ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនអកតញ្ញូ ដេកចាក់តែធុងបាស មិនធ្វើការ ពេលឪពុកប្រដៅណែនាំ បែរផ្ទុះកំហឹង ទាត់ឪពុក ១ជើង របួសធ្ងន់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ កូនអកតញ្ញូម្នាក់ មិនដែលជួយធ្វើការងារឪពុកម្តាយ ដេកចាក់តែធុងបាស រំខានដល់អ្នកជិតខាង ពេលដែលឪពុក ​ប្រដៅណែនាំ បែរជាបង្កជម្លោះជាមួយឪពុក និងឈានដល់ទាត់ឪពុក ១ជើង…

ខេត្តបន្ទាយមានជ័យ​៖ កូនអកតញ្ញូម្នាក់ មិនដែលជួយធ្វើការងារឪពុកម្តាយ ដេកចាក់តែធុងបាស រំខានដល់អ្នកជិតខាង ពេលដែលឪពុក ​ប្រដៅណែនាំ បែរជាបង្កជម្លោះជាមួយឪពុក និងឈានដល់ទាត់ឪពុក ១ជើង ត្រូវឆ្អឹងជំនី ដួលបោក​ក្បាល​នឹងប្រូស៊ីម៉ងត៍ របួសធ្ងន់។ ហេតុការណ៍កូនវាយឪពុក​នេះ បានកើតឡើង នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋាន​ បានឲ្យដឹងថា ​ឪពុកនោះ ឈ្មោះ ព្រំ ភិត អាយុ ៦​៥ឆ្នាំ រស់នៅក្នុង​ភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែកឯកូនអកតញ្ញូ​ ឈ្មោះ ភិត ចាន់ឌី អាយុ ៣៦ឆ្នាំ នៅផ្ទះជាមួយឪពុក ជាជនរងគ្រោះ។


ប្រភពដដែល បានបញ្ជាក់ថា ជនដៃដល់ ឈ្មោះ ភិត ចាន់ឌី នេះ មិនដែលជួយធ្វើការងារនោះទេ ដេកតែចាក់ធុង​បាសរំខានគេឯង ដោយឃើញពីទង្វើរបស់កូនខុសគេដូច្នេះ​ ឪពុកបានណែនាំ ក៏កើតជារឿងជម្លោះ រហូតឈានដល់កូន ដែលប្រដៅមិនបាននេះ ទាត់ឪពុក ១ជើង ត្រូវចំឆ្អឹងជំនី បណ្តាលឲ្យដួលបោកក្បាលនឹងប្រូស៊ីម៉ងត៍ ពកចិញ្ចើម​ខាងមុខ និងឈឺចុកចាប់ត្រង់ឆ្អឹងជំនី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

នគរបាលបានបញ្ជាក់ថា ឈ្មោះ ភិត ចាន់ឌី នេះ ជាមុខសញ្ញាប្រើប្រាសគ្រឿងញៀន ធ្លាប់បានយកទៅមណ្ឌលបន្សាប​គ្រឿងញៀនចំនួន ២ដងរួចមកហើយ តែជននេះ មិនកែប្រែ។ ជន​បង្ក ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិង្ហ ឃាត់ខ្លួន បញ្ជូនទៅ​អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីចាត់ការបន្ត​តាមនីតិវិធី៕ ណុប​ រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ