស៊ីណូ​អន​ឡាញ​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ហើយ​ការ​ធ្វើ​ដំណើរ​នេះ ការ​ចំណាយ​គ្រប់យ៉ាង​គឺ​ខាង​ក្រុមហ៊ុន​ជា​អ្នក​ចំណាយ ហើយ​ពួក​គេ​ទាំង​០៨​នាក់​នាំ​គ្នា​ជិះ​រថយន្ត​មក​ចុះ​នៅ​ទីរួមស្រុក​អារញ្ញ​ប្រា​ថេ​ត បន្ទាប់​មក​ក៏​មាន​រថយន្ត​ធុន​តូច​ចំនួន​០២​គ្រឿង​ទៅ​ទទួល នឹង​ដឹក​ទៅ​ចុះ​នៅ​បិ​វេ​ណ​ថ្នល់​ក្រោយ​ភូមិ​ណូ​ន ម៉ាក​មុន ហើយ​ក៏​មាន​មេខ្យល់​ជា​ជនជាតិ​ខ្មែរ​នាំ​ដើរ​តាម​ផ្លូវ​ដី​ធ្វើ​កសិកម្ម ប៉ុន្តែ​ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​បាន​មុន ។

ប្រភព​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា​៖​ជនជាតិ​០៦​នាក់​និង​ចិន​០២​នាក់ ត្រូវ​នាំ​ទៅ​សួរ​រក​ទិន្ន័យ​បន្ថែម នៅ​ទី​បញ្ជា​រការ​កង​រយ​ទី​៤ នឹង​បញ្ជូន​ទៅ​ឲ្យ​ជំនាញ​ស្រុក​គោក​ឃ្យូ​ង​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​៕​

អត្ថបទសរសេរ ដោយ