Medvedev ផ្តួលលេខ១ពិភពលោក Djokovic ក្លាយជាម្ចាស់ជើងឯក US Open
សហរដ្ឋអាមេរិក ៖ កីឡាករវាយកូនបាល់ (Tennis) សញ្ជាតិរុស្ស៊ី Daniil Medvedev បានឈ្នះ Grand Slam (ពានរង្វាន់ធំ) ជាលើក
សហរដ្ឋអាមេរិក ៖ កីឡាករវាយកូនបាល់ (Tennis) សញ្ជាតិរុស្ស៊ី Daniil Medvedev បានឈ្នះ Grand Slam (ពានរង្វាន់ធំ) ជាលើក
សហរដ្ឋអាមេរិក ៖ កីឡាករវាយកូនបាល់ (Tennis) សញ្ជាតិរុស្ស៊ី Daniil Medvedev បានឈ្នះ Grand Slam (ពានរង្វាន់ធំ) ជាលើកដំបូងបំផុតសម្រាប់អាជីពរបស់ខ្លួន ក្រោយបានផ្តួលកំពូលកីឡាករស៊ែប Novak Djokovic នៅព្រឹត្តិការណ៍ US Open 2021 ឯកត្តជនផ្នែកបុរស កាលពីព្រឹកមិញ (ម៉ោងនៅកម្ពុជា)។ គួររំលឹកថា Emma Raducanu ម្ចាស់ពាន US Open ត្រឹមវ័យ១៨ឆ្នាំជាមួយកំណត់ត្រាពិសេសបំផុត
កីឡាករលំដាប់ទី២ពិភពលោក Medvedev វ័យ២៥ឆ្នាំ បានផ្តួលកីឡាករលំដាប់ទី១ពិភពលោក Djokovic វ័យ៣៤ឆ្នាំ នៅកីឡដ្ឋាន USTA Billie Jean King National Tennis Center ក្នុងទីក្រុងញូវយ៉ក ដោយលទ្ធផល ៦-៤, ៦-៤ និង ៦-៤ ។
ជ័យជម្នះរបស់ Medvedev នៅព្រឹត្តិការណ៍ US Open 2021 គឺជាការបង្អាក់ដំណើរឈ្នះ Grand Slam លើកទី២១សម្រាប់អាជីពរបស់ Djokovic ខណៈកីឡាករស៊ែបរូបនេះ បានឈ្នះ Grand Slam ៣លើករួចមកហើយពីព្រឹត្តិការណ៍ Australian Open, French Open និង Wimbledon នៅឆ្នាំ ២០២១ នេះ។
សរុបលទ្ធផលព្រឹត្តិការណ៍ US Open 2021 ឯកត្តជនបានរកឃើញម្ចាស់ជើងឯកជាផ្លូវការហើយ។ ដោយផ្នែកបុរសគឺកីឡាកររុស្ស៊ី Daniil Medvedev ខណៈផ្នែកនារីគឺកីឡាការិនីវ័យ១៨ឆ្នាំចក្រភពអង់គ្លេស Emma Raducanu ដែលផ្តួលកីឡាការិនីកាណាដា Leylah Fernandez កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា កន្លងទៅ (ម៉ោងនៅកម្ពុជា)៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ