ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩ ៖ រកឃើញឆ្លងថ្មីបន្ដែមជិត៦៣០នាក់ ខណៈជាសះស្បើយជាង ៤២០នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អត្រានៃការឆ្លងកូវីដ-១៩ ប្រចាំថ្ងៃមានសន្ទុះកើនឡើងវិញមកខ្ទង់ជាង ៦០០ នាក់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ ជាក់ស្តែងក្រសួងសុខាភិបាលបានប្រកាសនៅមុននេះបន្តិចថា កាលពីថ្ងៃទី ១២​…

រាជធានីភ្នំពេញ ៖ អត្រានៃការឆ្លងកូវីដ-១៩ ប្រចាំថ្ងៃមានសន្ទុះកើនឡើងវិញមកខ្ទង់ជាង ៦០០ នាក់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ ជាក់ស្តែងក្រសួងសុខាភិបាលបានប្រកាសនៅមុននេះបន្តិចថា កាលពីថ្ងៃទី ១២​ ខែកញ្ញាកន្លងទៅ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦២៩ នាក់ ខណៈ អ្នកស្លាប់បានថយចុះមកត្រឹម ៩នាក់ និងករណីជាសះស្បើយចំនួន ៤២២ នាក់ ។

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ១៣ ខែកញ្ញា នេះថារកឃើញឆ្លងថ្មីកាលពីថ្ងៃម្សិលមិញ មានចំនួនសរុប ៦២៩ នាក់ ក្នុងនោះមានករណីឆ្លងក្នុងសហគមន៍មានចំនួន ៥១៦ នាក់នឹងអ្នកដំណើរពីបរទេស ១១៣ នាក់។ បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលតួលេខអ្នកឆ្លងកូវីដ១៩ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែមានចំនួនច្រើននៅឡើយ។

ក្រសួងបានឲ្យដឹងទៀតថា គិតត្រឹមព្រឹក ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១មាន អ្នកឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសមានចំនួន ១០០ ១៣៣ នាក់នឹងអ្នកព្យាបាជាសះស្បើយចំនួន ៩៤ ៣២៦ នាក់នឹងអ្នកស្លាប់ចំនួន ២០៤៩ នាក់ ។



គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល នៅថ្ងៃនេះ ក៏​បាន​ណែនាំ​ឲ្យ​ប្រជា​ពលរដ្ឋ​បង្កើន​កា​រ​ប្រុង​ប្រ​យ័​ត្ន​បន្ថែម ​ដើម្បី​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ខណៈ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ មានការ​កើន​ឡើង​ភាគ​ច្រើន​ គឺនៅ​តាម​​​បណ្តា​ខេត្ត ក្រុង ភូមិ និងនៅ​ទីប្រជុំជន​ ។ យោង​តាម​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១៣ ​កញ្ញា​​ឆ្នាំ​២០២១ ថា ស្ថានភាព​នៃ​ការ​ចម្លង​នៃ​វីរុស​កូ​វី​ដ​-១៩ នៅ​បណ្តា​ប្រទេស​លើ​សាកលលោក និង​ក្នុង​តំបន់​មិន​ទា​ន់​មានការ​ធូរស្បើយ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ