ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​បិទ​ខ្ទប់​​៤​ទីតាំង ​ក្នុង​នោះ​មាន​ធនាគារ​ចំនួន​២​កន្លែង និង​ផ្សារ​១​កន្លែងនៅខេត្តបន្ទាយមានជ័យ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​សម្រេច​បិទ​ខ្ទប់​ចំនួន​៤ ទីតាំង ក្នុង​នោះ​មាន​ធនាគារ​ចំនួន​២​កន្លែង ផ្សារ​១​កន្លែង រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ស្រុក​ម៉ា​ឡៃ…

បន្ទាយ​មាន​ជ័យ ៖ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​សម្រេច​បិទ​ខ្ទប់​ចំនួន​៤ ទីតាំង ក្នុង​នោះ​មាន​ធនាគារ​ចំនួន​២​កន្លែង ផ្សារ​១​កន្លែង រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ស្រុក​ម៉ា​ឡៃ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បាន​សម្រេច​បិទ​ខ្ទប់​ដែល​ជាទី​តាំង​មានការ​ពាក់ព័ន្ធ និង​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ២០២១ សម្រាប់​រយៈពេល​២​ស​ប្តា​ហ៍ ដែល​មាន​ចំនួន​៤​ទីតាំង ក្នុង​នោះ​មាន​ទីតាំង​១.​ត្រូវ​បាន​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​ជា​បណ្តុះ​អាសន្ន​លើ​ទីតាំង​ធនាគារ​ហត្ថា​កសិករ​លី​មី​ធី​ត​សាខា​ស្រុក​ម៉ា​ឡៃ ស្ថិត​ភូមិ​ថ្មី ឃុំ​.​ស្រុក​ម៉ា​ឡៃ ចាប់ពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ។

ទីតាំង​២.​ត្រូវ​បាន​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​ជា​បណ្តុះ​អាសន្ន លើ​ទីតាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (​អេ អឹ​ម ខេ ភី​អិ​ល​ស៊ី​) សាខា​ស្រុក​ម៉ា​ឡៃ ស្ថិត​ភូមិ​កណ្តាល ឃុំ​.​ស្រុក​ម៉ា​ឡៃ ចាប់ពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ។

ទីតាំង​៣.​ត្រូវ​បាន​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​ជា​បណ្តុះ​អាសន្ន​លើ​ទីតាំង​កន្លែង​លក់ដូរ​សងខាង​ផ្លូវ​ម្តុំ​ផ្ទះ លោកស្រី សុខ មុំ ស្ថិត​ភូមិ​កណ្តាល ឃុំ​.​ស្រុក​ម៉ា​ឡៃ ចាប់ពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ។

ទីតាំង​៤.​ត្រូវ​បាន​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​ជា​បណ្តុះ​អាសន្ន លើ​ទីតាំង​ផ្សារ​សមាគម​ន៍ ស្ថិត​ភូម​ចាន់​គី​រី សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ចាប់ពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ