ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ចំនួន​10​នៅ​វិមាន​ស្កឹមស្កៃ​របស់​លោកតា​មហាសេដ្ឋី Playboy

8 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​រឿងរ៉ាវ​ចំនួន​១០ ពាក់ព័ន្ធ​ទៅ​នឹង​វិមាន​ដ៏​ស្កឹមស្កៃ​របស់​មហាសេដ្ឋី​ទស្សនាវដ្តី​អា​មេ​រិ​ក Playboy យោង​តាម​គេហទំព័រ​បរទេស The Richest៖

១-​មនុស្ស​ប្រុស​ហាម​មិន​ឱ្យ​ចូល​ក្នុង​វិមាន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​រឿងរ៉ាវ​ចំនួន​១០ ពាក់ព័ន្ធ​ទៅ​នឹង​វិមាន​ដ៏​ស្កឹមស្កៃ​របស់​មហាសេដ្ឋី​ទស្សនាវដ្តី​អា​មេ​រិ​ក Playboy យោង​តាម​គេហទំព័រ​បរទេស The Richest៖

១-​មនុស្ស​ប្រុស​ហាម​មិន​ឱ្យ​ចូល​ក្នុង​វិមាន
ដើម្បី​ការពារ​សុវត្ថិភាព​របស់​មហាសេដ្ឋី​វ័យ​៨៩​ឆ្នាំ និង​ជា​ស្ថាបនិក​ទស្សនាវដ្តី Playboy លោកតា Huge Hefner និង​ស្រី​ស្នេហ៍​របស់​គាត់​នោះ គាត់​បាន​ចេញ​បម្រាម​មិន​ឱ្យ​បុរស​ណា​ម្នាក់​មាន​វត្ត​មាននៅ​ក្នុង​វិមាន​ឡើយ ។ វិមាន​ដ៏​ស្កឹមស្កៃ​នោះ​សម្រាប់​តែ​រូប​គាត់ និង​ស្រី​ស្នេហ៍​ជា​ច្រើន​នាក់​ប៉ុណ្ណោះ ។ បម្រាម​នេះ​ត្រូវ​បាន​អនុវត្ត​ក្រោយ​ពី​មានរឿង​រ៉ាវ​លោក Cade McNown ចូល​ក្នុង​វិមាន​នោះ ហើយ​លួច​យក​ស្រី​ស្នេហ៍​មា្ន​ក់​ក្នុង​ចំណោម​ស្រី​ស្នេហ៍​ផ្សេង​ទៀត ។

២-​បញ្ចាំងភាពយន្ត​រាល់​រាត្រី​ថ្ងៃអាទិត្យ
ជា​រៀង​រាល់​រាត្រី​ថ្ងៃអាទិត្យ​លោកតា​សម្បូរ​ស្នេហ៍​ដោយសារ​ទឹក​លុយ​បាន​ប្រារព្ធ​ធ្វើ​កម្មវិធី​ទស្សនា​ភាពយន្ត ដោយ​អញ្ជើញ​ភ្ញៀវ​របស់​គាត់​ព្រមទាំង​ស្រី​ស្នេហ៍​ក្នុង​វិមាន​ទាំងអស់​ផង​ដែរ​។ រឿង​ដែល​ត្រូវ​ទស្សនា​គឺ​សុទ្ធតែ​រឿង​ទើបតែ​ចេញផ្សាយ ថ្មី​ៗ ។ ភាគច្រើន​លោកតា Huge Hefner បង្ហាញ​ភាពយន្ត​ដែល​គាត់​បាន​ប្រមូល​ទុក​ចំនួន​៤០០០​ប្រភេទ ហើយ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​បន្ទប់​របស់​គាត់ ។

៣-​ល្បែង​កម្សាន្ត​នៅ​ក្នុង​វិមាន
នៅ​មិន​ឆ្ងាយ​ពី​វិមាន គឺ​មាន​កន្លែង​លេងល្បែង​មួយ​ឈ្មោះ​ថា «Sexy arcade»​ប្រែ​ថា​ទូ​ល្បែង​សិច​ស៊ី ។ នៅ​ទីនោះ​មាន​ល្បែង​កម្សាន្ត​កំដរ​អារម្មណ៍​គ្រប់​រសជាតិ​ដូច​ជា តាប​បុក​ប៊ី​យ៉ែ និង​ទូ​ហ្គេ​ម Jukebox ។ កន្លែង​លេងល្បែង​នោះ​បន្ទប់ នីមួយ​ៗ​បែងចែក​គ្នា​ដែល​ជញ្ជាំង​សុទ្ធតែ​កញ្ចក់ ។

៤-​លោកតា Hefner មិនមែន​ជា​អ្នកគ្រប់គ្រង​វិមាន​ទេ
ថ្វី​ដ្បិតតែ​លោកតា Hefner រស់នៅ​ក្នុង​វិមាន​ក៏​ពិតមែន តែ​គាត់​មិន​បាន​គ្រប់គ្រង​វា​ដោយ​ផ្ទាល់​ទេ ។ អ្នក​ដែល​គ្រង​គ្រង​វា​គឺ​ក្រុមហ៊ុនមេ​របស់ Playboy មានឈ្មោះ​ថា Icon Acquisitions Holdings ។ មាន​ន័យ​ថា​លោកតា​ត្រូវ​តែ​បង់ការ​ជួល​ដើម្បី​រស់នៅ​ក្នុង​វិមាន​នោះ​។ ជា​រៀង​រាល់​ឆ្នាំ​លោកតា​បង់ប្រាក់​ឈ្នួល​ដើម្បី​ចាត់ចែង​ទៅ​លើ​ម្ហូបអាហារ និង​របស់របរ​ផ្សេង​ទៀត ។

៥-​វិមាន​ដំបូង​បង្អស់​បំ​លែង​ទៅ​ជា​ខុន​ដូ
វិមាន Playboy ដំបូង​គេ​គឺ​ស្ថិត​នៅ​ក្នុង​ក្រុង​ស៊ី​កា​ហ្គោ ដែល​លោកតា​បាន​ទិញ​មាន ៧២​បន្ទប់ និង​រចនាបថ​បែប​វិច​តូ​រី​យ៉ា​នៅ​ក្នុង​ឆ្នាំ​១៩៥៩ ។ សំណង់​អគារ​ស្ថិត​នៅ​ក្នុង​តំបន់ Gold Coast ឬ​ឆ្នេរ​មាស ។

លោកតា Hefner នៅ​តែ​បន្ត​ចាត់​ទុក​វិមាន​នោះ​ជា​កន្លែង​ប្រារ​ព្វ​ធ្វើ​ពិធីជប់លៀង​រហូត​ទាល់តែ​វិទ្យាស្ថាន​សិល្បៈ​ស៊ី​កា​ហ្គោ បាន​ទិញ​វា​នៅ​ឆ្នាំ​១៩៧០ ហើយ​ធ្វើ​ជា​ទៅ​ជា​កន្លែង​ស្នាក់​នៅ​របស់​សិស្ស​-​និស្សិត ។

៦-​វិមាន​បម្រើ​ជា​មជ្ឈមណ្ឌល​ការពារ​មិត្ត​ស្រី​របស់​លោកតា Hefner
លោក​អ្នក​ប្រហែលជា​គិត​ស្រមៃ​ថា​នារី​រស់នៅ​ក្នុង​វិមាន​របស់​លោកតា​នឹង​ពោរពេញ​ដោយ​សេរីភាព​គ្រប់គ្រាន់ តែ​មិន​ដូច​អ្វី​ដែល​អ្នក​គិត​ទេ ។ លោកតា​បាន​រឹត​បន្តឹង​ចំពោះ​នារី​ក្នុង​វិមាន ដូច​ជា​មិន​ឱ្យ​ចាក​ចេញពី​វិមាន​ក្រោយ​ពី​ម៉ោង​៩​យប់ តែ​ពួក​នាង​ចេញ​បាន​លុះត្រា​ទៅ​ជាមួយ​គាត់ ។ ក្រៅពី​នេះ​ពួក​នាង​ត្រូវ​អនុញ្ញាត​ឱ្យ​បញ្ជា​មុខម្ហូប និង​ភេសជ្ជៈ​ដែល​ពួក​នាង​ត្រូវការ តែ​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ផ្ទះ​បាយឡើយ ។ លើស​ពី​នេះ​ពួក​នាង​ត្រូវ​ទៅ​ជួបជុំ​គ្នា​ក្នុង​បន្ទប់​គេង​របស់​លោកតា Hefner នៅ​ព្រឹក​ថ្ងៃ​សុក្រ​រង់ចាំ​គាត់​កើប​លាមក​ឆ្កែ​ពីលើ​ឥដ្ឋ បន្ទាប់​មក​ទើប​ពួក​នាង​អាច​ស្នើ​អ្វីមួយ​ទៅ​កាន់​លោកតា​បាន ។ លោកតា​បានឱ្យ នាង​ៗ​នូវ​លុយ​ចំនួន​១​ពាន់​ដុល្លារ​ដែល​គាត់​បាន​ទុក​ក្នុង​ទូ​យ៉ាង​មាន​សុវត្ថិភាព ។

៧-​វិមាន​ផ្តល់​ការងារ​មួយ​ចំនួន
មាន​មនុស្ស​ប្រមាណ​៧០​នាក់ ដែល​បាន​បម្រើ​ការ​នៅ​ក្នុង​វិមាន​របស់​លោកតា Hefner​។ ការងារ​ទាំងនោះ​រួម​មាន​ចុងភៅ សន្តិសុខ អ្នក​មើលថែ​សួន អ្នក​ថែទាំ និង​អ្នក​ថែ​សួនសត្វ ។

៨-​បន្ទប់​តារាចម្រៀង Elvis Presley ក្នុង​វិមាន
មាន​បន្ទប់សម្ងាត់​ក្នុង​វិមាន Playboy ដែល​ជា​បន្ទប់​របស់​កំពូល​តារាចម្រៀង​កាលពី​សម័យ​មុន Elvis Presley ។ បន្ទប់​នេះ​មិន​ស្ថិត​ក្នុង​ការ​តាមដាន​របស់​កាមេរ៉ា​ទេ​ទោះបីជា​បន្ទប់​ផ្សេង​ទៀត​មាន​ប្រព័ន្ធ​កាមេរ៉ា​តាមដាន និង​រាយការណ៍​យា​៉​ង​ច្បាស់លាស់​ក៏​ដោយ​ចុះ ។ លោកតា Hefner ចង់​រក្សា​បន្ទប់​នេះ​ឱ្យ​មាន​លក្ខណៈ​ជា​និមិត្តរូប​របស់​គាត់ ។

យោង​តាម​ប្រភព​ចចាមអារ៉ាម​ថា Elvis Presley បាន​ចំណាយពេល​១​រាត្រី​ជាមួយ​នារី​ចំនួន​៨​នាក់​ក្នុង​បន្ទប់​នោះ ។ 

៩-John Lennon បាន​បំផ្លាញ​របស់​ពិសេស​មួយ​នៅ​ក្នុង​វិមាន
វា​គ្មាន​អាថ៌​កំបាំង​នោះ​ទេ​ដែល​តារា ល្បី​ៗ​ចូល​ចិត្ត​ទៅ​ទស្សនា​កម្សាន្ត​នៅ​វិមាន Playboy ជា​ញឹកញាប់​នោះ ។ ប៉ុន្តែ​លោក John Lennon កំពូល​តារាចម្រៀង​ប៉ុប​របស់​អង់គ្លេស​បាន​ធ្វើ​ឱ្យ​មាន​ហេតុការណ៍​ខូចខាត​មួយ​នៅ​ក្នុង​វិមាន​ពោល​គឺ​លោក​ស្រវឹង ហើយ​បាន​ទម្លាក់​កន្ទុយបារី​ទៅ​លើ​ផ្ទាំងគំនូរ​របស់​វិចិត្រករ​ល្បី​ជនជាតិ​បារាំង​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​។ គំនូរ​ខូចខាត​នោះ​នៅ​តែ​ព្យួរ​លើ​ជញ្ជាំង​ក្នុង​វិមាន​ដដែល ។

១០-​លោកតា​បាន​ទិញ​វិមាន​ពី​កំពូល​ស្តេច​អុក
មុន​ពេល​ក្លាយជា​វិមាន Playboy របស់​លោកតា Huge Hefner វា​គឺជា​ផ្ទះ​របស់​កំពូល​ស្តេច​អុក គឺ​លោក Louis D. Statham ។ លោកតា Hefner បាន​ទិញ​វា​ក្នុង​ឆ្នាំ​១៩៧១ តម្លៃ​ប្រមាណ​ជា​១​លាន​ដុល្លារ ។ ចាប់តាំងពី​ទិញ​វិមាន​រួច​មក លោកតា​បាន​ជួសជុល​បន្ថែម​ទៀត​ដែល​តម្លៃ​លក់​ចេញ​វិញ​ប្រមាណ​ជា​២០០​លាន​ដុល្លារ​ឯណោះ៕