ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​ប្រដាល់​ម្នាក់ រង​ការ​គំរា.ម​សម្លា.ប់​ពី​ក្រុម​តា​លី​បង់ ដោយសារ​មាន​គ្រូបង្វឹក​ជា​បុរស

2 ឆ្នាំ មុន

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ កីឡាការិនី​ប្រដាល់​អា​ហ្វ​ហ្គា​នី​ស្ថាន នាង Seema Rezai ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​ប្រទេស​កំណើត ដើម្បី​រក​កន្លែង​

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ កីឡាការិនី​ប្រដាល់​អា​ហ្វ​ហ្គា​នី​ស្ថាន នាង Seema Rezai ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​ប្រទេស​កំណើត ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាព បន្ទាប់​ពី​ក្រុម​តា​លី​បង់​បាន​ចេញ​សារ​គំរា.ម​សម្លា.ប់​រូប​នាង កាលពី​ពេល​ថ្មី​ៗ​នេះ​។

Rezai ដែល​ជា​សមាជិក​នៃ​ក្រុមកីឡា​ប្រដាល់​ស្ត្រីជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ប្រាប់​សារព័ត៌មាន Sputnik ថា នាង​សម្រេចចិត្ត​ចាក​ចេញពី​ប្រទេស​កំណើត​តែ​ម្នាក់ឯង ដោយ​គ្មាន​វត្តមាន​គ្រួសារ​ឡើយ ព្រោះ​នាង​ចង់​បន្ត​ហ្វឹកហាត់​ប្រដាល់ ដែល​ជា​ចំណង់​ចំណូលចិត្ត​របស់​នាង​។

កីឡាការិនី​រូប​នេះ បាន​និយាយ​ថា «​នៅ​ពេល​ពួក​តា​លី​បង់​ដណ្តើម​បាន​ទីក្រុង​កា​ប៊ុល ហើយ​នៅ​ពាក់កណ្តាល​ខែសីហា ខ្ញុំ​កំពុង​ហ្វឹកហាត់​ប្រដាល់​ជាមួយ​គ្រូបង្វឹក​របស់​ខ្ញុំ​។ ប៉ុន្តែ​ក្រោយមក​មនុស្ស​មួយ​ចំនួន​បាន​ប្រាប់​ពួក​តា​លី​បង់​ថា មាន​ក្មេង​ស្រី​ម្នាក់​កំពុង​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​បុរស​។ ហើយ​ពួក​គេ​បាន​បញ្ជូន​ខ្ញុំ​ទៅ​ផ្ទះ និង​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ដោយ​សន្យា​ថា នឹង​សម្លា.ប់​ខ្ញុំ ប្រសិនបើ​ខ្ញុំ​មិន​យល់ព្រម​បញ្ឈប់​ការ​ហ្វឹកហាត់​ប្រដាល់​»​។

បើ​យោ​តាម​ប្រភព​ពី Sputnik បាន​រាយការណ៍​ថា Rezai បាន​ចាកចេញ​ទៅ​កាន់​ប្រទេស​កា​តា ហើយ​បច្ចុប្បន្ន​កំពុង​រង់ចាំ​ទិដ្ឋាការ​បន្ត​ទៅ​សហរដ្ឋអាមេរិក​ជា​កន្លែង​ដែល​នាង​សង្ឃឹមថា នឹង​បន្ត​អាជីព​ប្រដាល់​របស់​នាង​។

Rezai បាន​ចាប់ផ្តើម​អាជីព​ប្រដាល់​តាំងពី​អាយុ​១៦​ឆ្នាំ​។ ដោយសារ​តែ​គំនិត​អវិជ្ជមាន​របស់​គ្រួសារ ចំពោះ​ចំណង់​ចំណូលចិត្ត​របស់​នាង គ្រូបង្វឹក​នាង​បាន​សម្រេច​ចំណាយ​លុយ​ផ្ទាល់ខ្លួន ដើម្បី​ទិញ​ឧបករណ៍​សម្រាប់​បង្វឹក Rezai​។

មិន​ត្រឹមតែ Rezai ប៉ុណ្ណោះ​ទេ ស្ត្រី​ជា​ច្រើន​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ចូលរួម​សកម្មភាព​លើ​វិស័យ​កីឡា ក៏​ត្រូវ​បាន​ក្រុម​តា​លី​បង់​គំរា.មកំហែង​ដល់​អាយុជីវិត​ផង​ដែរ​។ ដោយ​បង្ខំ​ឱ្យ​មួយ​ចំនួន​នៃ​ពួក​គេ​សម្រេចចិត្ត​ចាក​ចេញពី​ប្រទេស​កំណើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ