ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ.ត់​ណាស់​! កីឡាករ Liverpool ម្នាក់​បាក់​កជើង​ឆ្វេង អំឡុង​ប្រកួត​ជាមួយ Leeds

2 ឆ្នាំ មុន

អង់គ្លេស ៖ Harvey Elliott យុវជន​កំពុង​ឡើង​ជើង​វ័យ​១៨​ឆ្នាំ​របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​របួស​បាក់​កជើង​ខាងឆ្វេង

អង់គ្លេស ៖ Harvey Elliott យុវជន​កំពុង​ឡើង​ជើង​វ័យ​១៨​ឆ្នាំ​របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​របួស​បាក់​កជើង​ខាងឆ្វេង អំឡុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​៤​នៃ​ក្រប​ខណ្ឌ Premier League របស់​ពួក​គេ​យកឈ្នះ​លើ​ក្រុម Leeds United កាលពី​យប់មិញ​។

ការ​ប្រកួត​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Elland Road ម្ចាស់ផ្ទះ Leeds បាន​ចាញ់​ភ្ញៀវ Liverpool ក្នុង​លទ្ធផល ៣-០ ដែល​៣​គ្រាប់​សម្រេច​បាន​ដោយ​កីឡាករ Mohamed Salah, Fabinho និង Sadio Mane​។

អំឡុង​ការ​ប្រកួត រឿង​ដ៏​រន្ធត់​បាន​កើតឡើង ដោយ​ខ្សែបម្រើ Harvey Elliott បាន​របួស​បាក់​កជើង​ខាងឆ្វេង​ស្រែក​ឈឺចាប់​យ៉ាង​ខ្លាំង ក្រោយ​ត្រូវ​ខ្សែការពារ Pascal Struijk របស់​ក្រុម Leeds ទាក់​ជើង​ពីក្រោយ​។ Elliott ត្រូវ​សែង​ចេញពី​ទីលាន ហើយ​ប​ញ្ចូ​ន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ខណៈ Struijk ត្រូវ​អាជ្ញាកណ្តាល​ផ្តល់​កាត​ក្រហម​ផង​ដែរ​។

បើ​តាម​ដំណឹង​ចុង​ក្រោយ​ពី​ក្លិប Liverpool បាន​បញ្ជាក់​ថា Elliott ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ទីក្រុង Leeds ហើយ​។ រូបគេ​នឹង​ត្រូវ​ទទួល​ការ​វះកាត់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ខណៈ​ការ​ធ្វើ​បច្ចុប្បន្នភាព រួម​និង​ព័ត៌មាន​ផ្សេង​ទៀត ក្លិប​នឹង​ជូនដំណឹង​នៅ​ពេល​ក្រោយ​។

Harvey Elliott និង​ក្រុម​គ្រួសារ រួម​ទាំង​ក្លិប Liverpool ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ និង​បុគ្គលិក​ទាំងអស់​នៅ​ឯ​មន្ទីរពេទ្យ Leeds General Infirmary សម្រាប់​ការ​សង្គ្រោះ និង​ការ​ថែទាំ​ដ៏​យកចិត្តទុកដាក់​ពី​របស់​ពួក​គេ​។

សូម​ជម្រាប​ថា ជ័យជម្នះ ៣-០ របស់ Liverpool បាន​ធ្វើ​ឱ្យ​ពួក​គេ​ស្ថិត​នៅ​លេខ​៣ មាន​១០​ពិន្ទុ​ស្មើ​គា្ន​ជាមួយ​ក្រុម​កំពូល​តារាង Manchester United និង​ក្រុម​លេខ​២ Chelsea​។ ខណៈ Manchester City, Brighton និង Tottenham Hotspur មាន​៩​ពិន្ទុ​ស្មើគ្នា ស្ថិត​នៅ​ចំណាត់ថ្នាក់​បន្តបន្ទាប់​៕ (​ដកស្រង់​ចេញពី BBC)

https://www.youtube.com/watch?v=2qrsVcT95tI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ