ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិត​បុរស​២​នាក់ ក្រោយ​ជិះ​ម៉ូតូ​បុក​របង​វត្ត​ព្រែក​ប្រា​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ស្លា.ប់​នៅ​នឹង​កន្លែង​​កើត​​ហេតុ​ និង​ម្នាក់​ទៀត​បាន​ស្លា.ប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ ​

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ស្លា.ប់​នៅ​នឹង​កន្លែង​​កើត​​ហេតុ​ និង​ម្នាក់​ទៀត​បាន​ស្លា.ប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ ​បន្ទាប់​​ពី​ជនរងគ្រោះទាំង​២នាក់​​ជិះ​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​ផ្លូវ​កោង​បត់​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​របង​វត្ត​ព្រែក​ប្រា​កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​ឈានចូល​​ថ្ងៃ​ទី​១៣ ​ខែកញ្ញា​ ឆ្នាំ​២០២១​ ត្រង់​ចំណុច​ជាប់​ខាង​​ជើង​​វត្ត​ព្រែក​ប្រា តាម​បណ្ដោយ​ផ្លូវ​៣៦៩ ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​ រាជធានីភ្នំពេញ ។

បុរសជា​ជនរងគ្រោះដែលបាត់បង់ជីវិត​ទាំង២នាក់​ខាងលើ​មិនស្គាល់អត្តសញ្ញាណនោះទេ ។ ជនរងគ្រោះទាំង២នាក់​ជិះម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុង​ដាអាយខន ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1AV-4271 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​ជិះ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាកហុងដា​អាយ​ខន ពណ៌​បៃតង ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៦៩​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​ ។ លុះមក​ដល់​​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​​ដែល​ជា​ផ្លូវ​កោង ដោយ​ម៉ូតូ​របស់​ជន​រង​គ្រោះ​មាន​ល្បឿន​លឿន​ខ្លាំង​ពេក​ធ្វើ​ឲ្យ​កាច់ចង្កូត​បត់​មិន​ទាន់​ក៏​ជ្រុល​បុក​នឹង​របង​វត្ត​ព្រែក​ប្រាយ៉ាង​​ពេញទំហឹង​ បណ្ដាល​ឲ្យ​បុរស​ម្នាក់​បែកក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹងកន្លែង​កើតហេតុ និង​បុរស​ម្នាក់​ទៀត​រង​របួស​បែកក្បាល​យ៉ាង​ធ្ងន់ធ្ងរ​។ ចំណែក​ម៉ូតូរង​ការ​​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ រីឯ​របង​វត្ត​មិន​មាន​រងការ​​ខូចខាត​អ្វី​នោះ​ទេ​។

តាម​ប្រភព​​ដដែលបានបន្ត​ថា បន្តិច​ក្រោយមក​ក៏​មាន​រថយន្ត​របស់​គ្លីនិក​ឯកជន​​មួយ​បានចុះ​​ទៅ​ដឹក​យក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ទៅ​​សង្គ្រោះដែរ ​ប៉ុន្តែ​​ជា​អកុសល​បុរស​ដែល​រង​របួសធ្ងន់​មួយរូប​នោះ​បាន​​បាត់​បង់ជីវិត​នៅ​តាមផ្លូវ​បាត់​​ទៅ​ហើយ​។ បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ពិនិត្យ​នៅកន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​​កើត​​ហេតុ​ ដោយសារ​តែ​ស.ព​ជន​រង​គ្រោះ​ទាំង​២​នាក់​មិន​​ស្គាល់​​អត្តសញ្ញាណ​ និង​មិន​អាច​​ទំនាក់ទំនង​ទៅ​កាន់​សាច់ញាតិ​បាន​ ទើប​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ប្រគល់​ស.ព​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​អោយ​រថយន្ត​ដឹក​ស.ព​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា​ រង់ចាំ​ក្រុម​គ្រួសារ​ទៅ​ទទួលយក​ និង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែកឯ​ម៉ូតូ​របស់ជនរងគ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ​រង់ចាំ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​យក​ត្រឡប់​ទៅ​វិញ ៕​