ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពកសត្វ​គោក្របី​ ក្នុង​ស្រុក​រលាប្អៀរ

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​យុទ្ធនាការ​បើក​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​សត្វ​គោ​ជូន​ប្រជា​ពលរដ្ឋ​

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​យុទ្ធនាការ​បើក​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​សត្វ​គោ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ត្រពាំង​តា​សុខ ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ​ព្រឹក​ថ្ងៃ​ទី​13 ខែកញ្ញា ឆ្នាំ​2021 លោក​ជំទាវ ប៊​ន សុ​ភី​ អភិបាល​រង​ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា ក្រៅពី​យកចិត្តទុកដាក់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង អាជ្ញាធរ​ខេត្ត​ក៏​មិន​ភ្លេច យកចិត្តទុកដាក់ ចាក់​វ៉ាក់សាំង ដល់​សត្វ​គោក្របី​ជូន​ប្រជាពលរដ្ឋ ការពារ​ពី​ជំងឺ​ដុំពក​ដ៏​កាច​សាហាវ​នោះ​ដែរ ព្រោះតែ​សត្វពាហនៈ​ទាំងនោះ​ជា​កម្លាំង​អូស​ទាញ​ក្នុង​របរ​កសិកម្ម​ដ៏​សំខាន់​។

លោក​ជំទាវ​អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​បន្ត​ថា ថ្ងៃនេះ​ក្រុម​មន្ត្រី​ជំនាញ​ផលិតកម្ម​និង​បសុព្យាបាល បាន​ចុះ​មក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក ដែល​កើតឡើង​លើ​សត្វ​គោ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ការពារ​ជំងឺឆ្លង​លើ​សត្វ​មួយ​នេះ​ ព្រោះ​ថា បើ​យើង​មិន​យកចិត្តទុកដាក់​ទេ វា​នឹង​ធ្វើ​ឲ្យ​ខាតបង់ ទ្រព្យសម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាក់​ជា​មិន​ខាន​ឡើយ ។ ជាមួយ​គ្នា​នេះ​សូម​បងប្អូន​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សត្វ​របស់​បងប្អូន​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ ដើម្បី​កុំឱ្យ​កើត​ជំងឺដុំ​ពក​លើ​ស្បែក សត្វ​គោក្របី ដែល​កំពុង​តែ​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​នឹង​ដោយឡែក​ខេត្តកំពង់ឆ្នាំង​ផង​ដែរ​។ ជាមួយ​គ្នា​នេះ សូម​បងប្អូន​កុំ​ភ្លេច​ថែរក្សា​អនាម័យ ការពារ​ជំងឺឆ្លង​កូ​វីដ​19 ដោយ​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​គឺ 3​កុំ​ និង3​ការពារ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ​លោក ងិ​ន ហ៊ុន ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទខេត្តកំពង់ឆ្នាំង​ បាន​បញ្ជាក់​ថា​ គិត​មក​ដល់​ថ្ងៃនេះ​ខេត្តកំពង់ឆ្នាំង មាន​សត្វ​គោ បាន​កើត​ជំងឺ​ដុំ​ពក​ចំនួន​ប្រមាណ​ជាង4​ពាន់​ក្បាល​ហើយ ក្នុង​នោះ​យើង​បាន​ព្យាបាល​ជា​សះស្បើយ​ប្រមាណ​ជាង 2 ពាន់​ក្បាល​ផង​ដែរ​ ។ ​ជាមួយ​គ្នា​នេះ​សូម​បងប្អូន​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​ដែល​ប្រឈម មាន​ដូច​ជា គោ​ផើ​មងា​យ​នឹង​រលូត​ហើយ​កូន​គោ វា​ងាយ​នឹង​ងា.ប់ បើ​កើត​ជំងឺ​ដុំ​ពក​លើ​ស្បែក​នេះ ។​ កន្លង​មក​មន្ត្រី​ជំនាញ ធ្លាប់​តែ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​ដូច​ជា​អុតក្តាម ជំងឺសា​ទឹក និង​ជំងឺ​ផ្សេង​ៗ​ទៀត ប៉ុន្តែ​ថ្ងៃនេះ​មន្ត្រី​ជំនាញ​បាន​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​ដុំ​ពក លើ​សត្វ​គោក្របី ជូន​បងប្អូន​ប្រជាពលរដ្ឋ​។

តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ដល់​សត្វ​គោក្របី​ចំនួន​២០០​ក្បាល មន្ត្រី​ជំនាញ​នៅ​បាន​ចែក​ថ្នាំ​សម្រាប់​ព្យាបាល​លើ​សត្វ​គោក្របី និង​បាញ់ថ្នាំ​សម្លា.ប់​មេរោគ​តាម​ក្រោលគោ​ក្របី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ៕