ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹកស្មានមិនដល់! ឃើញបង្គោលភ្លើង ដួលទៅ​លើក បុរសម្នាក់ ឆក់…

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ៖ បុរសម្នាក់ បាន​ស្លា.ប់​​ដោយ​ចរន្តអគ្គិ​សនី ឆក់ ខណៈពេលសសរបង្គោលទល់ខ្សែភ្លើង រលំដួល ហើយបុរសនោះ ទៅលើក​។ ហេតុការណ៍នេះ បានកើតឡើង…

ខេត្ត​បន្ទាយ​មាន​ជ័យ៖ បុរសម្នាក់ បាន​ស្លា.ប់​​ដោយ​ចរន្តអគ្គិ​សនី ឆក់ ខណៈពេលសសរបង្គោលទល់ខ្សែភ្លើង រលំដួល ហើយបុរសនោះ ទៅលើក​។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១ និង ៤០នាទី​ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅចំ​ណុចផ្លូវលំខាងកើតវិមានស្បូវ ស្ថិតក្នុង​ភូមិ​ចក សង្កាត់​ព្រះពន្លា ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពពីនគរបាល​ក្រុង​សិរីសោភ័ណ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឈុន ចាក់ដេត ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិចក សង្កាត់​ព្រះពន្លា  ក្រុងសិរីសោភ័ណ។

ស្ត្រី ហឹម ស៊ីថា អាយុ ៣២ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានប្រាប់​សមត្ថកិច្ច​​ថា ​នៅមុនពេលកើតហេតុ ប្តីរបស់គាត់ បានស្លៀក​តែក្រមា មិន​បាន​ពាក់អាវ ទៅលើកបង្គោលសសរឈើទល់ខ្សែភ្លើង ដួលជាប់នឹងមាត់ទឹក ចំងាយពីរបងដីខាងមុខផ្ទះប្រហែល ១០ម ចុះក្នុងទឹក​ប្រឡាយ​ ហើយទាញខ្សែ​ភ្លើង ក៏ឆក់តែម្តង។ ពេលនោះ ប្រពន្ធ​បានលោតទៅជួយ និងហៅអ្នកភូមិក្បែរនោះ មកជួយទាញយកគាត់ មកលើគោក និងដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ពេលដឹក​ទៅដ​ល់គ្រូ​ពេទ្យពិនិត្យ និងប្រាប់ថា ប្តីបានស្លា.ប់ទៅហើយ។

បើតាមការពិនិត្យ ខ្សែភ្លើងម្ខាង​បានដាច់ជ័រ ដែលស្រោប ចេញខ្សែលួស​ចំនួន ២កន្លែង ហើយក្នុងពេលគាត់ចុះទៅ​លើក​សសរបង្គោលខ្សែភ្លើងនោះ មិនបានទៅបិទគុ​បភ្លើង ឬ​ប៉ារ៉ែត​នោះ​​ទេ។

ប្រភពដដែលបានបញ្ជាក់ថា ​ការស្រាវជ្រាវ នៅ​កន្លែងកើត​ហេតុនេះ រួម​មាន៖ នគរបាលជំនាញកោសល្យវិច្ឆ័យ លោកមេប៉ុស្ដិ៍ លោកមេភូមិ ព្រមទាំងបងប្អូនក្រុមគ្រួសារ​សព ​បញ្ជាក់​ថា ​ជនរងគ្រោះស្លា.​ប់ ដោយសារឆក់ខ្សែភ្លើង​ពិតប្រាកដមែន។ ក្រោយ​ពិនិត្យ​រួច​បាន​ប្រគល់​អោយ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​​ចាត់​​ចែង​ ធ្វើ​​បុណ្យ​តាម​ប្រពៃ៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ