ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រី​ស្អាត​២​ដួង​រួម​គ្នា​រំលេច​សម្រស់​សម្លៀក​បំពាក់​​ប្រពៃណី​ខ្មែរ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

2 ឆ្នាំ មុន
  • ភ្នំពេញ

នារី​កំពូល​សម្រស់​២​ដួង ដែល​កំពុង​ឆក់​យក​ការ​តាមដាន​ពី​មជ្ឈដ្ឋាន​មហាជន​នោះ គឺ​កញ្ញា លីវ ជី​លី និង សេង រ​ដ្ឋា​។ អ្នក​ទាំង​២ បាន​វិល​មក​ប៉ះ​គ្នា​ម្តងទៀត ក្រោយ​ខកខាន​មមាញឹក​ការងារ​។ ម្នាក់​ៗ​បាន​ចាយ​សម្រស់​ក្នុង​ការ​រំលេច​ឈុត

រាជធានី​ភ្នំពេញ ៖ នារី​កំពូល​សម្រស់​២​ដួង ដែល​កំពុង​ឆក់​យក​ការ​តាមដាន​ពី​មជ្ឈដ្ឋាន​មហាជន​នោះ គឺ​កញ្ញា លីវ ជី​លី និង សេង រ​ដ្ឋា​។ អ្នក​ទាំង​២ បាន​វិល​មក​ប៉ះ​គ្នា​ម្តងទៀត ក្រោយ​ខកខាន​មមាញឹក​ការងារ​។ ម្នាក់​ៗ​បាន​ចាយ​សម្រស់​ក្នុង​ការ​រំលេច​ឈុត​ប្រពៃណី​​ខ្មែរ ហើយ​ស្អាត​គួរ​អោយ​ស្រឡាញ់ ។ ម្ល៉ោះហើយ​មានការ​ចាប់អារម្មណ៍​សារ​ជា​ថ្មី​នៅ​ពេល​ពួក​គេ​បាន​រួម​គ្នា បង្ហាញ​ស្នាដៃ​ការងារ​បន្ថែម​ទៀត​នោះ​។

នឹក​ស្រណោះ​រដូវ​ភ្ជុំបិណ្ឌ​! កញ្ញា លីវ ជី​លី និង កញ្ញា សេង រ​ដ្ឋា គ្រង​នូវ​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ខាង​មុន​នេះ ពិតជា​មាន​សម្រស់​ស្រស់​សោភា​គួរ​ឱ្យ​ចង់​គយគន់​ណាស់​។ នៅ​ពេល​គេ​ធ្លាប់តែ​ឃើញ​តារា​ស្រី​ទាំង​២​នេះ គ្រង​ឈុត​បែប​សម័យ គឺថា ស្រស់​ស្អាត​មួយ​តង់​ហើយ ប៉ុន្តែ​ការ​រំលេច​ឈុត​លំដាប់​ជាតិ​បែប​នេះ រឹតតែ​រុញ​អោយ​សម្រស់​ស្ត្រី​ខ្មែរ​ល្អគន់​។

លីវ ជី​លី និង សេង រ​ដ្ឋា ជា​អ្នក​ប្រឡង​លើ​វេទិកា Miss Grand Cambodia 2020 ដូច​គ្នា​។ អំឡុង​ពេល​នោះ សេង រ​ដ្ឋា បាន​ឈ្នះ​មកុដ ខណៈ​ជី​លី​លេខ​៣ ។ ក្រោយមក​មាន​ភាព​រកាំរកូស​ខ្លះ ផ្អើល​តំណែង ម្ចាស់​មកុដ​បង្ក​ជា​រឿង​តាមដាន​ក្នុង​ពេល​ដកហូត​មកុដ​។ ក្រោយ​បិទ​បញ្ចប់រឿង លីវ ជី​លី បាន​ត្រូវ​លើក​អោយ​ក្លាយជា​ម្ចាស់​មកុដ​វិញ​។

ជាមួយ​ការ​តាំងចិត្ត​លីវ ជី​លី ក៏​តស៊ូ​ព្យាយាម ហ្វឹកហាត់ ហើយ​ឈ្មុល​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​រហូត ធ្វើ​អោយ​គេ​ភ្ញាក់ផ្អើល​ក្រោយ​នាង​យកឈ្នះ​ដល់​ជុំ​២០​ប្រទេស​ចុង​ក្រោយ​។ យ៉ាងណាមិញ ម្នាក់​ៗ​ដាក់​ការ​សង្ស័យ​ថា ជី​លី និងរ​ដ្ឋា អាច​មើល​មុខ​គ្នា​មិន​ចំ​ក្រោយ​ផ្ទៃក្នុង​ប្រឡង​រួច​ផ្ទុះ​រឿង​។ ប៉ុន្តែ​ធាតុ​ពិត ពួក​គេ គឺជា​មិត្តភក្តិ​ដែល​មានការ​រាប់អាន​គ្នា រហូត​បាន​ការងារ​ធ្វើ​រួម​គ្នា​។ ម្នាក់​ៗ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​រៀងខ្លួន​។ រ​ដ្ឋា បាន​គ្រង​តំណែង​តួឯក​រឿង​ជា​បន្តបន្ទាប់​។ រីឯ​ជី​លី​ក៏​មមាញឹក​ការ​ថត​ស្បត​ផ្សេង​ៗ​ស្ទើរ​រើខ្លួន​មិន​រួច​ដែរ​។ ចុង​ក្រោយ​នេះ ជី​លី កំពុង​ក្លាយជា​គណៈ​ក​ម្មា​ការ​វាយតម្លៃ ការ​ប្រឡង​ស្រី​ស្អាត​រដូវ​កាល​ថ្មី​២០២១​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ