ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរីព្រៃ​វង្វេង​ហ្វូង​ចុះប្រេង​អុកឡុកក្នុង​ទីក្រុង​មួយ​នៅ​ភាគ​ខាងជើង​ឥណ្ឌា

8 ឆ្នាំ មុន

ដំរីព្រៃ​បែក​ហ្វូង​មួយ​ក្បាល​បាន​ចុះប្រេង​ដេញ​ជាន់​មនុស្ស​ម្នា​នៅ​កណ្ដាល​ក្រុង​ភាគ​ខាងជើង​ឥណ្ឌា កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៦ និង​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះសំបែង​ជិត​១០០​ខ្នង ។ ហេតុការណ៍​នោះ​ត្រូវ​សារព័ត៌មាន​ក្នុងស្រុក​ផ្សព្វផ្សាយ​ថា

ដំរីព្រៃ​បែក​ហ្វូង​មួយ​ក្បាល​បាន​ចុះប្រេង​ដេញ​ជាន់​មនុស្ស​ម្នា​នៅ​កណ្ដាល​ក្រុង​ភាគ​ខាងជើង​ឥណ្ឌា កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៦ និង​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះសំបែង​ជិត​១០០​ខ្នង ។ ហេតុការណ៍​នោះ​ត្រូវ​សារព័ត៌មាន​ក្នុងស្រុក​ផ្សព្វផ្សាយ​ថា កើតឡើង​នៅ​ក្រុង​Siliguri ឆ្ងាយ​ពី​ក្រុង​ហ្គា​ល់​គូ​តា ទៅ​ភាគ​ខាងជើង​ប្រហែល​៥៧៧​គីឡូម៉ែត្រ ។

លោក​ប៊ី​ណេ គ្រឹស​សា​ណា​ក់ បា​ម៉ា​ន រដ្ឋមន្ដ្រីក្រសួង​រុក្ខ​ប្រមាញ់​នៅ​រដ្ឋ​បង់​ហ្គោ​ល ខាងកើត​បញ្ជាក់​ប្រាប់​AFP ថា ដំរី​មួយ​ក្បាល​នោះ បែក​ហ្វូង និង​រក​ផ្លូវ​ត្រឡប់​ចូល​ព្រៃ​មិនឃើញ​ក៏​ដើរ​ចូល​ក្រុង​បង្ក​ការ​ភ័យ​ខ្លាច​ជាង​៥​ម៉ោង ។ លើស​ពី​នេះ​វា​បាន​បុក​កម្ទេច​ផ្ទះ​អ្នក​ដែល​ជិត​១០០​ខ្នង រួម​ទាំង​បំផ្លិចបំផ្លាញ​យានយន្ដ​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​ទៀត​ផង ។

អ្នកស្រុក​មួយ​ចំនួន​ព្យាយាម​គប់​ដុំ​ថ្ម​ទៅ​លើ​ដំរីព្រៃ​នោះ ទំ​រាំ​មន្ដ្រី​ព្រៃឈើ​ទៅ​ដល់​ចំណុច​កើតហេតុ និង​ប្រើ​កាំភ្លើង​បាញ់ថ្នាំ​សណ្ដំ ។

រដ្ឋមន្ដ្រី​រុក្ខា​ប្រមាញ់​បញ្ជាក់​ថា ដំរី​នោះ​ត្រូវ​បាន​ដឹក​យក​ទៅ​លែង​ក្នុង​ព្រៃ ស្ថិត​នៅ​ក្បែរ​ក្រុង​Siliguri ។ ទីក្រុង​Siliguri ជាទី​ក្រុង​មួយ​ច្រកចូល​ឆ្ពោះទៅ​ជួរ​ភ្នំ​«​ដា​ជី​លីង​» និង​មាន​ហ្វូង​ដំរីព្រៃ​រស់នៅ​យ៉ាងច្រើន មាន​ពេល​ខ្លះ​ពួក​វា​បាន​ដើរ​លើ​ផ្លូវ​រថភ្លើង ហើយ​ត្រូវ​រថភ្លើង​បុក​ទៀត​ផង ។

អ្នកជំនាញ​ផ្នែក​សត្វព្រៃ​បញ្ជាក់​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជាទី​ជម្រក​របស់​ដំរី គឺជា​មូលហេតុ​សំខាន់ បង្ក​ឱ្យ​វា​អុកឡុក​មនុស្ស​បែប​នេះ ៕