ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តបន្ទាយមានជ័យ បា.ញ់ថ្នាំសម្លា.ប់​មេរោគ តាមផ្សារ ក្នុងក្រុងសិរីសោភ័ណ និងតាម​បណ្តាស្រក-ក្រុង

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាលជំងឺកូវីដ-១៩ នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​​ចុះ​យុទ្ធនាការទ្រង់​ទ្រាយធំ បាញ់ថ្នាំ​សម្លាប់មេរោគ នៅតាមបណ្ដាផ្សារទូទាំងក្រុង និង​បណ្តា​ក្រុង-ស្រុក  មួយចំនួនទៀត…

ខេត្តបន្ទាយមានជ័យ៖ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាលជំងឺកូវីដ-១៩ នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​​ចុះ​យុទ្ធនាការទ្រង់​ទ្រាយធំ បាញ់ថ្នាំ​សម្លាប់មេរោគ នៅតាមបណ្ដាផ្សារទូទាំងក្រុង និង​បណ្តា​ក្រុង-ស្រុក  មួយចំនួនទៀត ក្រោយពី​មានករណីផ្ទុះវិជ្ជមានកូវីដ-១៩  នៅក្នុងផ្សារ កាលពី​ពេល​កន្លង ពិសេស​ប្រភេទបំ​ប្លែងថ្មី ដែលតា (Delta ) ដែលវាមានហានិភ័យ​ខ្ពស់ ក្នុងការចម្លងលឿន ទៅកាន់ប្រជាពលរដ្ឋ និងចូលក្នុងសហគមន៍។ យុទ្ធនាការនៃការចុះបាញ់ថ្នាំ នៅតាមបណ្ដាផ្សារ ​ដឹកនាំដោយផ្ទាល់លោក  អ៊ុំ  រាត្រី  អភិបាល​​ខេត្តបន្ទាយមានជ័យ លោក  ហ៊ឹល  រ៉ាយ៉ា  ក្រុងសិរីសោភ័ណ  រួមនឹងក្រុមការងារ ដែលចាប់ផ្តើម  បាញ់ថ្នាំជុំវិញបរិវេណផ្សារសិរីសោភ័ណ  និងបន្តបាញ់ តាមផ្សារមួយចំនួនទៀត  ដែលមានការផ្ទុះរាលដាល​ខ្លាំងពីកូវីដដប់-១៩ នាពេលក​ន្លងមក ពិសេសប្រភេទវីរុសបំប្លែងថ្មី Delta។

ជាមួយយុទ្ធនាការនៃការចុះបាញ់ថ្នាំនោះដែរ លោក អ៊ុំ រាត្រី ក៏បញ្ជាក់ថា ការចុះបាញ់ថ្នាំសម្លាប់មេរោគនេះ គឺធ្វើឡើងនៅ​តាមផ្សារសំខាន់ៗដែលប្រឈមនិងហានិភ័យខ្ពស់ ក្រោយពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩។ ​លោក​បញ្ជាក់ថា ផ្សារ​សិរីសោភ័ណ គឺជាផ្សារមួយ ក្នុងខេត្ត ដែលមានការរាលដាលខ្លាំងជំងឺកូវីដ-១៩ ពិសេសប្រភេទថ្មី Delta។

លោក អ៊ុំ រាត្រី ក៏បានបញ្ជាបន្ថែមថា ការចុះបាញ់ថ្នាំនេះ មិនមែនបាញ់តែនៅតាមផ្សារក្នុងក្រុងសិរីសោភ័ណនោះទេ អាចទៅតាមបណ្តាផ្សារស្រុក-ក្រុង ដែលប្រឈមនឹងការឆ្លងរាលដាល​ជំងឺកូវីដ១៩ គឺ​បាញ់ថ្នាំ​តាមតំបន់ ដែលមានហានិ​ភ័យខ្ពស់ពីការចម្លងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ផ្សារទូទាំងក្រុងសិរីសោភ័ណ កន្លងទៅ អាជ្ញាធរធ្វើតេស្តរកឃើញអាជីវករ មានវិជ្ជមាកូវីដ-១៩ ស្ទើតែទាំងអស់ ហើយ​អាជ្ញាធរ ក៏បានសម្រេចបិទខ្ទប់ភ្លាមៗ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ចូល​ក្នុ​ង​សហគមន៍​ទ្រង់​ទ្រាយ​ធំ​។ ក្នុងនោះ​ ផ្សារ​សិរីសោភ័ណ ​ជាផ្សារធំមួយ នៅចំកណ្តាលក្រុងមានផ្ទុះខ្លាំង ពិសេសរកឃើញប្រភេទវីរុសបំប្លែងថ្មី (Delta) ហើយអាជ្ញាធរ បានបន្តបិទខ្ទប់ផ្សារខាងលើជាង ៣សប្ដាហ៍ ហើយអាជ្ញាធរបានអនុញ្ញាតឲ្យបើកដំណើរការនៅឡើងវិញ នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ដោយបើកតែផ្នែកខាងក្នុងផ្សារ ចំណែកបរិវេណខាងក្រៅផ្សារ មិនទាន់អនុញ្ញាតឲ្យដំណើរការនៅឡើយទេ៕ ​ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ