ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បង្ហាញ​មុខមាត់​ពិត​ម្ចាស់​ដើម​បទ «​ជំនោរ​ដើមខែ​» ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស់

2 ឆ្នាំ មុន
  • ភ្នំពេញ

ប៉ុន្មាន​ថ្ងៃ​មកនេះ ការ​ជជែក​វែកញែក​យ៉ាង​ក្តៅ​គគុក​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​តារាចម្រៀង​ចាស់វស្សា​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​កើតទុក្ខ​មិន​សុខចិត្ត​នៅ​ពេល​ដែល​ឃើញ​តារាចម្រៀង

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ ការ​ជជែក​វែកញែក​យ៉ាង​ក្តៅ​គគុក​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​តារាចម្រៀង​ចាស់វស្សា​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​កើតទុក្ខ​មិន​សុខចិត្ត​នៅ​ពេល​ដែល​ឃើញ​តារាចម្រៀង​នាង បាន មុន្នី​ល័​ក្ខ បាន​យក​បទ​ចម្រៀង «​ជំនោរ​ដើមខែ​» របស់​អ្នក​នាង យក​ទៅ​ច្រៀង​ឡើង​វិញ ដោយ​មិន​បញ្ជាក់​អោយ​ចំ​ឈ្មោះ​ម្ចាស់​ដើម​។

ត្បិត​បទ «​ជំនោរ​ដើមខែ​» ដែល​បទ​ម្ចាស់​ដើម​របស់​លោកស្រី ម៉​ម សុខា នា​ទស​វត្ស​ឆ្នាំ​៨០ ក៏​ពិតមែន ប៉ុន្តែ​ក្រោយមក​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​យក​បទ​នេះ​មក​កែ​ល​ម្រួ​ល ព្រមទាំង​កែ​ទំនុកច្រៀង​ខ្លះ​ៗ និង​ការ​បកស្រាយ​ឡើង​វិញ​ដោយ​រូប​នាង​ផ្ទាល់​។ ចំណុច​​នេះ បាន​ធ្វើ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្តែង​ការ​មិន​ពេញចិត្ត​ក្នុង​ពេល​ដែល​តារាចម្រៀង​ស្រករ​ក្រោយ គឺ​នាង បាន មុន្នី​ល័​ក្ខ យក​បទ​នេះ​មក​ច្រៀង​ឡើង​វិញ​បង្ហោះ​ចូល​ក្នុង​ប្រព័ន្ធ​យូ​ធូប ដោយ​មិន​បញ្ជាក់​ប្រភព​ដើម​នៃ​បទ​នេះ​អោយ​ចំ​ឈ្មោះ​របស់​នាង គ្រាន់តែ​ដាក់​ថា «​មរតក​ដើម​»​។ តើ​ម្ចាស់​ដើម​នៃ​បទ «​ជំនោរ​ដើមខែ​» ជា​នរណា? ហើយ​មានមុខមាត់​យ៉ាងដូចម្តេច?

បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមព្រះ​សុរិយា លោកស្រី ម៉​ម សុខា តារាចម្រៀង​ទស​វត្ស​៨០ និង​ជា​ម្ចាស់​បទ «​ជំនោរ​ដើមខែ​»​។ បើ​តាម​ក្រុមព្រះ​សុរិយា នេះ​ជា​គឺ​រូបថត​ដ៏​កម្រ​របស់​លោកស្រី ម៉​ម សុខា តារាចម្រៀង​ប្រចាំ​ក្រុម​តន្ត្រី​វិទ្យុជាតិ (​វិទ្យុ​សម្លេង​ប្រជាជន​កម្ពុជា​) កាលពី​ទស​វត្ស​៨០ និង​ជា​ម្ចាស់​បទ «​ជំនោរ​ដើមខែ​» ដែល​មហាជន​ចង់​ឃើញ​រូប​លោកស្រី​ណាស់ នៅ​ខណៈ​ពេល​ដែល​ក្នុង​បណ្តេញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​យូ​ធូប ពុំ​មាន​នរណា​មាន​រូប​លោកស្រី​ឡើយ​។

ជា​ពិសេស​ណាស់​! នៅ​រាត្រី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមព្រះ​សុរិយា ក៏​បាន​ជួប​កូនប្រុស​របស់​លោកស្រី​ផ្ទាល់ គឺ​លោក ម៉​ម សុ​ផានិត និង​បាន​ទទួល​រូបថត​ជា​ច្រើន​សន្លឹក​ដែល​លោក​បាន​រក្សា​ទុកជា​យូរ​មក​ហើយ​។

លោកស្រី ម៉​ម សុខា ជា​អ្នកចម្រៀង​ដែល​មាន​ទឹកដម​សំនៀង​ផ្អែម​ទន់​ត្រជាក់​ប្រកបដោយ​មនោសញ្ចេតនា ជា​ពិសេស​បទ​ស្នេហា​ជាតិ​តែ​ម្តង​។ លោកស្រី​មានឈ្មោះ​ល្បីល្បាញ​យ៉ាង​ខ្លាំង ក្នុង​សម័យ​សាធារណរដ្ឋ​ប្រមា​និ​ត​កម្ពុជា និង​សម័យ​រដ្ឋ​កម្ពុជា​។ ក្រៅពី​បទ​ជំនោរ​ដើមខែ បទ​ល្បី​ៗ​របស់​លោកស្រី​មាន​ច្រើន​ដូច​ជា បទ «​បង​នៅ​ទីណា?​» បទ «​ចម្រៀង​អ​វ​សាន្ត​» , បទ «​ព្យុះ​ជីវិត​» , បទ «​បង​នឹកឃើញ​ទេ​» , បទ «​ឬ​ស្សី​បែក​គុ​ម្ភ​» ជាដើម​។

លោកស្រី ម៉​ម សុខា មានឈ្មោះ​ដើម​ថា អែម សុខា កើត​នៅ​ឆ្នាំ​១៩៥៧ នា​ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ក្រោយ​របប​ខ្មែរក្រហម​បញ្ចប់​ទៅ លោកស្រី​បាន​ក្លាយជា​អ្នកចម្រៀង​មួយ​រូប​នៃ​វង់​តន្ត្រី​វិទ្យុជាតិ ក្រោម​ការ​បង្ហាត់បង្រៀន​ពី​ឪពុកចិញ្ចឹម​របស់​លោកស្រី គឺ​លោក​សាស្ត្រាចារ្យ ម៉​ម ប៉ុណ្ណា​រ៉ា​យ​។ លោកស្រី គឺជា​ភរិយា​របស់​លោក ម៉​ម វីរ​ដ្ឋា ជា​អ្នកចម្រៀង និង​តន្ត្រីករ​ដ៏​ល្បីល្បាញ​មួយ​រូប​។ លោកស្រី ម៉​ម សុខា បាន​លាចាក​លោក​ទៅ​នៅ​ខែឧសភា ឆ្នាំ​១៩៩៤ ដោយសារ​ជំងឺ​បេះដូង​រីក​។

គួរ​រំលឹកថា ៖ ហេតុផល​ត្រូវ​លាតត្រដាង​រឿង​យក​បទ កែវ​ពេ​ជ្ជ​តា ច្រៀង​មិន​ដាក់​ឈ្មោះ​ពាក់ព័ន្ធ​តារា​ស្រី​ម្នាក់ ។ គួរ​រំលឹក​ទៀត​ថា ៖ បទ​«​ជំនោរ​ដើមខែ​» តារាចម្រៀង បាន មុន្នី​ល័​ក្ខ សុំ​ការ​អនុគ្រោះ​ពី​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ