ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត លឹ​ម សុធា​រី កំពុង​ចូលរួម​ប្រឡង​កម្មវិធី​មួយធ្វើ​ឱ្យ​គ្រប់​គ្នា​​​ភ្ញាក់ផ្អើល

6 ថ្ងៃ មុន
  • ភ្នំពេញ

គ្រប់​គ្នា​ពិតជា​ភ្ញាក់ផ្អើល​ដោយសារ​ពេល​នេះ​កញ្ញា​លំដាប់​រង​ទី​១ Miss Grand Cambodia 2020 លឹ​ម សុធា​រី ស្រាប់តែ​ងាក​ទៅ​ប្រកួតប្រជែង​កម្មវិធី​ប្រឡង​ថ្មី​១​ទៀត គឺ

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​ពិតជា​ភ្ញាក់ផ្អើល​ដោយសារ​ពេល​នេះ​កញ្ញា​លំដាប់​រង​ទី​១ Miss Grand Cambodia 2020 លឹ​ម សុធា​រី ស្រាប់តែ​ងាក​ទៅ​ប្រកួតប្រជែង​កម្មវិធី​ប្រឡង​ថ្មី​១​ទៀត គឺ កម្មវិធី Cambodia’s Queen of the Catwalks ដែល​ជា​លក្ខណៈ​កំពូល​តារា​បង្ហាញ​ម៉ូ​ដ​។

បាត់​មុខ​មួយ​រយៈ​ខ្លី ស្រី​ស្អាត​រូប​នេះ កំពុង​តែ​បំពេញ​ម​ហិ​ច្ឆិ​តា​ខ្លួន​នៅ​លើ​វិ​ថី​សិល្បៈ បើ​ទោះជា​ខ្លួន​ធ្លាប់​ជាប់​លេខ​២ ដណ្តើម​បាន​មកុដ​ដែល​គេឯង​សរសើរ​ពី​សមត្ថភាព​រួច​ទៅ​ហើយ​នោះ​។ អ្វី​ដែល​យើង​ទទួល​បាន បើសិនជា លឹ​ម សុធា​រី ហៅ​លី​លី មាន​វាសនា​បែប​ណា តារា​សាច់​ស ទម្រង់​មុខ​ទាក់ទាញ ប្រកបដោយ​ដើមទ្រូង​ស្អាត រូប​នេះ នឹង​បន្ត​ពិចារណា​ប្រកួត Miss Universe Cambodia មួយទៀត​

ប៉ុន្តែ​ពេល​នេះ សុធា​រី កំពុង​តែ​ផ្ចង់អារម្មណ៍​បំពេញ​លើ​វិញ្ញាសា​ដែល​បាន​ដាក់​អោយធ្វើ និង​សម្តែង​យ៉ាងណា​ទាញ​ពិន្ទុ​ពី​គណៈ​ក​ម្មា​ការ​។ ការ​ប្រកួត​តារា​ម៉ូ​ដែល​អាជីព​នោះ ឃើញ​ថា បេក្ខភាព​ទាំងអស់ ត្រូវ​រង​នូវ​ការ​លំបាក​ខ្លាំង ចំពោះ​ទម្រង់​វិញ្ញាសា​មួយ​ៗ​ដែល​ទស្សនិកជន​បានដឹង​ហើយ​ពិតជា​យល់​ថា​មិន​ងាយ​ធ្វើ ។ លក្ខណៈ​ការ​ប្រកួត​ស្រ​ដៀង​ការ​ប្រឡង​កម្មវិធី ខេ​ម​បូ​ឌា​និ​ច​ម៉ូ​ដែល​។ ប៉ុន្តែ​ចំណុច​ថ្មី​ដែល​លើក​មកនេះ គឺ​លំបាក​ឆ្ងាយ តឹងតែង​។

លឹ​ម សុធា​រី បាន​បញ្ជាក់​អោយ​ដឹង​ថា នាង​កំពុង​តែ​ជាប់​ជា​បេក្ខភាព​ប្រឡង​តារា​បង្ហាញ​ម៉ូ​ដ ដោយ​បាន​ចូល​ដល់​បេក្ខភាព​ជាង​១០​រូប សុទ្ធតែ​មាន​សមត្ថភាព​។ ព្រោះតែ​ស្រឡាញ់​ការ​ដើរ​ម៉ូ​ដ ចង់អោយ​ដំណើរ​ល្អ តាម​ស្តង់ដា​ទើប​នាង​សម្រេចចិត្ត​មក​ដាក់​ពាក្យ​។ សុធា​រី​លើក​ឡើង​ទៀត​ថា មិន​ងាយស្រួល​ប៉ុន្មាន​នោះ​ទេ ដែល​វិញ្ញាសា​ដែល​ដាក់​មក​មាន​សភាព​ពិបាក ប្លែក​ៗ​ណាស់​។ គេ​បាន​និង​កំពុង​ដំណើរការ​ថត​ទុក​បាន​ប៉ុន្មាន​លើក​ហើយ រង់​ចាំតែ​ការ​ចាក់​ផ្សាយ​ជា​ផ្លូវការ​ខាង​មុខ​។ រំពឹង​ថា នាង​នឹង​មាន​សញ្ញា​ល្អ ក្នុង​ការ​ដណ្តើម​ជ័យ​លា​ភី ហើយនឹង​ទទួល​បាន​បទ​ពិសោធន៍​មួយទៀត​នៅ​លើ​វិស័យ​ដើរ​បង្ហាញ​ម៉ូ​ដ​នេះ​។